Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Monday, November 2, 2020

អ្នកនៅក្បែរមនុស្សបែបណា គឺនឹងដើរតាមផ្លូវបែបនោះ



👉 កក្រ បង្រៀនអ្នកចេះសន្សំកឹបកេងថ្លៃអារហារ និងសម្លៀកបំពាក់

👉 មនុស្សខូច បង្រៀនអ្នកឲ្យចេះប្រើល្បិចកុហកបោកប្រាស់គេ

👉 មនុស្សល្បែង នឹងអូសទាញអ្នកឲ្យលែងល្បែងដែរ

👉 មនុស្សប្រមឹក គិតតែបង្ខំអ្នកឲ្យលើកកែវដាច់

👉 មនុស្សជោគជ័យ នឹងបង្រៀនប្រាប់អ្នកពីរបៀបធ្វើឲ្យអ្នកជោគជ័យ 

មនុស្សដែលមានសំណាងធំក្នុងឆាកជីវិតមិនមែនរើសបានលុយក៏មិនមែនត្រូវឆ្នោតរង្វាន់ធំ ប៉ុន្តែមានមនុស្សនៅចាំលើកទឹកចិត្តអ្នក ចង្អុលបង្ហាញផ្លូវអ្នក ជួយអ្នកឲ្យអ្នកបានឃើញសមត្ថភាពរបស់ខ្លួនឯងកាន់តែប្រសើរឡើង ដើរឆ្ពោះទៅកាន់វេទិកាកាន់តែធំ។

តាមពិតរបស់ដែលរារាំងការរីកលូតលាស់របស់អ្នក មិនមែនជាប្រវត្តិសិក្សា ក៏មិនមែនមកពីបញ្ហាឆ្លាតវៃដែរប៉ុន្តែគឺជាមជ្ឍដ្ឋានជុំវិញដែលអ្នកកំពុងតែរស់នៅ កន្លែងការងារ នឹងមនុស្សសំខាន់នៅក្បែរខ្លួន វាសំខាន់ខ្លាំងណាស់។

អ្នកមានបុណ្យរបស់យើង មិនមែនទាល់តែមនុស្សយកលុយ យកផលប្រយោជន៍មកឲ្យយើងទេ។ ប៉ុន្តែជាមនុស្សដែលចង្អុលបង្ហាញការយល់ដឹងរបស់យើងឲ្យមើលឃើញកាន់តែធំទូលាយជាងមុន មកកែកម្រិតយល់ដឹងរបស់យើង មកបន្ថែមថាមពលវិជ្ជមានដល់យើង និងធ្វើឲ្យយើងយល់ថាពេលវេលាដែលបានខ្ជះខ្ជាយកន្លងមកត្រូវតែខិតខំទ្វេរដងដើម្បីសងត្រឡប់មកវិញ។ #រសជីវិត

No comments:

Post a Comment

Adbox