អ្នកស្រុកផ្អើលនាំគ្នាលក់ដីស្រែឲ្យអ្នកអភិវឌ្ឍធ្វើដីឡូតិ៍ រួចយកលុយទៅទិញដីឡូតិ៍ពីគេវិញ។ គេទិញពីគាត់ 10$/m2 ពួកគាត់ទិញគេវិញ 90$/m2 ។
@អ្នកក្រុងមួយចំនួនបបួលគ្នាកែសម្ផស្សអស់រាប់ម៉ឺន ដើម្បីlive បង្អួតសាច់លក់ឡេ អ្នកស្រុកស្មានតែគ្រាន់តែចំណាយលុយទិញឡេលាបប្រែជាស្អាតក៏ប្រមូលលុយឲ្យគេធ្វើវីឡានិងទិញឡានទំនើបៗ។
@គ្រួសារជនបទមួយចំនួនមិនមានលុយទិញគ្រឿងសមុទ្រចែកកូនហូប តែមានលុយចាក់ឆ្នោត ព្រោះមានគេបញ្ឆោតឲ្យលោភលន់ ទ្រាំក្រព្រោះល្បែង។
*ចង់មាន ចង់ស្អាត ចង់អីក៏ចង់ចុះមិនឃាត់ទេ តែជួយប្រាប់តៗគ្នាផង ប្រយ័ត្នគេបោក!!! គេឲ្យយើងឃើញតែអ្វីដែលគេចង់ឲ្យយើងឃើញប៉ុណ្ណោះ!
No comments:
Post a Comment