Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Sunday, November 15, 2020

លុយ ប្រៀបដូចជាលីអូ អ្នកត្រូវតែមាន ប៉ុន្តែវាមិនចាំបាច់ជួបអ្នកណាៗ ក៏ត្រូវសើយបង្ហាញប្រាប់គេថាអ្នកមាននោះដែរ

 


👉លុយ ប្រៀបដូចជាលីអូ អ្នកត្រូវតែមាន ប៉ុន្តែវាមិនចាំបាច់ជួបអ្នកណាៗ ក៏ត្រូវសើយបង្ហាញប្រាប់គេថាអ្នកមាននោះដែរ។

👉ធ្វើជំនួញ ប្រៀបដូចជាអ្នកកំពុងតែពពោះ ត្រូវចាំដល់គ្រប់ខែ បើប្រញាប់ពេកងាយនឹងរលូត។

👉ប្រសិនបើអ្នកជោគជ័យ សូម្បីតែផោមក៏មានន័យដែរ។

ប្រសិនបើអ្នកបរាជ័យ ទោះសម្តីមានខ្លឹមសារក៏ដូចផោមដែរ។

👉រឿងអ្វីក៏ដោយបើមិនអាចធ្វើឲ្យអ្នកស្លាប់ទេ វានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ! ដូច្នេះមិនត្រូវចុះចាញ់ឧបសគ្គនៅចំពោះមុខឡើយ។

👉កុំចេះតែយកស្នាមរបួសខ្លួនឯងដើរបង្ហាញគេពេក ពីព្រោះក្នុងសង្គមនេះពិបាកបែងចែក មនុស្សណាដែលអាចជួយយកថ្នាំមកលាបរបួសឲ្យអ្នក ឬមនុស្សណាដែរចាំរោយអំបិលម្ទេសឲ្យអ្នកណាស់។

👉អាចយំបាន អាចស្អប់បាន តែដាច់ខាតត្រូវតែរឹងមាំ ពីព្រោះនៅមានមនុស្សជាច្រើនកំពុងចាំសើចចំអកឲ្យយើង។

👉ឆាកជីវិតមនុស្សគឺហត់ណាស់ តែបើពេលនេះអ្នកមិនហត់ ថ្ងៃមុខអ្នកនឹងកាន់តែហត់នឿយជាងនេះទៅទៀត។

ឆាកជីវិតនេះគឺវេទនា បើថ្ងៃនេះអ្នកមិនវេទនា ថ្ងៃក្រោយនឹងរឹតតែវេទនា។

លើលោកនេះអត់មានអ្នកណាអាចជួយអ្នកទេ ក្រៅពីអ្នកខ្លួនឯងនោះទេ។

(បើខំយកពេលអែបអបសុំជំនួយពីគេ សុខចិត្តយកពេលប្រឹងឲ្យខ្លួនឯងអាចជួយខ្លួនឯងបានវាប្រសើរជាង។)

👉អ្នកដទៃជួយអ្នក នោះគឺសន្តានចិត្តរបស់គេ

មិនជួយអ្នក នោះមិនមែនជាកាតព្វកិច្ចរបស់គេទេ!

ជីវិតរស់នៅម្នាក់ៗវាពិបាកណាស់ទៅហើយ

ពួកយើងគឺត្រូវខំប្រឹងដោយខ្លួនឯង។

ប្រភព 费玉清

No comments:

Post a Comment

Adbox