ភាពជាពីរផ្នែកផ្សេងគ្នាគឺៈ
អ្នកប្រតិបត្តិ(Operators) គឺជាមនុស្សទាំងឡាយណាដែលធ្វើការ
ដោយផ្ទាល់ចំពោះមុខងារមួយ ការងារមួយហើយគ្មានសិទ្ធិទទួល
ខុសត្រូវលើការងារអ្នកដទៃ។
អ្នកគ្រប់គ្រង (Managers) គឺជាឯកត្តជនទាំងឡាយ
ដោយផ្ទាល់ចំពោះមុខងារមួយ ការងារមួយហើយគ្មានសិទ្ធិទទួល
ខុសត្រូវលើការងារអ្នកដទៃ។
អ្នកគ្រប់គ្រង (Managers) គឺជាឯកត្តជនទាំងឡាយ
ដែលដឹកនាំសកម្មភាពរបស់អ្នកដទៃ។
1- អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ៈ
(Top Manager)
-Top
Manager គឺជាក្បាលម៉ាស៊ីនបញ្ជាទូទៅ ជាអ្នករៀបចំផ្តួចផ្តើមគំនិតបង្កើតជាយុទ្ធសាស្ត្រ ហើយទទួលខុសត្រូវលើរាល់ប្រតិបត្តិការទាំងអស់របស់អាជីវកម្ម។
-អ្នកគ្រប់គ្រងថ្នាក់កំពូលមានទំនួលខុសត្រូវដូចជាៈ
üកំណត់ទស្សនៈវិស័យ(Vision)
üកំណត់គោលដៅនិងគោលបំណងរបស់អាជីវកម្ម
üបង្កើតយុទ្ធសាស្ត្រ
üការពូតផ្តុំនូវវប្បធម៌នៃអង្គភាព
üធ្វើការវិភាគបរិយាកាសដែលជះឥទ្ធិពលដល់អង្គភាព
üអនុម័ត
ត្រួតពិនិត្យនិងទទួលស្គាល់លើការអនុវត្ត
üជម្រុញស្មារតីលើកទឹកចិត្តនិយោជិត
2-អ្នកគ្រប់គ្រងថ្នាក់កណ្តាលៈ(Middle
Manager)
-Middle
Manager គឺជាអ្នកទទួលខុសត្រូវលើការអនុវត្តផែនការយុទ្ធសាស្ត្រទាំងមូលនិងគោលនយោបាយតាមផ្នែករបស់អង្គភាព
ដើម្បីប្រមូលផ្តុំជាគោលដៅរួមសំដៅសម្រេចផែនការរួមរបស់អង្គការចាត់តាំង។
-Middle
Manager
គឺជាអ្នកគ្រប់គ្រងតាមបណ្តាផ្នែក ជបុគ្គលដែលទទួលខុសត្រូវលើរាល់មុខងារចំបងៗរបស់អង្គភាពនិងធ្វើការរាយការណ៍ទៅកាន់អ្នកគ្រប់គ្រងថ្នាក់កំពូល ហើយជាអ្នកទទួលខុសត្រូវដោយផ្ទាល់លើអ្នកគ្រប់គ្រងថ្នាក់ទាប។
Middle
Manager
មានដូចជាៈ
- Marketing Managerទទួលខុសត្រូវលើការស្រាវជ្រាវការអភិវឌ្ឍផលិតផល
ការកំណត់ថ្លៃ
ការផ្សព្វផ្សាយនិងការបែងចែក។
- Production Manager ទទួលខុសត្រូវនូវរាល់បណ្តាសកម្មភាពជាប់ទាក់ទងនឹងការបង្កើតទំនិញ សេវាកម្មត្រួតពិនិត្យសន្និធិ
រចនាបថ បរិមាណ និងគុណភាព។
- Human Resource Manager ទទួលខុសត្រូវលើការផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស ការជ្រើសរើស
ការតម្រង់ទិសដៅ ការបណ្តុះបណ្តាល ការវាយតម្លៃសកម្មភាការងារ ការទូទាត់សំណង សុវត្ថិភាព
និង សុខភាព។
- Financial Manager
គឺទទួលខុសត្រូវចំពោះការគ្រប់
គ្រងទ្រព្យសម្បត្តិជាហិរញ្ញវត្ថុ ត្រួតពិនិត្យគណនេយ្យ
ការវិនិយោគ
និង ចលនាសាច់ប្រាក់នៃអង្គភាព។
+ អ្នកគ្រប់គ្រងថ្នាក់កណ្តាលមានទំនួលខុសត្រូវដូចជាៈ
Øបង្កើតយុទ្ធវិធីនិងគោលដៅតាមផ្នែកដើម្បីសម្រេច
បានគោលដៅអង្គភាព។
Øសម្របសម្រួលការងាររវាងអ្នកគ្រប់គ្រងថ្នាក់ខ្ពស់
និងអ្នកគ្រប់គ្រងថ្នាក់ទាប។
Øអនុម័ត
ត្រួតពិនិត្យ និង ទទួលស្គាល់ការអនុវត្តផែន
ការប្រតិបត្តិដែលរៀបចំដោយអ្នកគ្រប់គ្រងថ្នាក់ទាប។
Øលើកទឹកចិត្តក្រុមការងារនិងដោះស្រាយជម្លោះ។
3-អ្នកគ្រប់គ្រងថ្នាក់ទាបៈ
( First-line Manager)
-First-line
Manager គឺជាអ្នកគ្រប់គ្រងដែលដឹកនាំ
ដោយផ្ទាល់
និងទទួលខុសត្រូវនូវការគ្រប់គ្រងប្រចាំថ្ងៃហើយធ្វើការរាយការណ៍ទៅអ្នកគ្រប់គ្រងថ្នាក់កណ្តាលនិងមើលការទទួលខុសត្រូវចំពោះអ្នកក្រោមបង្គាប់ដែលកំពុងអនុវត្តការងារ។
-First-line
Manager មានទំនួលខុសត្រូវដូចជាៈ
ធ្វើការកំណត់យុទ្ធវិធីនិងគោលដៅប្រតិបត្តិដើម្បីឲ្យ
សម្រេចគោលដៅតាមផ្នែក ដែលដាក់ដោយអ្នកគ្រប់
គ្រងថ្នាក់កណ្តាល។
Øត្រួតត្រា បណ្តុះបណ្តាល
ជម្រុញលើកទឹកចិត្តការ
ប្រតិបត្តិការរបស់និយោជិត។
Øកែតម្រូវឬដោះស្រាយបញ្ហាដែលទាក់ទងនឹងដំណើរ
ការការងារឬសេវាកម្ម។
4-បុគ្គលិកបម្រើការងារៈ
(Operating Employee)
-បុគ្គលិកបម្រើការងារគឺជាកម្មករ
និយោជិត ដែលត្រូវទទួលខុសត្រូវផ្ទាល់លើការងារជាក់ស្តែងមួយក្នុងអង្គភាព។
-អ្នកប្រតិបត្តិមានច្រើនបែបយ៉ាងអាស្រ័យលើទៅលើ
ការបណ្តុះបណ្តាលនិងបទពិសោធ។
No comments:
Post a Comment