Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Friday, January 20, 2017

សិទិ្ធអ្នកនិពន្ធឬសិទិ្ធប្រហាក់ប្រហែល






ជំពូកទី១

បទប្បញ្ញតិ្តទូទៅ

មាត្រា ១...

ច្បាប់នេះមានគោលបំណងធានាការគោរពសិទិ្ធអ្នកនិពន្ធនិងមានសិទិ្ធប្រហាក់ប្រហែល និង ការពារនូវផលិតផលវប្បធម៏ជាស្នាដៃអ្នកនិពន្ធ អ្នកសមែ្តង ផលិតករ ហ្វូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធើ្វអាជីកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៏ទំាងនោះ ដើម្បីចំណែកក្នុងការអភិវឌ្ឈន៏វិស័យវប្បធម៏ ។

មាត្រា ២...

ក្នុងន័យនៃច្បាប់នេះ ពាក្យមួយចំនួនដូចខាងក្រោមមាអត្ថន័យដូចតទៅ :

ក-សា្នដៃ ជាផលិតផលខាងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត សិល្បៈ ឬតូរ្យ តន្រ្តី កើតចេញពីការចៃ្នប្រឌិតបងើ្កតឡើងដោយគំនិតប្រាជ្ញា ឬមនោសញ្ចេតនា ។

ខ-អ្នកនិពន្ធ ជាជនដែលបងើ្កតបានស្នាដៃ។

គ-ការសមែ្តង ជាការបញ្ចេញស្នាដៃលើឆាកដូចជា : ប្រគំតន្រ្តី ច្រៀង ឬ បង្ហាយតា​ម មធ្យោបាយនិងវិធីផ្សេងៗទៀតនូវសា្នដៃសិល្បៈប្រពៃណី ទំនៀមទម្លាប់ អក្សរ សាស្រ្ត​ ការអប់រំវិទ្យាសាស្រ្ត ។

ឃ-ការសូត្រ ជាការបញ្ចេញសំលេងដោយ ការនិយាយ ដោយការអាន និងការសូត្រនូវស្នាដៃផ្សេងៗ ។

ង- អ្នកសមែ្តង ជាសិល្បករ ជាអ្នករបំា តន្រ្តីករ អ្នកចម្រៀង ឬ ជនដែលធើ្វការសមែ្តង ។

ច- ប្រព័ន្ធទិន្នន័យ ជាសំណុំព័ត៏មាន អត្ថបទ លេខឌីយ៉ាក្រាម ដែលបង្កើត និងស្រាវជ្រាវដោយប្រព័ន្ធកុំព្យូទ័រ ។

ឆ- ស្នាដៃសោតទស្សន៏ ជាស្នាដៃបង្កើតឡើងដោយរូបភាពតគ្នាជាឈុតៗភ្ជាប់គ្នា បង្កើតបានជាចលនាអាចឲ្យមើលឃើញបានទោះបីមាន ឬពុំមានបញ្ចូលសមេ្លង ហើយបើមានបញ្ចូលសមេ្លងគឺអាចស្តាប់ ឮសូរ សមេ្លងបាន ។

ជ- ទូរផ្សាយ ជាការផ្សាយសមេ្លង រូបភាព ឯកសារ ឬសារនានាគ្រប់ប្រភេទតាម វិទ្យុ ទូរទស្សន៏ ទូរទស្សន៏ខែ្សកាប ឬផ្កាយរណប ។

ឈ-ការផ្សព្វផ្សាយជាសាធារណៈ ជាការផ្សាយតាមខែ្ស ឬគ្មានខែ្ស ឬគ្មានខែ្សក្រៅរង្វង់ គ្រួសារនូវរូបភាព​ ឬសមេ្លង ឬរូបភាព ជាមួយសមេ្លងឬសា្នដៃណាមួយ ដែលអាចឲ្យ សាធារណជន ទទួលបាននៅទីកន្លែងដើម ឬទីកន្លែងដទៃទៀត ដោយមិនគិតថាជននោះ ទទួលឬមិនទទួលនូវរូបភាព ឬសម្លេងនោះ ក្នុងពេលនិងទីកន្លែងជាមួយគ្នា ឬក្នុងពេល និងទីកន្លែងខុសគ្នាតាមការជ្រើសរើសផ្ទាល់ខ្លួនរបស់គេ ។

ញ- ហ្វូណូក្រាម ជាវត្ថុដែលបានថតបញ្ចូលសម្លេងនៃការសមែ្តង ឬសមេ្លង ផ្សេងៗទៀត ឬនិមិត្តសញ្ញានៃសមេ្លងក្រៅពីទម្រង់នៃការថតបញ្ចូលជាខែ្សភាពយន្ត ឬ ស្នាដៃសោតទស្សន៏ផ្សេងៗទៀត ។

ដ- ផលិតករហ្វូណូក្រាម ជាជនដែលផលិត ហ្វូណូក្រាម ដូចមានចែងនៅក្នុងចំណុច ញ ។

ឋ- កម្មវិធីកុំព្យូទ័រ ជាសណុំនៃសេចក្តីណែនំាដែលធើ្វឡើងតាមអក្សរ ឬតួលេខកូដ ឬគំនូសបំព្រួញ ឬតាមទម្រង់ណាមួយជាហេតុធើ្វឲ្យគេបំពេញបាន ឬទទួលបាននូវកិច្ចការ ឬលទ្ធផល ពិសេសណាមួយតាមមធ្យោបាយកុំព្យូទ័រ ឬតាមវិធីសាស្រ្តអេឡិចត្រូនិច ដើម្បីបំរើកិច្ចការពត័មានបាន កាលណាកម្មវិធីនោះត្រូវបានបញ្ចូលក្នុងកុំព្យូទ័រ ។

ឌ- ការផលិតឡើងវិញ ជាការចម្លងទំាងស្រុង ឬភាគខ្លះនៃស្នាដៃ ឬហ្វូណូក្រាម បងើ្កតបានជាផលិតផលចម្លងមួយច្បាប់ ឬច្រើនច្បាប់តាមមធ្យោយ ឬទម្រង់ណា មួយគិតបញ្ចូលទំាងស្នាដៃ ឬហ្វូណូក្រាមដែលរក្សាទុកជាអចិមន្តៃ្រយ៏ ឬបណ្តោះអាសន្នតាមទម្រង់អេឡិចត្រូនិច ។

ឍ- អង្គភាពទូរផ្សាយ គឺស្ថានីយ៏វិទ្យុ ទូរទស្សន៏ ទូរទស្សន៏ខែ្សកាប ឬផ្កាយរណប ។

ណ- សិទ្ធប្រហាក់ប្រហែល ជាសិទ្ធអ្នកសមែ្តង សិទិ្ធផលិតករហ្វូណូក្រាម និងសិទិ្ធអង្គភាពទូរផ្សាយ ។

មាត្រា ៣...

ស្នាដៃទំាងឡាយដែលត្រូវទទួលបានកិច្ចការពារពីច្បាប់នេះមាន ស្នាដៃអ្នកនិពន្ធ ស្នាដៃអ្នកសម្តែង ហ្វូណូក្រាមនិងការផ្សាយតាមទូរផ្សាយ ។

១-ស្នាដៃអ្នកនិពន្ធសំដៅៈ

ក- សា្នដៃដែលបងើ្កតឡើងដោយជនមានសញ្ជាតិខែ្មរឬជនដែលមានលំនៅ ក្នុងព្រះរាជាណាចក្រកម្ពុជារួមមាននីតិបុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជាទព្រមទំាងមានការិយាល័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ខ- ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬស្នាដៃដែលបានបោះពុម្តផ្សាយលើកដំបូងនៅបរទេស​ ហើយដែលត្រូវបានយកមកបោះពុម្តផ្សាយនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុង​ ៣០ ថៃ្ង ។

គ- សា្នដៃសោតទស្សន៏ដែលផលិតករមានទីស្នាក់ការឬមានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឃ- ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗ​ទៀតដែលភ្ជាប់ទៅ និងអាគារឬរចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ង- ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជាមានកាតព្វកិច្ចការពារក្រោមសនិ្ធសញ្ញអន្តរជាតិ ។

២- សា្នដៃអ្នកសម្តែងសំដៅៈ

ក- ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ញាតិខែ្មរ ។

ខ- ស្នាដៃរបស់អ្នកសមែ្តងដែលពុំមានសញ្ញាតិខែ្មរតែការសម្តែងនោះ៖

- បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬ

- បានថតបញ្ចូលជាហ្វូណូក្រាមដែលសិ្ថតក្រោមកិច្ចការពារនៃច្បាប់នេះ ឬ

- ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រាម ប៉ុន្តែបានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិត ក្រោមកិច្ចការពារនៃច្បាប់នេះ ។

៣- ហ្វូណូក្រាមសំដៅៈ

ក- ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខែ្មរ ។

ខ- ហ្វូណូក្រាម ដែលបានថតផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

៤- ការផ្សាយតាមទូរផ្សាយសំដៅៈ

ក- ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ខ- ការផ្សាយចេញពីឧបករណ៏ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

បទប្បញ្ញតិ្តនៃច្បាប់នេះក៏ត្រូវអនុវត្តផងដែរ ចំពោះអ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយដែលអាចទទួលនូវកិច្ចការពារតាមសនិ្ធសញ្ញាអន្តរជាតិ ឬកិច្ចព្រមព្រៀងអរន្តជាតិដែលព្រះរាជាណាចក្រកម្ពុជាជាភាគី ។



ជំពូកទី២

សិទិ្ធអ្នកនិពន្ធ

ផ្នែកទី១

ស្នាដៃ

មាត្រា ៤...

ត្រូវចាត់ទុកថាជាស្នាដៃដើមគឺស្នាដៃទាំងទ្បាយដែលបង្កើតឡើងតាមគំនិតប្រាជ្ញាផ្ទាល់របស់អ្នកនិពន្ធនៃស្នាដៃនោះ​ ។​

មាត្រា ៥...

ស្នាដៃមួយទោះបីពុំទាន់ចប់សព្វគ្រប់ក្តី ឬពុំទាន់បានផ្សព្វផ្សាយជាសារធារណៈក្តីស្នាដៃនោះត្រូវចាត់ទុកថាបានបង្កើតឡើងដោយចំណេះដឹងពិតប្រាកដតែមួយគត់ពីគំនិតប្រាជ្ញាអ្នកនិពន្ធ ។

មាត្រា ៦...

ស្នាដៃសហការជាស្នាដៃដែលមានរូបវន្តបុគ្គលច្រើននាក់ចូលរួមសហការដើម្បីបង្កើតសា្នដៃនោះ ។

ស្នាដៃបន្តជាស្នាដៃបង្កើតឡើងផ្អែកតាមសា្នដៃដើមតាមរយះការបកប្រែ ការយក លំនាំតាមឬការសម្រួល ។

ស្នាដៃសមូហភាពគឺជាស្នាដៃបង្កើតឡើងដោយរូបវន្តបុគ្គលច្រើននាក់ តាមគំនិតផ្តួតផើ្តមរបស់រូបវន្តបុគ្គលម្នាក់ដែលបានធើ្វការបោះពុម្ពផ្សាយក្រោមការដឹកនំា និងក្នុងនាមរបស់បុគ្គលនោះ ។

មាត្រា ៧...

ស្នាដៃទំាងឡាយ យោងតាមមាត្រា​ ៣ ដែលត្រូវទទួលបានការការពារក្រោម ច្បាប់នេះមានៈ

ក- សៀវភៅអានគ្រប់ប្រភេទ ឬឯកសារផេ្សងៗទៀតសី្តពីអក្សរសាស្រ្ត សិល្បៈ វិទ្យាសាស្រ្ត និង​ ការអប់រំ ។

ខ- អត្ថបទបាឋកថា សង្កថា ធម្មទេសនា ការការពារខ្លួនដោយនិយាយ ឬដោយសរសេរនិងស្នាដៃផ្សេងៗទៀត ដែលមានប្រភេទដូចគ្នា ។

គ- សា្នដៃនាដកម្ម ឬនាដកម្ម-ត្យូរតន្រ្តី ។

ឃ- ស្នាដៃរបាំសម័យ ឬយកលំនំាតាមស្នាដៃបុរាណ ឬប្រពៃណី ។

ង- ការសមែ្តងសៀកនិងការសមែ្តងកាយវិការ ។

ច- ការតែងបទភេ្លងដោយមាន ឬគា្មនទំនុកច្រៀង ។

ឆ- ស្នាដៃសោតទស្សន៏ ។

ជ- ស្នាដៃជាផ្ទាំងគំនូរ ផ្ទំាងចម្លាក់ ឬស្នាដៃផ្សេងៗទៀត ខាងសិល្បៈសូនរូប ឬ សិល្បៈអនុវត្ត ។

ឈ- ស្នាដៃថតរូបនិងស្នាដៃទំាងឡាយដែលសម្រេចបានដោយសារមានជំនួយបចេ្ចកទេសដូចគ្នានឹងការថតរូប ។

ញ- ស្នាដៃស្ថាបត្យកម្ម ។

ដ- ផែនទី ប្លង់ គំនូសវាស ឬស្នាដៃសែ្តងចេញជារូបដែលទាក់ទងទៅនឹង ភូមិសាស្រ្ត ឋានលេខា ឬវិទ្យាសាស្រ្តនានា ។

ឋ- កម្មវិធីកុំព្យូទ័រនិងគម្រោងឯកសារសមោធានដែលទាក់ទាងទៅនឹងកម្មវិធីទាំងនោះ ។

ឌ- ផលិតផលផែ្នកសិប្បកម្ម តម្បាញ ឬម៉ូតសម្លៀកបំពាក់ផ្សេងៗ ។

មាត្រា ៨...

សា្នដៃបន្តដែលនៅក្នុងនោះមាន ការបកប្រែ ការយកលំនំាំតាម ការសម្រួល ការកែចៃ្ន ឬការកែលំអសា្នដៃផ្សេងៗទៀត ឬការចងក្រងជាប្រព័ន្ធទិន្នន័យ ទោះបីជាក្នុង ម៉ាស៊ីនដែលអាចអានបាន ឬក៏ជាទម្រង់ផ្សេងទៀត ក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់ដែរ ។

កិច្ចការពារស្នាដៃណាមួយដែលមានចែងក្នុងវាក្យខ័ណ្ឌខាងលើមិនធើ្វឲ្យ បាត់បង់សិទិ្ធចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់ការបងើ្កតសា្នដៃថ្មី ។

មាត្រ ៩...

ចំណងជើងនៃស្នាដៃណាមួយដែលបង្ហាញពីលក្ខណៈស្នូលនៃ ស្នាដៃដើម ចំណងជើងនោះត្រូវទទួលបាននូវកិច្ខការពាពីច្បាប់ដូចគ្នានឹងស្នាដៃនោះដែរ ។

ស្នាដៃមួយ ទោះបីលែងទទួលបាននូវកិច្ចការពារពីច្បាប់តាមមាត្រា​​ ៣០ និង មាត្រា ៣១ នៃច្បាប់នេះក៏ដោយក៏គ្មានបុគ្គលណាម្នាក់មានសិទិ្ធប្រើប្រាស់ចំណងជើង នៃស្នាដៃនោះសម្រាប់ធើ្វជាចំណងជើងនៃស្នាដៃមួយផ្សេងទៀត ជាហេតុបង្កឲ្យមាន ការភ័ន្តច្រឡំ ។

មាត្រា ១០...

ស្នាដៃដែលមិនសិ្ថតនៅក្រោមការការពារនៃច្បាប់នេះមានៈ

ក- រដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានផ្លូវការនានា ។

ខ- ប្រកាស សេចក្តីសម្រេច លិខិតបញ្ជាក់ សារាចរណែនាំផ្សេងៗដែលចេញដោយអង្គការរដ្ឋ ។

គ- សេចក្តីសម្រេច សាលក្រមឬសាលដីកាផ្សេងៗរបស់តុលាការ ។

ឃ- អត្ថបទបកប្រែជាភាសាបរទេសនៃអត្ថបទក្នុងចំណុច ក ចំណុច ខ និង ចំណុច គ ខាងលើក្នុងមាត្រានេះ ។

ង- គំនិត នីតិវិធី ប្រព័ន្ធ របៀបប្រតិបត្តិការ ទស្សនៈ គោលការណ៏ ការរុករកឃើញ ឬទិន្នន័យសាមញ្ញទោះបីត្រូវបានផ្សព្វផ្សាយ អត្ថាធិប្បាយ ពន្យល់ ឬមានក្នុងសា្នដៃណាមួយក៏ដោយ ។

ផែ្នកទី២

អ្នកនិពន្ធ

មាត្រា ១១...

ឋានៈជាអ្នកនិពន្ធគឺជាឋានៈរបស់បុគ្គលមា្នក់ ឬច្រើននាក់ជាម្ចាស់កម្មសិទិ្ធលើស្នាដៃដែលសាមីខ្លួនបានបងើ្កតឡើង ហើយសា្នដៃនោះត្រូវបានផ្សព្វផ្សាយជាសារធារណៈ លើកលែងតែមានភស្តុតាងផ្ទុយ ។

មាត្រា ១២...

សហអ្នកនិពន្ធគឺជាម្ចាស់កម្មសិទិ្ធលើស្នាដៃសហការ ។ សហអ្នកនិពន្ធត្រូវតែប្រើសិទិ្ធរបស់ខ្លួនយោងតាមការឯកភាពជាឯកច្ឆន្ននិងជាលាយលក្ខណ៏អក្សរ ។ នៅពេលមិនឯកភាពគ្នាត្រូវធើ្វពាក្យបឹ្តងទៅតុលាការ ។

មាត្រា ១៣...

រូបវន្តបុគ្គលនោះឬនីតិបុគ្គលជាម្ចាស់ស្នាដៃសមួហភាពដែលឈ្មោះបុគ្គលនោះត្រូវគេផ្សាយជាចំហក្នុងពេល

ធើ្វការផ្សព្វផ្សាយស្នាដៃបុគ្គលនោះ គឺជាអ្នកទទួលបាននូវសិទិ្ធអ្នកនិពន្ធ លើកលែងតែមានភស្តុតាងផ្ទុយ ។

មាត្រា ១៤...

អ្នកនិពន្ធសា្នដៃ រហស្សនាម ឬអានាមិកជាអ្នកទទួលបានសិទិ្ធទំាងឡាយលើស្នាដៃនោះ ។

ដរាបណាអ្នកនិពន្ធនោះនៅតែទាន់បង្ហាញឲ្យគេដឹងពីអត្តសញ្ញណខ្លួន និង នៅពុំទាន់បង្ហាញភស្តុតាងដែលបញ្ជា្កក់ឲ្យដឹងពីឋានៈខ្លូន ដរាបនោះអ្នកនិពន្ធនៅតែត្រូវបានជំនួសមុខដោយអ្នកបោះពុម្ពឬអ្នកផ្សព្វផ្សាយលើកដំបូង ដែលនឹងត្រូវផ្តល់សិទិ្ធឲ្យអនុវត្តនិងការពារសិទិ្ធសីលធម៏និងសិទ្ធិបេតិកភណ្ឌរបស់អ្នកនិពន្ធ ។ អ្នកបោះពុម្ពឬអ្នកផ្សព្វផ្សាយលើកដំបូងត្រូវមានកិច្ចសន្យាបញ្ជាក់ពីអត្តសញ្ញណរបស់អ្នកនិពន្ធ រហស្សនាម ឬអានាមិក ។

វាក្យខ័ណ្ឌទី២ មិនអាចអនុវត្តបានឡើយ បើរហស្សនាម ដែលអ្នកនិពន្ធបានជ្រើសរើសយកនោះត្រូវបានផ្សាយឈ្មោះអ្នកនិពន្ធពិតប្រាកដជាចំហ ។

មាត្រា ១៥...

រូបវន្តបុគ្គលម្នាក់ឬច្រើននាក់ដែលបានបង្កើតស្នាដៃសោតទស្សន៏តាមគំនិតប្រាជ្ញារបស់ខ្លួន រូបវន្តបុគ្គលនោះត្រូវបានទទួលឋានៈ ជាអ្នកនិពន្ធស្នាដៃសោតទស្សន៏ ។

លើកលែងតែភស្តុតាងផ្ទុយ សហអ្នកនិពន្ធនៃសា្នដៃសោតទស្សន៏មាន :

ក- សមិទិ្ធករ ។

ខ- អ្នកនិពន្ធសេណារីយ៉ូ ។

គ- អ្នកនិពន្ធដោយយកលំនាំតាម ។

ឃ- អ្នកនិពន្ធអត្ថបទនិយាយ ។

ង- អ្នកនិពន្ធបទភេ្លងមាន ឬគា្មនទំនុកច្រៀងដែលជាបទភេ្លងត្រូវបានបងើ្កតឡើងជាពិសេសសម្រាប់តែជាប្រយោជន៏ស្នាដៃនោះ ។

ច- អ្នកនិពន្ធសិល្បៈគំនូរសម្រាប់ស្នាដៃគំនូរជីវចល ។

មាត្រា ១៦...

អ្នកនិពន្ធស្នាដៃគឺជាអ្នកមានសិទិ្ធធើ្វជាម្ចាស់លើសិទិ្ធសីលធម៏និងសិទិ្ធបេតិភណ្ឌ ។ ក្នុងករណីដែលអ្នកនិពន្ធបានបង្កើតស្នាដៃដើម្បីជាប្រយោជន៏ឲ្យដល់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជានិយោជកក្នុងក្របខ័ណ្ឌនៃកិច្ចសន្យាការងារ និងកិច្ចសន្យាការប្រើប្រាស់ស្នាដៃ សិទិ្ធបេតិកភណ្ឌ​លើស្នាដៃនោះត្រូវបានចាត់ទុកថាបានផេ្ទរជូននិយោជក លើកលែងតែមានបទប្បញ្ញត្តិផ្ទុយពីកិច្ចសន្យាទំាងនោះ ។

មាត្រា ១៧...

សមិទិ្ធករស្នាដៃសោតទស្សន៏មួយដែលមានការចូលរួមវិភាគទានពីសហអ្នកនិពន្ធបង្កើតស្នាដៃតាមកិច្ចសន្សាដោយមិនរាប់បញ្ចូលអ្នកនិពន្ធស្នាដៃត្យូរ សមិទិ្ធករនោះ ទទួលបាននូវសិទិ្ធបេតិកភណ្ឌរបស់សហអ្នកនិពន្ធ លើកលែងតែមានបទប្បញ្ញត្តិផ្ទុយពីកិច្ចសន្យា ។ ប៉ុនែ្តសហអ្នកនិពន្ធនោះ នៅតែរក្សាសិទិ្ធបេតិកភណ្ឌរបស់គេបានតាមទំហំនៃការប្រើប្រាស់វិភាគទាន​ ក្នុងករណីការរួមវិភាគទាននោះបានប្រព្រឹត្តឡើងដាច់ដោយឡែកពីការបង្កើតស្នាដៃសោតទស្សន៏ ។

ផែ្នកទី​ ៣

សិទិ្ធអ្នកនិពន្ធ

មាត្រា ១៨...

អ្នកនិពន្ធស្នាដៃ ជាអ្នកទទួលបាននូវសិទិ្ធជាម្ចាស់កម្មសិទ្ធិផាច់មុខលើស្នាដៃនោះ ហើយជាសិទិ្ធដែលជនគ្រប់រូបត្រូវតែទទួលស្គាល់ ។

សិទិ្ធនេះមានសិទ្ធិសីលធម៏ និង សិទ្ធិបេតិកភណ្ឌ ។

មាត្រា ១៩...

សិទ្ធិសីលធម៏របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍ មិនអាចលក់ដូរបានទេ មិនអាចរឹបអូសបានទេ និងមិនអាចផុតអាជ្ញាយុកាល ។ សិទ្ធីនេះអាចត្រូវបានផ្ទេរទៅឲ្យទាយាទរបស់អ្នកនិពន្ធ ដោយមូលហេតុអ្នកនិពន្ធបានទទួលមរណភាព ឬប្រគល់ជូនតតីយជនបាន ដោយយោងតាមបទប្បញ្ញត្តិមរតសាសន៏ ។

ក្នុងករណីគ្មានអ្នកទទួលមរតក រដ្ឋដែលតំណាងដោយក្រសួងវប្បធម៏ និងវិចិត្រសិល្បៈជាអ្នកគ្រប់គ្រងសិទិ្ធ នោះ ។

មាត្រា ២០...

សិទិ្ធសីលធម៏របស់អ្នកនិពន្ធមានបីចំណុចដូចខាងក្រាម :

ក- អ្នកនិពន្ធមានសិទិ្ធផាច់មុខក្នុងការសម្រេចពីរបៀប និងពេលវេលានៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងផ្សព្វផ្សាយ ។

ខ- អ្នកនិពន្ធមានសិទិ្ធកំណត់ឲ្យគេទទួលស្គាល់ឈ្មោះឋានៈ និងស្នាដៃរបស់ ខ្លួនសម្រាប់ទាក់ទងជាមួយសាធារណៈជន ។

គ- អ្នកនិពន្ធមានសិទិ្ធជំទាស់នូវគ្រប់រូបភាពនៃការបំផើ្លស ឬការកាត់ចោលខ្លឹមសា ឬការកែប្រែខ្លឹមសារជាហេតុធើ្វឲ្យខូចកិតិ្តយសឬ កេរ៍្តឈ្មោះខ្លួន ។

មាត្រា ២១....

សិទ្ធិបេតិកភណ្ឌជា សិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធបើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសាធារណៈ និងការបងើ្កតសា្នដៃបន្ត ។

លើកលែងតែក្នុងករណីនៃបទប្បញ្ញត្តិចែងក្នុងមាត្រា ២៤ មាត្រា ២៥ មាត្រា ២៦ មាត្រា ២៧ មាត្រា ២៨ និង មាត្រា ២៩ នៃច្បាប់នេះ អ្នកនិពន្ធមានសិទ្ធិផា្តច់មុខធើ្វដោយខ្លួនឯង ឬអនុញ្ញតឲ្យគេធើ្វកិច្ចការដូចតទៅ :

ក. ការបកប្រែភាសាបរទេសនូវស្នាដៃរបស់ខ្លួន។

ខ. ការយកលំនាំតាម ឬការកែសំរួលផ្សេងៗទៀតនៃស្នាដៃ។

គ. ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចំលងស្នាដៃសោធទស្សន៍ ឬស្នាដៃថតបញ្ជូលជាហ្វូតូក្រាមកម្មវិធីកុំព្យូទ័រប្រព័ន្ឋទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង។

ឃ. ការចែកចាយជាសាធារណៈតាមការលក់ ការជូល ឬតាមមធ្យោបាយផ្សេងៗទៀតនូវច្បាប់ដើម ឬច្បាប់ចំលងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ឋ។

ង. ការនាំចូលក្នុងប្រទេសនូវស្នាដៃចំលងពីស្នាដៃរបស់សាមីខ្លួនដែលជាអ្នកនិពន្ឋ។

ច. ការផលិតស្នាដៃឡើងវិញ។

ឆ. ការសំដែងស្នាដៃជាសាធារណៈ។

ជ. ការបង្ហាញស្នាដៃជាសាធារណៈ។

ឈ. ការផ្សាយស្នាដៃតាមទូរផ្សាយ។

ញ. ការផ្សព្វផ្សាយស្នាដៃជាសារធារណៈតាមវិធីផ្សេងទៀត។



សិទ្ឋិដាក់ជួលដូចមានចែងក្នុងចំនុច គ នៃមាត្រានេះ មិនត្រូវអនុវត្តចំពោះការជួលកម្មវិធីកុំព្យូទ័រឡើយ ក្នុងករណីដែលកម្មវិធីកុំព្យូទ័រនោះមិនមែនជាកម្មវត្ថុដ៏សំខាន់សំរាប់ដាក់ជួល។



មាត្រា ២២

សិទ្ឋិបេតិកភណ្ឌចំពោះកម្មវិធីកុំព្យូទ័រ និងឯកសារសមោធានដែលបង្កើតឡើងដោយនិយោជិតម្នាក់ ឬច្រើនអ្នកក្នុងពេលបំពេញតួនាទី ឬពេលធ្វើតាមសេចក្តីបង្គាប់របស់និយោជក ជាកម្មសិទ្ឋិរបស់និយោជក លើកលេងតែមានកិច្ចសន្យាផ្ទុយពីននេះ។

ចំពោះជនណាម្នាក់ដែលបានជួលបុគ្គលណាផ្សេងឲ្យបង្កើតកម្មវិធីកុំព្យូទ័រឲ្យខ្លួនដោយឆ្លងតាមកិច្ចសន្យាបញ្ជាទិញ ជននោះត្រូវមានសិទ្ខិបេតិកភណ្ឌ។



ផ្នែកទី ៤

ការកំរិតសិទ្ឋិអ្នកនិពន្ឋ





មាត្រា ២៣

រូបវន្តបុគ្គលណាម្នាកនាំចូលនូវស្នាដៃមួយច្បាប់សំរាប់សេចក្តីត្រូវការផ្ទាល់ខ្លួនអាចប្រព្រឹត្តទៅបានដោយពុំចាំបាច់តំរូវឲ្យមានការអនុញ្ញាតពីអ្នកនិពន្ឋ ឬម្ចាស់កម្មសិទ្ឋិលើស្នាដៃនោះឡើយ។

មាត្រា ២៤

ការផលិតឡើងវិញចំនួនមួយច្បាប់ជាលក្ខណៈឯកជននូវស្នាដៃដែលបានបោះផ្សាយហើយសំរាប់ការប្រើប្រាស់ផ្ទាល់ខ្លួន នឹងត្រូវអនុវត្តដោយពុំចាំបាចមានការអនុញ្ញាតពីអ្នកនិពន្ឋ ឬម្ចាស់កម្មសិទ្ឋិឡើយ។

ការអនុញ្ញាតមានដូចចែងក្នុងលខ័ណ្ឌខាងលើនៃមាត្រានេះមិនត្រូវយកមអនុវត្តន៍ចំពោះការផលិតឡើងវិញនូវ ៖

ក. ស្នាដៃស្ថាបត្យកម្ម មានទំរងជាអាគារ ឬសំណង់ផ្សេងៗ។

ខ. ការចំលងទាំងស្រុង ឬភាគសំខាន់ខ្លះនូវសៀវភៅតាមវិធីបោះពុម្ភជាថ្មី និងការចំលងស្នាដៃតូរ្យតន្ត្រីក្រោមរូភាពជាអក្សរភ្លង។

គ. ចំលងទាំងស្រុង ឬដោយភាគសមខាន់ខ្លះនូវប្រព័ន្ឋទិន្ន័យតាមទំរងឌីជីថល។

ឃ. កម្មវិធីកុំព្យូទ័រលើកលែងតែច្បាប់ចំលងកម្មវិធីដើម្បីរក្សាទុកសំរាប់កាពារការបាត់បង់។

ង. ស្នាដៃណាមួយក្នុងលក្ខណៈដែលកាផលិតឡើងវិញធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជាប្រក្រតីនៃស្នាដៃ ឬធ្វើឲ្យខូចខាតដោយមិនសមហេតុផលទៅលើផលប្រយោជន៍ស្របច្បាប់របស់អ្នកនិពន្ឋ ឬម្ចាស់កម្មសិទ្ឋិ។

​ មាត្រា ២៥

អ្នកនិពន្ឋមិនអាចធ្វើការហាមឃាតបានចំពោះ ៖

ក. ការសំដែងស្នាដៃជាឯកជនដោយមិនគិតកំរៃជាការសំដែងក្នុងរង្វងគ្រួសារ ឬញាតិមិត្ត។

ខ. ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកបានគង់វង្ស ឬទុកសំរាប់ធ្វើការស្រាវជ្រាវ។

គ. ការប្រើប្រាស់ស្នាដៃសំរាប់ការសិក្សាដោយគ្មានរកប្រាក់កំរៃ។

ឃ. ការបកប្រែស្នាដៃពីភាសារខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែភាសារជនជាតិភាគតិចមកជាភាសារខ្មែរ។

ប្រសិនបើមានការបញ្ចាក់យ៉ាងច្បាស់លាស់នូវឈ្មោះអ្នកនិពន្ឋនិងប្រភពនៃស្នាដៃ អ្នកនិពន្ឋមិនអាចធ្វើការហាមឃាតចំពោះកិច្ចការទាំងឡាយដូចខាតក្រោម ៖

• ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់ សង្គ្រាមប៉ាកកា គរុកោសល្យ វិទ្យាសាស្ត្រ ឬព័ត៌មានស្ដីពីស្នាដៃនោះ។

• ការផ្សាយទស្សនៈសារព័ត៌មាន។

• ការផ្សព្វផ្សាយទាំងស្រុង ឬភាគខ្លះនៃសន្ទរកថានានាដែលបានថ្លែងជាសាធារណៈក្នងសារព័ត៌មាន ឬទូរផ្សាយ។

• ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូប្លុកដោយផ្អែកតាមលំនាំដើមនៃស្នាដៃ។

• ការចំលងរូភាពស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូនរូបដែលស្ថិតនៅទីកន្លែងសាធារណៈមួយលើកលែងតែរូបភាពនោះត្រូវបានចាត់ទុកថាជាកម្មវត្ថុសំខាន់នៃការចំលងបន្ត។

មាត្រា ២៦

អ្នកនិពន្ឋដែលបង្កើតស្នាដៃជាខ្សែភាពយន្ត វីឌីអូ ល្ខោននិយាយ ល្ខោនប្រលោមលោក អំពីឆាកជីវិតបុគ្គល ឬគ្រួសារជាក់លាក់ណាមួយត្រូវមានការអនុញ្ញាតជាមុនសិនពីបុគ្គលសាមីខ្លួន ឬញាតិពន្ឋដែលបានទទួលមរតកសាសន៍។

មាត្រា ២៧

ការផលិតឡើងវិញជាបណ្ដោះអាសន្ននូវស្នាដៃមួយបានលុះត្រាតែការផលិតឡើងវិញនោះធ្វើឡើងស្របពេលជាមួយនឹងការប្រើប្រាស់ស្នាដៃដែលទទួលបានការអនុញ្ញាតពីម្ចាស់កម្មសិទ្ឋិ។

មាត្រា ២៨

ដោយមិនគិតពីបញ្ញាត្តិនៃមាត្រា ២១ ច្បាប់នេះអាចអនុញ្ញាតអោយស្រង់អាគតដ្ឋានពីស្នាដៃណាមួយជាស្នាដៃដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បាប់បញ្ចូលក្នុងស្នាដៃមួយផ្សេងទៀតដោយពុំចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ឋនិងពុំចាំបាច់បងប្រាក់កំរៃឡើយ។

ការស្រង់អាគតដ្ឋានត្រូវបញ្ជាក់ពីប្រភព និងឈ្មោះអ្នកនិពន្ឋ បើនៅក្នុងប្រភពនោះមានស្នាដៃច្បាស់លាស់។ ការស្រង់អាគតដ្ឋាននេះមិនត្រូវធ្វើអោយហូសគោលដៅដែលត្រូវបំពេញឡើយ។

មាត្រា ២៩

ដោយមិនគិតពីបទបញ្ញាត្តិមាត្រា ២១ ច្បាប់នេះអាចអនុញ្ញាត ៖

ក. ឲ្យប្រើប្រាស់ស្នាដៃណាមួយដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បាប់ដើម្បីបញ្ជាក់ឲ្យបានច្បាស់ក្នុងទំព័រសៀវភៅ ឬសារព័ត៌មាន ឬតាមរលកវិទ្យុ ឬក្នុងការចាក់ផ្សាយសំលេង ឬបញ្ជាំងរូបភាពដើម្បីជាប្រយោជន៍ដល់កាសិក្សាដោយពុំបាច់បង់ប្រាក់កំរៃ ប៉ុន្តែត្រូវបញ្ជាក់ពីប្រភពនិងឈ្មោះអ្នកនិពន្ឋ បើនៅក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ឋច្បាស់លាស់។

ខ. ឲ្យថតសំលេងបាននូវអត្ថបទដាច់ដោយឡែកនានា អត្ថបទផ្សាយក្នុងទំព័រសារព័ត៌មាន ឬទស្សនាវដ្ដី ឬថតចំលងបាននូវខ្លឹមសារខ្លីៗចេញពីស្នាដៃណាមួយដែលត្រូវបានផ្សាយត្រឹមត្រូវតាមច្បាប់។ ការថតចំលងនេះត្រូវធ្វើឡើងតាមរយៈមធ្យោបាយបច្ចេកទេសចំលងដោយមិនរកប្រាក់ចំណេញខាងពាណិជ្ជកម្មដើម្បីប្រយោជន៍ដល់ការបង្រៀន ឬដល់ការប្រឡងដែលធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សានានាសមស្របទៅតាមគោលដៅដែលត្រូវបំពេញ។ ការថតចំលងនូវអត្ថបទ ឬខ្លឹមសារខ្លីៗពុំចាំបាច់បង់ប្រាក់កំរៃ ប៉ុន្តែត្រូវបញ្ជាក់ពីប្រភពនឹងឈ្មោះអ្នកនិពន្ឋ ប្រសិនបើក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ឋច្បាស់លាស់។






មិនទានមាន


ផ្នែកទី ៥

លាភការ

មាត្រា ៤៩

ប្រសិនបើហ្វូណូក្រាមបានផលិតក្នុងគោលបំណងពាណិជ្ជកម្មឬជាការផលិតឡើង វិញត្រូវបានយកទៅផ្សព្វផ្សាយតាមទូរផ្សាយឬផ្សព្វផ្សាយផ្សេងៗទៀតជាសាធារណៈអ្នកសំដែងនិងផលិតករហ្វូណូក្រាមត្រូវទទួលបាននូវលាភការគ្រប់គ្នាតែមួយលើកគត់ប្រកបទៅដោយសមធម៍ ដែលអ្នកប្រើប្រាស់ត្រូវបង់លាភការនោះជូនអង្គភាពគ្រប់គ្រងសិទ្ធិរួម។

អង្គភាពគ្រប់គ្រងសិទ្ធិរួមគឺជានីតិបុគ្គលមានភារកិច្ចចាត់ចែងការងារស្ដីពីលាភការនេះដែលកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី ៦

ការកម្រិតសិទ្ធិ

មាត្រា ៥០

ដែលមិនគិតដល់បទប្បញ្ញត្តិនៃមាត្រា ៤១ មាត្រា ៤២ មាត្រា ៤៣ មាត្រា ៤៤ មាត្រា ៤៥ មាត្រា ៤៦ មាត្រា ៤៧ មាត្រា ៤៨ នៃច្បាប់នេះ សកម្មភាពទាំងឡាយ ដូចតទៅនេះត្រូវអនុញ្ញាតអនុវត្តបាន ដោយពុំចាំបាច់ទទួលការយល់ព្រមពីសិទ្ធិវន្ដ័ និងពុំចាំបាច់បង់ប្រាក់កម្រៃ ៖

ក សេចក្ដីរាយការណ៍ស្ដីពីបច្ចុប្បន្នភាពក្នុងលក្ខខណ្ឌដែលសេចក្ដីរាយការណ៍នោះ បានដក់ជាផ្នែកខ្លីៗពីការសម្ដែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីការផ្សាយតាមទូរផ្សាយ។

ខ ការថតចម្លងដែលធ្វើឡើងសម្រាប់តែប្រើប្រាស់ក្នុងផ្នែកស្រាវជាវវិទ្យាសាស្ដ្រ។

គ ការថតចម្លងសម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សា លើកលែងតែការសម្ដែង ឬហ្វូណូក្រាមដែលផលិតសម្រាប់តែគោលបំណងនៃការសិក្សា។

ឃ អាគតដ្ឋានជាទម្រងខ្លីៗពីការសម្ដែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយតាមទូរផ្សាយសមស្របតាមទម្លាប់ល្អដើម្បីប្រើប្រាស់ក្នុងទឹសដៅព័ត៏មាន។

ង ការប្រើប្រាស់ផ្សេងៗទៀតដែលជាកណីលើកលែងពិសេសចំពោះស្នាដៃនានា ដែលទទួលបាននូវកិច្ចការពារសិទ្ធិអ្នកនិពន្ធដោយអនុលោមតាមច្បាប់នេះ។

ច ការចាប់យករូបភាពនិងសម្លេងដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយពីបច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ ជាតិពីស្ថានីយដើមក្នុងពេលតែមួយ។

មាត្រា ៥១

បទប្បញ្ញត្តិនៃមាត្រា ៤១ នៃច្បាប់នេះមិនត្រូវអនុវត្តនៅពេលណាដែលអ្នកសម្ដែងអនុញ្ញាតឲ្យគេថតបញ្ចូលការសម្ដែងរបស់ខ្លួន ទៅក្នុងហ្វូណូក្រាមមានរូបភាព ឬសោតទស្សន៍ ។

មាត្រា ៥២

បទប្បញ្ញត្តិនៃមាត្រា ៤១ នៃច្បាប់នេះ មិនត្រូវអនុវត្តចំពោះអង្គភាពទូរផ្សាយណាមួយនៅពេលថតចំលងនិងផលិតឡើងនៅមធ្យោបាយផ្ទាល់ខ្លួន ដើម្បីចាក់ផ្សាយក្នុងកម្មវិធីរបស់អង្គភាពទូផ្សាយនោះ ក្នុងគោលបំណងផ្សាយផ្សាយពាណិជ្ជកម្ម។

រាល់ការផលិតឡើងវិញនូវស្នាដៃ ឬច្បាប់ចម្លងដូចមានចែងនៅក្នុងកថខ័ណ្ឌខាង លើនៃមាត្រានេះត្រូវបំផ្លាញចោលទាំងអស់ក្នុងរយះពេល៦(ប្រាំមួយ)ខែ បន្ទាប់ពីការផលិត លើកលែងតែករណីត្រូវរក្សាទុក្ខស្នាដៃចម្លងមួយច្បាប់គត់សម្រាប់ជាឯកសារ ។



ផ្នែកទី ៧

រយៈពេលនៃកិច្ចការពារ

មាត្រា ៥៣

១ . រយៈពេលនៃកិច្ចការពារអ្នកសម្ដែងគឺ ៥០(ហាសិប)ឆ្នាំគិតចាប់ពីដំណាច់ឆ្នាំ ប្រក្រតីនៃការថតបញ្ចូលក្នុងហ្វូណូក្រាមឬក្នុងករណីដែលពុំបានថតការសម្ដែង បញ្ចូលក្នុងហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលការសម្ដែងបានប្រព្រឹត្តទៅ ។

២ . រយៈពេលនៃកិច្ចការពារផលិតផលករហ្វូណូក្រាម គឺ ៥០(ហាសិប)ឆ្នាំ គិតចាប់ពីបំណាច់ឆ្នាំប្រក្រតីទិនដែលបោះផ្សាយហ្វូណូក្រាម ឬក្នុងករណីពុំបានបោះផ្សាយហ្វូណូក្រាមគឺគិតចាបពីដំណាច់ឆ្នាំប្រក្រតីទិនដែលបានថតសម្លេងបញ្ចូលក្នុងហ្វូណូក្រាម ។

៣ . រយៈពេលនៃកិច្ចការពារកម្មវិធីផ្សាយរបស់អង្គភាពទូរផ្សាយគឺ ៥០(ហាសិប)ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតីទិនដែលកម្មវិធីបានផ្សាយ ។



ផ្នែកទី ៨

ការផ្ទេរកម្មសិទ្ធិ

មាត្រា ៥៤

បទប្បញ្ញត្តិនៃមាត្រា ៣២ មាត្រា ៣៣ និងមាត្រា ៣៤ នៃច្បាប់នេះ ត្រូវយកមកអនុវត្តចំពោះសិទ្ធិអ្នកសម្ដែង ផលិតករ ហ្វូណូក្រាម និងអង្គភាពទូរផ្សាយ។

ផ្នែកទី ៩

ការតម្កល់

មាត្រា ៥៥

អ្នកនិពន្ធនិងម្ចាស់សិទ្ធិប្រហាក់ប្រហែលអាចបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួម ដើម្បីការពារនិងគ្រប់គ្រងសិទ្ធិបេតិកភណ្ឌ ។

ការបង្កើតអង្គភាពគ្រប់គ្រងរួមលើសិទ្ធិអ្នកនិពន្ធ អ្នកសម្ដែងផលិតករហ្វូណូក្រាម ឬផលិតករវីដេអូរ ត្រូវតែមានការទទួលស្គាល់ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។

អង្គភាពគ្រប់គ្រងរួមលើសិទ្ធិផ្សាយវិទ្យុ ទូរទស្សន៏ ទូរទស្សន៏ខ្សែកាបនៃអង្គភាពទូរផ្សាយត្រូវមានការទទួលស្គាល់ពីក្រសួងពត៌មាន ។



ជំពូកទី ៤

ការគ្រប់គ្រងរួមលើសិទ្ធិនានា

មាត្រា ៥៦

អ្នកនិពន្ធនិងម្ចាស់សិទ្ធិប្រហាក់ប្រហែលអាចបង្កើតអង្គភាពគ្រប់គ្រងសិទ្ធិរួម ដើម្បីការពារនិងគ្រប់គ្រងសិទ្ធិបេតិកភណ្ឌ ។

ការបង្កើនអង្គភាពគ្រប់គ្រងរួមលើសិទ្ធិអ្នកនិពន្ធ អ្នកសម្ដែងផលិតផលករហ្វូណូក្រាមឬផលិតផលករវីដេអូរ ត្រូវតែមានការទទួលស្គាល់ពីក្រសួងវប្បធម៌និងវិចិត្រសិស្បៈ ។

អង្គភាពគ្រប់គ្រងរួមលើសិទ្ធិផ្សាយវិទ្យុ ទូរទស្សន៍ ទូរទស្សន៍ខ្សែកាបនៃអង្គភាពទូរផ្សាយត្រូវតែមានការទទួស្គាល់ពីក្រសួងពត៌មាន ។

ជំពូកទី ៥

ករណីវិវាទ និង ទោសប្បញ្ញត្តិ

មាត្រា ៥៧

បុគ្គលណាដែលបានទទួរង ឬអាចទទួលរងនូវការប៉ះពាល់ដល់សិទ្ធិរបស់ខ្លួនជា អ្នកនិពន្ធក្ដី ឬសិទ្ធិប្រហាក់ប្រហែលក្ដី បុគ្គលនោះមានសិទ្ធិប្ដឹងទៅតុលាការដើម្បី៖

ក . ធ្វើការហាមប៉ះពាល់ដល់សិទ្ធិខ្លួន ប្រសិនបើការប៉ះពាល់នោះអាចនឹងអាចកើតមាននៅក្នុងពេលឆាប់ៗខាងមុខ ។

ខ . បង្គាប់ឲ្យចុងចម្លើយឈប់ធ្វើការប៉ះពាល់ដល់សិទ្ធិខ្លួន ប្រសិបើការប៉ះពាល់បែបនេះនៅតែបន្តសកម្មភាព ។ ដើម្បីចោតអាចទាមទាអោយចុងចម្លើយសងជម្ងឺចិត្ត សងការខូចខាតនិងប្រគល់មកវិញនូវវត្ថុតាងមានឧបករណ៍ ឬសំភារៈដែលជាប់រឿងហេតុព្រមទាំងប្រគល់នូវប្រាក់ចំណេញដែលបានមកពីអំពើខុសច្បាប់នោះ ។

មាត្រា ៥៨

តុលាការមានសមត្ថកិច្ចរឹបអូសឬបំផ្លាញចោលនូវវត្ថុតាងមានឩបករណ៍ សំភារៈ ដែលត្រូវបានផលិត បានប្រើប្រាស់ឬដាក់អោយចរាចរដោយខុសច្បាប់ ឬ ឩបករណ៍សំម្រាប់ធ្វើការបំពានដែលឩបករណ៍សំភារៈទាំងនោះកំពុងស្ថិតនៅក្នុងកាន់កាប់របស់ចុងចំលើយ ឬកំពុងត្រូវបានឃាត់ទុក្ខ។

មាត្រា ៥៩

តុលាការមានសមត្ថកិច្ចចាត់វិធានការចាំបាច់ជាបណ្ដោះអាសន្នសម្រាប់ធានានូវការរក្សាទុកវត្ថុតាង ដែលផលិតចេញពីការចម្លងខុសច្បាប់នូវស្នាដៃណាមួយ ។

ដើម្បីចោទមានកាតព្វកិច្ចជួសជុលការខូចខាត ដែលខ្លួនបានប្រព្រឹត្តទៅលើចុងចំលើយ ក្នុងករណីបណ្ដឹងនោះត្រូវបានតុលាការរកឃើញថាជាបណ្ដឹងមូលហេតុត្រឹមត្រូវ ។

មាត្រា ៦០

ក្នុងរយៈពេល៣០(សាមសិប)ថ្ងៃ គិតពីថ្ងៃដែលបានឃាត់ទុកនូវឩបករណ៍ ឬ សំភារៈ បុគ្គល់ជាម្ចាស់ ឬ តតិយជនជាអ្នកកាន់កាប់ឩបករណ៍ ឬ សំភារៈដែលត្រូវបានឃាត់ទុកអាស្នើសុំទៅតុលាការឲ្យលើកលែងការឃាត់ទុក ឬ សម្រចកម្រិតអនុភាពនៃការឃាត់ទុក្ខនោះ។

មាត្រា ៦១

ការឃាត់ទុក្ខនូវវត្ថុតាង មានជាឩបករណ៍សំភារៈទាំងឡាយណាដោយពុំបានប្ដឹងទៅតុលាការក្នុងរយៈពេល ៣០(សាមសិប)ថ្ងៃគិតចាប់ពីថ្ងៃឃាត់ទុក ការលើលែងការឃាត់ទុកតាមសំណើរសំណុំរបស់បុគ្គល់ជាម្ចាស់ ឬតតិយជនជាអ្នកកាន់កាប់ ជាសមត្ថកិច្ចរបស់តុលាការ ។

មាត្រា ៦២

យោងតាមមាត្រា ៦៤ និង មាត្រា ៦៥ នៃច្បាប់នេះត្រូវបានចាត់ទុកជាបទល្មើសដែរ អំពើទាំងឡាយដូចតទៅ ៖

១- ការផលិត ឬការនាំចូលដើម្បីដាក់លក់ ឬដាក់ជួលនួវឩបករណ៍ ឬគ្រឿងមធ្យោបាយណាមួយដែលធ្វើឡើង ឬ យកលំនាំតាមក្នុងគោលបំណងធ្វើអោយរាំងស្ទះដំណើរការល្អនៃឩបករណ៍ ឬគ្រឿងមធ្យោបាយទូទៅ ឬកាត់បន្ថយចំនួនការផលិតឡើងវិញនៃស្នាដៃហ្វូណូក្រាម ឬ ការផ្សាយតាមទូរផ្សាយ ឬ ធ្វើឲ្យខូចគុណភាពច្បាប់ចម្លង ។

២- ការផលិត ឬការនាំចូលដើម្បីលក់ ឬ ដាក់ជួលនូវឩបករណ៍ ឬគ្រឿងមធ្យោបាយណាមួយដែលនាំអោយបុគ្គល់គ្មានសិទ្ធិទទួលបាននូវកម្មវិធីផ្សាយតាមសញ្ញាកូដ ដែលផ្សាយតាមទូរផ្សាយ ឬផ្សាយជាសាធារណៈតាមវិធីផ្សេងរួមមានការផ្សាយតាមផ្កាយរណប។

៣- ការលុបចោលឬការកែប្រែព័ត៌មានស្ដីពីការរបបសិទ្ធិតាមទម្រងអេឡិចត្រូនិច ដោយគ្មានករអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ។

៤- ការចែកចាយ ឬការនាំចូលដើម្បីចែកចាយការផ្សាយតាមអង្គភាព ទូរផ្សាយ ការផ្សាយជាសាធារណៈរឺការដាក់ជូនជាសារធារណៈជននៅសា្មដៃ ឬការសម្ដែង ឬហ្វូណូក្រាម ឬកម្មវីធីផ្សាយនៃអង្គភាពទូរផ្សាយដោយគ្មានការអនុញ្ញាតហើយអ្នកព្រឹត្តដឹងច្បាស់ថាព័ត៌មានស្ដីពីរបបសិទ្ធិតាមទម្រងអេឡិចត្រូនិចជាព័ត៌មានដែលត្រូវបានលុបចោលឬការកែប្រែរួចហើយ។

ពាក្យថា (ព័ត៌មានស្ដីពីរបបសិទ្ធិ)មនន័យថាៈ

. ព័ត៌មានដែលធ្វើឲ្យស្គាលពីអត្តសញ្ញាណអ្នកនិពន្ឋភិនភាគស្នាដៃ អត្តសញ្ញាណអ្នកសំដែងភិនភាគអ្នកសំដែង អត្តសញ្ញាណផលិតករហ្វូតូក្រាម ភិនភាគហ្វតូក្រាម អត្តសញ្ញាណអង្គភាពទូរផ្សាយនិងភិនភាគកម្មវិធីអង្គភាពទូរផ្សាយ

. ព័ត៌មានដែលដែលធ្វើអោយគេស្គាល់ពីអត្តសញ្ញាណម្ចាស់កម្មសិទ្ឋិ ឬភិនភាគនៃព័ត៌មានស្ដីពីលក្ខណ្ឌនិងបែបបទនៃការប្រើប្រាស់ស្នាដៃនិងផលិតផលដទៃទៀតដូចជាមានចែងក្នុងច្បាប់នេះ និងស្គាលភិនភាគលេខកូដ ឬសញ្ញាកូដដែលចែងឲ្យដឹងនូវព័ត៌មានទាំងនោះ។

មាត្រា ៦៣

តាមការស្នើសុំជាលាយលក្ខណ៍អក្សរពីម្ចាស់ពីម្ចាស់សិទ្ឋិនិពន្ឋ ឬម្ចាស់សិទ្ឋិប្រហាក់ប្រហែលក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យរដ្ឋបាលគយនិងរដ្ឋាករអាចឃាត់ទុកបាននូវទំនិញដែលម្ចាស់សិទ្ឋិនោះសំអាងថាជាទំនិញក្លែងបន្លំ។ រដ្ឋបាលគយ និងរដ្ឋករត្រូវជូនដំណឹងជាបន្ទាន់ទៅតុលាការមានសមត្ថកិច្ច អាជ្ញាធរមានសមត្ថកិច្ចដើមបណ្ដឹង និងអ្នកកានកាប់ទំនិញអំពីការឃាត់ទុកទំនិញទាំងនោះ។

លើកលេងតែមានបទបញ្ញាត្តិស្ដីពីរដ្ឋបាលគយ និងរដ្ឋាករចែងផ្ទុយពីបទពញ្ញាត្តិនេះវិធានឃាត់ទុកទំនិញអាចលុបចោលដោយស្របច្បាប់បាន ប្រសិនបើក្នុងរយៈពេល ១០ថ្ងៃ ដោយគិតចាប់ពីថ្ងៃឃាត់ទុកទំនិញនោះអ្នកប្ដឹងពុំបានបង្ហាញភស្តុតាងឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ឲ្យដឹងថាសាមីខ្លួនបាន៖

‍‍» ស្នើសុំទៅតុលាការចាត់វិធានការរក្សាទុកទំនិញដូចមានចែងក្នុងមាត្រា ៥៩ នៃច្បាប់នេះ។

» ប្ដឹងទៅតុលាការមានសមត្ថកិច្ចដោយមានភ្ជាប់ជាមួយការធានាគ្រប់គ្រានដើម្បីការពារទុកជាមុននូវការទទួលខុសត្រូវរបស់ខ្លួនដែលកើតឡើងជាយថាហេតុបាន។

អ្នកប្ដឹងត្រូវតែជួសជលការខូចខាត់ដែលបណ្ដាលមកបិការឃាត់ទុកទំនិញនោះ ប្រសិនបើបណ្ដឹងរបស់ខ្លួនត្រូវបានរកឃើញថាជាបណ្ដឹងគ្មានមូលដ្ឋានត្រឹមត្រូវ។

បទបញ្ញាត្តិស្តីពីវិធានការតាមមាត់ច្រកព្រុំដែននៃច្បាប់ស្ដីពី ម៉ាក ពាណិជ្ជនាម និងអំពីការប្រកួតប្រជែងមិនស្មោះត្រង់ ត្រូវយកមកអនុវត្តន៍បន្ថែមក្នុងមាត្រានេះ។

មាត្រា ៦៤

ការរំលោពបំពានលើសិទ្ឋិអ្នកនិពន្ឋដូចមានកំណត់ក្នុងច្បាប់នេះតាមរយៈ ការផលិត ការផលិតឡើងវិញ ឬការសំដែងផ្សព្វផ្សាយនូវស្នាដៃដោយប្រើមធ្យោបានបែបណាក៏ដោយគឺជាបទល្មើសដែលត្រូវទទួលទោសតាមច្បាប់។

បទល្មើសនៃការផលិត ឬការផុលិតឡើងវិញត្រូផ្ដន្ទាទោពិន័យជាប្រាក់ពី ៥០០០០០០ (ប្រាំលានរៀល) ទៅដល់ ២៥០០០០០០ (ម្ភីប្រាំលានរៀល) ឬត្រូវផ្ដន្ទាទោសជាប់ពន្ឋនាគារពី ៦ខែដល់ ១២ខែ ។ ករណីមិនរាងចាលត្រូវផ្ដន្ទាទោសទ្វេដង់។

ការនាំចូល ឬនាំចេញនូវផលិតផលបានពីបទល្មើសដែលជាការផលិតឡើងវិញត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ ២០០០០០០ (ពីរលានរៀល) ទៅដល់ ១០០០០០០០ (ដប់លានរៀល) ឬត្រូវថផ្ដន្ទាទោសជាប់ពន្ធនាគារពី ៦ខែដល់ ១២ខែ។ ករណីមិនរាងចាលត្រូវផ្ដន្ទាទោសទ្វេដង។

បទល្មើនៃការសំដែង ឬការផ្សព្វផ្សាយត្រូវពិន័យជាសាច់ប្រាក់ពី ១០០០០០០ (មួយលានរៀល) ដល់ ៥០០០០០០ (ប្រាំលានរៀល) ឬត្រូវផ្ដន្ទាទោសពី ១ខែ ដល់ ៣ខែ។ ករណីបទល្មើបានប្រព្រឹត្តច្រើនដង ការផ្ដន្ទាទោសគុណនឹងចំនួនដងនៃការប្រព្រឹត្ត។ ករណីមិនរាងចាលត្រូវផដន្ទាទោសទ្វេដងនៃទោសដើម។

មាត្រា ៦៥

ការផលិតឡើងវិញដោយគ្មានការអនុញ្ញាត្តពីអ្នកសំដែ ឬផលិតករ ហ្វូតូក្រាម ឬពីផលិតករវីដេអូ ឬអង្គភាពទូផ្សាយ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០០០០០ (ប្រាំលានរៀល) ដល់ ២៥០០០០០០ (ម្ភៃប្រាំលានរៀល) ឬត្រូវជាប់ពន្ធនាគារពី ៦ខែ ដល់ ១២ខែ។ ករណីមិនរាងចាលត្រូវផ្ដន្ទាទោសទេដងពីមុន។

ការនាំចូល ឬនាំចេញហ្វូតូក្រាម ការសែត ឬការសែតវីដេអូ ដោយគ្មានការអនុញ្ញាត្តពីអ្នកសំដែង ឬហ្វូតូក្រាម ឬផលិតករវីដេអូ ឬអង្គភាពទូផ្សាយ ត្រូវជាប់ទោសពិន័យជាប្រាក់ពី ២០០០០០០ (ពីរលានរៀល) ទៅដល់ ១០០០០០០០ (ដប់លានរៀល) ឬត្រូវជាប់ពន្ធនាគារពី ១ខែទៅដល់ ៣ខែ។ ករណីមិនរាងចាលត្រូវផ្ដន្តាទោសទ្វេដងនៃទោសដើម។

ការចាក់ផ្សាយតាមទូផ្សាយដោយគ្មានការអនុញ្ញាត្តពីអ្នកសំដែង ឬពីផលិតករហ្វូតូក្រាម ឬផលិតករវីដេអូ ឬអង្គភាពផ្សាយ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០០០០០០(មួយលានរៀល)ទៅដល់ ១០០០០០០០ (ដប់លានរៀល) ឬត្រូវដាក់ពន្ធនាគារពី ១ខែ ទៅដល់ ៣ខែ។ ករណីមិនរាងចាលត្រូវផ្ដន្ទាទោសទ្វេដង។

មាត្រា ៦៦

គ្រប់ករណីដូចមានចែងក្នុងមាត្រា ៦៤ និងមាត្រា ៦៥ នៃច្បាប់នេះ តុលាការមានសមត្ថកិច្ចចេញសេចក្ដីសំរេចដូចតទៅ៖

• រឹបអូសមួយភាគ ឬទាំងស្រុងនៃប្រាក់ចំណូលបានមកពីបទល្មើស និងឧបករណ៍ដែលដាក់តាំងដោយឡែកសំរាបការប្រព្រឹត្តបទល្មើសនោះ។

• បង្គាប់ឲ្យយកឧបករណ៍ ឬសំភារៈដែលរឹបអូសទៅប្រគល់ជូនម្ចាស់កម្មសិទ្ឋិនិពន្ឋ ឬម្ចាស់សិទ្ឋិប្រហក់ប្រហែលដោយមិនទានគិតគូរដល់ការសងជំងឺចិត្ត។

• បង្គាប់ឲ្យបំផ្លាញចោលនូវឧបករណ៍ ឬសំភារៈដែលបានរឹបអូស។



ជំពូកទី ៦

ការអនុវត្តន៍សន្ឋិសញ្ញាអន្តរជាតិ

មាត្រា ៦៧

បទប្បញ្ញត្តិទាំងឡាយនៃសន្ឋិសញ្ញាងន្តជាតិទាក់ទងិងច្បាប់សិទ្ឋិអ្នកនិពន្ឋ និងសិទ្ឋិប្រហក់ប្រហែលដែលប្រទេសកម្ពុជា ជាភាគីដែលត្រូវអុវត្តន៍ជាមួយនឹងច្បាប់នេះបាន។

ករណីមានទំនាស់ជាមួយបទប្បញ្ញាត្តិទាំងឡាយនៃច្បាប់នេះ បទប្បញ្ញាត្តិនៃសន្ឋិសញ្ញាអន្តរជាតិទាំងនេះត្រូវចាត់ទុកជាបទប្បញ្ញាត្តិគោល៊

ជំពូកទី ៧

អន្តប្បញ្ញាត្តិ

មាត្រា ៦៨

បន្ទាប់ពីច្បាប់នេះចូលជាធរមាន ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈត្រូវចេញសេចក្ដីប្រកាស់អំពីការបញ្ឈប់ជាបន្ទាន់រាល់អាជីវកម្មដែលផ្ទុយនឹងច្បាប់នេះ។

ក្រោយពីច្បាប់នេះចេញជាធរមាន ៦ខែ ទោសបញ្ញត្តិនៃមាត្រ ៦៤ និងមាត្រា ៦៥ ត្រូវយកមកអនុវត្តន៍ចំពោះអាជីវកម្មកំពុងធ្វើសកម្មភាពផ្ទុយនឹងច្បាប់នេះ។

ជំពូកទី ៨

អវសានបញ្ញាត្តិ

មាត្រា ៦៩

បទបញ្ញាត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាកណ៍។










ឯកសារយោង






No comments:

Post a Comment

Adbox