នៅក្នុងប្រទេសនីមួយៗសុទ្ធតែប្រើសេចក្ដីស្នើសុំដោយប្រើលិខិតផ្សេងៗសម្រាប់ស្នើសុំដើម្បីបង្កើតនូវច្បាប់វិន័យអ្វីមួយ ។ក្នុងអត្ថបទនេះយើងខ្ញុំសូមលើកយកលិខិតបដ្ឋានគតិយុត្តិ ដែលមានជាឋានុក្រម ហៅថា “និយាមឋានុក្រមនៃធម្មគតិយុត្តិ” ក្នុងប្រព័ន្ធច្បាប់ខ្មែរយើង ឋានុក្រមនេះ យើងអាចរាប់តាមលំដាប់មានដូចជា រដ្ឋធម្មនុញ្ញ សន្ធិសញ្ញា ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស និងដីការ លំដាប់នេះ ពីថ្នាក់ខ្ពស់មកទាប លំដាប់ទាបត្រូវគោរព ស្របតាមលិខិតបទដ្ឋាន ថ្នាក់ខ្ពស់ ជាបន្តបន្ទាប់ ដោយមិនផ្ទុយនឹងវិធាន ដែលមានថ្នាក់ខ្ពស់ជាងឡើយ ។
ពាក្យ “គតិយុត្តិ”មានន័យថា អ្វីដែលអាចសំអាងថាជាផ្លូវការ ឯកសារគតិយុត្តិ ជាឯកសារផ្លូវច្បាប់ ។ លិខិតបទដ្ឋាន គឺជាវិធានច្បាប់ ឬវិធានគតិយុត្តិ ទាំងឡាយដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដឹកនាំ គ្រប់គ្រងទំនាក់ទំនង របស់មនុស្សក្នុងសង្គម គ្រប់វិស័យ ឲ្យមានរបៀបរៀបរយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុខមាលភាព ការអភិវឌ្ឍន៍...និងភាពសុខសាន្ដក្នុងសង្គមជាតិ ។
វិធានគតិយុត្តិ គឺជាវិធានច្បាប់ ដែលអាចបង្កើតនូវសិទ្ធិ ឬ កាតព្វកិច្ច ហើយដែលអាចធ្វើទណ្ឌកម្មដល់បុគ្គលបាន ។
ការងារទាំងឡាយរបស់រដ្ឋមានច្រើនប្រភេទ ដែលរាប់សឹងមិនអស់តែយើងសរុបមកថា អំពីទាំងនោះចេញមកតាមរយៈលិខិតស្នាម អាចហៅថា កិច្ច គឺរាជកិច្ច ឬរដ្ឋបាលកិច្ច ដែលទាក់ទងនឹងការធ្វើច្បាប់លិខិតបទដ្ឋាន សេចក្ដីសម្រេច ការធ្វើកិច្ច ការរៀបចំរដ្ឋបាល និងសកម្មភាពរបស់រាជការ ។
ចុចទីនេះដើម្បីទាញយកអត្ថបទពេញ
ពត៍មានបន្ថែម kas4uall.blogspot.com
No comments:
Post a Comment