Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Wednesday, November 23, 2016

ហៅ​ប្រពន្ធ​លើក​ណា​ក៏​មិនដែល​ឆ្លើយ ឆ្ងល់​ពេក​ទៅ​សួរ​ពេទ្យ​! អនុវត្តតាម​វេជ្ជបណ្ឌិត​រួច ភ្ញាក់ខ្លួន​ព្រឺ​ត​!!!




ថ្ងៃមួយ​មាន​បុរស​ម្នាក់​បាន​ទៅ​មន្ទីរពេទ្យ ដើម្បី​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​។ គាត់​ឆ្ងល់​ថា​តើ​ប្រពន្ធ​របស់គាត់​មាន​បញ្ហា​ត្រចៀក​ឬ​យ៉ាងណា​។ ពេល​ចូលដល់​ក្នុង​មន្ទីរពេទ្យ បុរស​ជា​ប្ដី​បាន​ប្រាប់​វេជ្ជបណ្ឌិត​ថា "​ប្រពន្ធ​របស់ខ្ញុំ​ហាក់ដូច​ជាមាន​បញ្ហា​ស្ដាប់​អត់​ឮ តើ​ខ្ញុំ​គួរ​ធ្វើ​ដូច​ម្ដេចទៅ​?"​។​

​ ​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​សាកល្បង​វិធីសាស្ត្រ​តេស្ដ​សំឡេង​។ គាត់​បានឱ្យ​ឈរ​ចម្ងាយ ១២ ម៉ែត្រ​ពី​នាង ហើយ​សាក​ស្រែកហៅ​នាង​មើល៎ ថា​តើ​នាង​ឆ្លើយតប​អត់​។ ប្រសិនបើ​ឈរ​ចម្ងាយ​នេះ​នាង​អត់​ឆ្លើយ គាត់​ត្រូវ​ចូល​កៀក​នាង ៩ ម៉ែត្រ ហើយ​ប្រសិនបើ​អត់​ឆ្លើយ​ទៀត​គាត់​ត្រូវ​ឱ្យចូល​កៀក​នាង ៣ ម៉ែត្រ​រហូត​ទាល់តែ​នាង​ឆ្លើយ​។​

​ ​បុរស​នោះបាន​ដើរ​ចេញពី​មន្ទីរពេទ្យ ហើយ​ក៏បាន​សាកល្បង​តេស្ដ​នេះ​។ គាត់​បាន​ស្រែកហៅ​ប្រពន្ធ​គាត់​ចម្ងាយ ១២ ម៉ែត្រ​ថា "​ម៉ាក់​វា​ធ្វើ​អី​ហូប​ល្ងាច​នេះ​"​។ លើក​ទី ១ អត់​ឆ្លើយតប បុរស​នោះ​ចូល​កៀក ៩ ម៉ែត្រ ហើយ​និយាយ​ពាក្យ​ដដែល​។ លើក​ទី ២ នៅតែ​អត់​ឆ្លើយ បុរស​នោះបាន​ចូលទៅ​កៀក ៣ ម៉ែត្រ​ហើយ​និយាយថា "​ប្រពន្ធ​សំឡាញ់​ធ្វើ​អី​ហូប​ល្ងាច​នេះ​?"​។ ប្រពន្ធ​ឆ្លើយ "​ប៉ា​វា​កើត​ស្អី ខ្ញុំ​ឆ្លើយថា​ចៀន​មាន់​ប្រាំ​ដង​ហើយ​"​។ បុរស​ជា​ប្ដី​ភ្ញាក់ផ្អើល​ជាខ្លាំង​ពេលឮ​ដូច្នេះ​។

​ ​*** ជួនកាល​បញ្ហា​ប្រហែល​មិនមែន​កើតឡើង​ចំពោះ​មនុស្ស ដែល​អ្នក​កំពុង​គិតថា​មាន​បញ្ហា​នោះទេ តែ​វា​អាចជា​ខ្លួន​លោកអ្នក​ទេ​ដែលមាន​បញ្ហា​នោះ​។ មុននឹង​មើល​បញ្ហា​របស់​អ្នកដទៃ ត្រូវ​មើល​បញ្ហា​របស់​ខ្លួនឯង​ជាមុនសិន​៕
ប្រភពៈkhmeread.com

No comments:

Post a Comment

Adbox