ការដាំដំណាំស្រការត្រូវបានចែកជា ២ប្រភេទគឺ
I. ដាំដោយគ្រាប់ II.ដាំដោយសរីរាង្គលូតលាស់ (ដើម)។ ប៉ុន្ដែជាទូទៅគេមិននិយមដាំដោយគ្រាប់ទេ ព្រោះវាចំណាយពេលយូរ និងពិបាកដាំ។
>>> វិធីដាំដោយសរីរាង្គលូតលាស់ (ដើម)
១. ត្រូវលាយល្បាយ(ជី) ទុកសម្រាប់បណ្ដុះជាមុនសិន
វិធីលាយជី៖ ត្រូវមាន លាមកសត្វស្ងូត ១ភាគ ដីស្រទាប់លើ ១ភាគ ដីខ្សាច់ ២ភាគ ធ្បូងអង្កាម ១ភាគ ទឹកជីកំប៉ុស។ លាយវត្ដុធាតុដើមបញ្ជូលគ្នាឲ្យសព្វ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០ភាគរយ ហើយគ្របឲ្យជិត។ ៣ថ្ងៃស្រោចត្រឡប់ និងទឹកម្ដង ដើមឆាប់កាច់បញ្ជូលគ្នានៃវត្ដធាតុដើម។
២. កាត់ដើមស្រកានាគប្រវែង ១៥ ទៅ ២០ សង់ទីម៉ែត្រ
៣. ចងភ្ជាប់គ្នា ហើយទុករយះពេល ១ ទៅ ២ថ្ងៃ
៤. បន្ទាប់មកយកកំណាត់ដើមទៅដាំនៅក្នុងល្បាយដីដែលលាយរួច និងស្រោចទឹកមួយថ្ងៃម្ដង។
ចំណាំ៖ ដោយសារតែដំាណាំស្រការនាគ ជាដំណាំត្រូវការពន្លឺពេញមូយថ្ងៃ ដូច្នេះយើងត្រូវធ្វើរោងកាត់ពន្លឺនៅទីវាល ដើម្បីផ្សាំកូន។
ប្រភព www.angkorvoice.com





No comments:
Post a Comment