Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Monday, June 13, 2022

រឿងក្មេងប្រុសស្ពាយសាកសពប្អូន

 


សម័យសង្រ្គាមជប៉ុន
-----------------------
ក្មេងប្រុសជប៉ុនម្នាក់បានស្ពាយសាកសពប្អូនប្រុសរបស់គាត់នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូនៅតាមផ្លូវ ពេលនោះស្រាប់តែទាហានជប៉ុនបានពោលទៅកាន់ក្មេងនោះថា "ឯងឆាប់បោះសាកសពលើខ្នងចោលទៅ វាធ្ងន់ហើយហត់ណាស់" ក្មេងនោះបានពោលទៅកាន់ទាហាននោះថា "ខ្ញុំមិនធ្ងន់ទេ! វាជាសាកសពប្អូនប្រុសរបស់ខ្ញុំ" ពេលទាហានបានលឺដូចនោះ គាត់បានយល់ ហើយគាត់ក៏ស្រក់ទឹកភ្នែក ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនថា "វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ" ។
___________
សម័យនេះ មានច្រើនណាស់ដែលស្អប់ និងសម្លាប់បងប្អូនបង្កើតខ្លួនឯង ដើម្បីដណ្តើមទ្រព្យគ្នា......ត្រូវដឹងថា ចុងក្រោយគ្មាននរណាសំខាន់ជាងបងប្អូនបង្កើតរបស់យើងទេ៖
- នៅពេលបងប្អូនយើងដួល យើងត្រូវលើកគាត់ ។
- នៅពេលគាត់ហត់ យើងត្រូវជួយគាត់ ។
- នៅពេលគាត់ទន់ខ្សោយ យើងត្រូវជំរុញគាត់ ។
- ពេលគាត់ខ្វះខាត យើងត្រូវជួយគាត់ ។

(វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ)
ប្រភពពីហ្វេសប៊ុក(FB)



No comments:

Post a Comment

Adbox