ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់លោក Li
Ka-Shing ជាមហាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតរបស់អាស៊ីមកពីទីក្រុងហុងកុងដែលត្រូវបានគេចាត់ទុកថាជាអ្នកជំនួញដ៏មានសក្ដានុពលនៅពេលបច្ចុប្បន្ន។នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់លោកដែលបានរើបម្រាស់ខ្លួនពីកម្មករក្រីក្រស៊ីឈ្នួលគេទៅជាប្រធានក្រុមហ៊ុនធំៗរហូតមានប្រាក់៣០ពាន់លានដុល្លារនៅក្នុងដៃ
សូមអានប្រវត្តិរបស់លោក
សូមអានប្រវត្តិរបស់លោក
ឧបមាថាអ្នកមានប្រាក់ខែ ៤០០ដុល្លារក្នុងមួយខែ អ្នកត្រូវបែងចែកប្រាក់នោះជា៥ចំណែកគឺចំណែកទី១ ស្មើនឹង ១២០(៣០%)ចំណែកទី២ ស្មើនឹង ៨០ដុល្លារ(២០%)ចំណែកទី៣ ស្មើនឹង ៦០ដុល្លារ(១៥%)ចំណែកទី៤ ស្មើនឹង ៤០ដុល្លារ(១០%)និងចំណែកទី៥ ស្មើនឹង ១០០ដុល្លារ (២៥%)។
១)ចំណាយ១២០ដុល្លារសម្រាប់ការហូបចុក
លោកលីកាស៊ីងបាននិយាយថា អ្នកត្រូវចែកប្រាក់១២០ដុល្លារសម្រាប់ការហូបចុកប្រចាំថ្ងៃ។សម្រាប់អាហារពេលព្រឹកអ្នកមិនត្រូវចំណាយខ្ជះខ្ជាយច្រើនពេកនោះឡើយពោលគឺអាចអាចហូបមី ពងទា និងទឹកដោះគោមួយកែវជាការស្រេច។សម្រាប់អាហារអាហារថ្ងៃត្រង់ អ្នកអាចហូបអាហារណាដែលឆ្អិតស្រាប់និងផ្លែឈឺមួយចំនួនទៀត។ រីឯអាហារពេលល្ងាចវិញអ្នកត្រូវចម្អិនអាហារដោយខ្លួនឯងដែលមានបន្លែចំនួនពីរចាននិងពិសារទឹកដោះគោមួយកែវមុនពេលចូលគេង។
២)ចំណាយ៨០ដុល្លារសម្រាប់បង្កើនការទំនាក់ទំនង
លោក លីកាស៊ីងណែនាំថា អ្នកអាចចំណាយលុយ៨០ ដុល្លារនេះសម្រាប់ទិញកាតទូរស័ព្ទ និងជួយចេញថ្លៃអាហារម្តងកាលជាមួយមិត្តភក្ដិរបស់អ្នក។ តែត្រូវចាំថាមិត្តភក្ដិដែលអ្នករាប់អាន និងចេញថ្លៃអាហារឲ្យត្រូវប្រាកដថាជាមនុស្សមានចំណេះដឹងខ្ពស់ជាងអ្នក មានជាងអ្នក ឬជាមនុស្សដែលអាចជួយត្រួសត្រាយផ្លូវអ្នកឲ្យជោគជ័យក្នុងអាជីពការងារបាន។ លោកបានពន្យល់ថាអ្នកនឹងឃើញលទ្ធផលរបស់ខ្លួនក្នុងកម្រិតណាបន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សប្រភេទនេះក្នុងរយៈពេលមួយឆ្នាំក្រោយមក។
៣)ចំណាយ៦០ដុល្លារសម្រាប់បង្កើនចំណេះដឹង
អ្នកអាចចំណាយប្រាក់ខែរបស់អ្នកពី១០ទៅ១៥ដុល្លារសម្រាប់ទិញសៀវភៅល្អទុកសម្រាប់អានជាប្រចាំ។ មហាសេដ្ឋីរូបនេះបានបញ្ជាក់ថាព្រោះតែអ្នកគ្មានលុយច្រើនដូចគេដូច្នេះហើយអ្នកត្រូវតែខិតខំសិក្សារៀនសូត្រឲ្យបានច្រើនកាន់តែល្អ។ អ្នកត្រូវអានខ្លឹមសារសៀវភៅដែលអ្នកទិញឲ្យបានប្រុងប្រយ័ត្ននិងច្បាស់លាស់ ព្រមទាំងរៀនពីយុទ្ធសាស្ត្រផ្សេងៗពីសៀវភៅនោះ។ទន្ទឹមនឹងគ្នានេះទឹកប្រាក់ដែលនៅសល់ពីការចំណាយនេះត្រូវចំណាយលើការសិក្សាវគ្គខ្លីៗផ្សេងទៀតលើជំនាញវិជ្ជាជីវៈរបស់ខ្លួននៅតាមសាលាឬគ្រឹះស្ថានសិក្សានានាសម្រាប់បង្កើតចំណេះដឹងរបស់អ្នក។
៤)ចំណាយ៤០ដុល្លារសម្រាប់ទេសចរណ៍
ការលំហែកាយធ្វើដំណើរទេសចរណ៍ទៅកាន់តំបន់ផ្សេងៗនឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយហើយអ្នកត្រូវធ្វើយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។អ្នកត្រូវដកស្រង់បទពិសោធន៍នានាដែលទទួលបានពីទស្សនាចរណ៍របស់អ្នកដើម្បីបង្កើនការយល់ដឹងបរិបទជាច្រើននៅក្នុងសង្គម។
៥)ចំណាយ១០០ដុល្លារសម្រាប់ការវិនិយោគ
លោក លីកាស៊ីង បានផ្តល់យោបល់ថាអ្នកត្រូវទុកប្រាក់របស់អ្នកប្រចាំខែឲ្យបាន១០០ដុល្លារ ក្នុងមួយខែនៅក្នុងធនាគារដើម្បីទុកធ្វើជាដើមទុនបង្កើតអាជីវកម្មតូចមួយនៅពេលខាងមុខ។អាជីវកម្មដ៏តូចនេះមិនមានហានិភ័យខ្ពស់ឡើយហើយអ្នកក៏មិនមានការខាតបង់ច្រើននោះដែរក្នុងករណីវាមិនអាចដើររលូនទៅមុខបាន។ទោះបីជាយ៉ាងណាក៏ដោយអាជីវកម្មដ៏តូចនេះនឹងជំរុញឲ្យអ្នកមានទំនុកចិត្តនិងកម្លាំងចិត្តកាន់តែខ្លាំងឡើងទន្ទឹមនឹងមានបទពិសោធន៍កាន់តែរឹងមាំក្នុងអាជីវកម្មរបស់អ្នកអាចពង្រីកខ្លួនកាន់តែធំឡើងនៅពេលអនាគត។អ្នករកប្រាក់បានកាន់តែច្រើនមានដើមទុនកាន់តែធំក្នុងគោលដៅវិនិយោគរយៈពេលវែងហើយអ្នកនឹងមានសុវត្ថិភាពហិរញ្ញវត្ថុក្លាយជាអ្នកមានបន្តិចប្តងៗដោយមិនដឹងខ្លួន។
No comments:
Post a Comment