Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Friday, July 22, 2016

យល់សប្តិ​ឃើញ​​​រឿង​២​យ៉ាង​​សម្គាល់​​​ថា ​អ្នកមាន​​សំណាង​ធំ

អប្បិយជំនឿ៖ និយាយរឿងសុបិន្ត ប្រសិនជាយកតាមសិក្សាស្រាវជា្រវ គេបានលើកឡើងថាដោយសារតែខួរក្បាលមិនបានឈប់ធ្វើការឬសម្រាកឡើយ ទើបធ្វើឲ្យមានសុបន្តិកើតឡើង។ ប៉ុន្តែបើតាមជំនឿខ្មែរតែងតែកត់ចំណាំនិងផ្តែផ្តាំតគ្នានោះ វាជាអភូតហេតុណាមួយដែលបានប្រាប់ជាសញ្ញាណឲ្យពួកគាត់ដឹងជាមុន ទោះបីសុបិន្តល្អឬអាក្រក់ក៏ដោយ។ជាក់ស្តែងតាមលើកឡើងរបស់លោតា សួន វ័យ ៦៧ឆ្នាំ នៅឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានឲ្យដឹងថា មានយល់សប្តិពីររឿងដែលបង្ហាញនិងសម្គាល់ថាអ្នកនឹងទទួលបានលាភសំណាង ដែលសុបិន្តនោះរូមមាន៖
ទី១.មានគេយកគ្រឿងអលង្ការមកឲ្យ៖ នោះជារឿងល្អណាស់ ប្រសិនជាមនុស្សស្រីវិញ អាចទទួលបានគូរស្រករ ឬអាចទទួលបាននូវលាភសំណាងដែលនឹងចូលមកដល់ខ្លួនឆាប់ៗ។ បើអ្នកមានគ្រួសារហើយ អាចដំណឹងល្អ គឺមានកូនដែលជាកាដូដ៏មានតម្លៃចំណងអាពាហ៏ពិពាហ៍។
លោកតានិយាយយ៉ាងដូច្នេះថា ” យល់សប្តិឃើញគេឲ្យគ្រឿងអលង្ការច្រើនតែកើតលើក្មួយស្រីៗ វាអាចសម្គាល់ថាអាចនឹងមានកូនឆាប់ៗ ប្រសិនជាគាត់មានដៃគូហើយ តែបើអត់ទាន់គ្រួសារទេ អាចនឹងមានដៃគូឆាប់ៗ។ រឿងរកស៊ីវិញមានលាភធំកាក់កប លក់ដាច់ច្រើនស្ទើមិនជឿ ហើយបើចង់ធ្វើអ្វីមួយនឹងបានដូចបំណង” ។
ទី២. យល់សប្តិឃើញឈាមច្រើន៖ ក៏មានលាភធំដែរ គឺអាចត្រូវរង្វាន់ធំ ឬទទួលបានអំណោយជាលុយកាក់ឬវត្ថុដ៏មានតម្លៃពីបុគ្គលណាម្នាក់ ដែលស្រឡាញ់អ្នក ប៉ុន្តែបើឈាមកើតចេញពីការបាក់ធ្មេញ មិនល្អទេ។
“តាមតាធ្លាប់ដឹង យល់សប្តិហ្នឹងល្អណាស់ វានាំលាភសំណាងមិនគួរជឿទេចៅ ដឹងម៉េចអត់! ពេលមួយនោះ តែយូរដែរហើយ កំពុងតែអត់មានលុយផង ស្រាប់តែមានគេយកលុយជូន១០ម៉ឺនរៀល ហើយក៏មានអ្នកផ្សេងទៀតក៏បានយកមករបស់ប្រើប្រាស់មកជូនតាដែរ សំណាងផ្ទួនៗហ្មង តែបើយល់សប្តិបាក់ធ្មេញចេញឈាមវិញ សាច់ញាតិនឹងមានបញ្ហា និយាយឲ្យចំ គឺច្រើនតែមានអ្នកស្លាប់” នេះបើតាមសម្តីលោកតាលើកឡើង។
                                                            ប្រភពៈ​ iread25.com

No comments:

Post a Comment

Adbox