ជាធម្មតាមនុស្សស្គាល់អត្តចរិតតាមរយៈការសង្កេតទៅលើកាយវិការ និងពាក្យសំដី។ តែតាមចាស់បុរាណខ្មែរក៏អាចសំគាល់ពីអត្តចរិតមនុស្សតាមរយៈឆ្នាំកំណើតរបស់ពួកគេផងដែរ បើទោះបីជាពួកគេមិនបានឃើញ ឬសង្កេតបុគ្គលនោះក៏ដោយ។ ដូចនេះ សូមអ្នកទាំងអស់គ្នាមកមើលឆ្នាំកំណើត ដោយដឹងពីអត្តចរិតដូចខាងក្រោម៖
១) ឆ្នាំជូត
សម្រាប់អ្នកកើតឆ្នាំ ១៩១២ ១៩២៤ ១៩៣៦ ១៩៤៨ ១៩៦០ ១៩៧២ ១៩៨៤ ១៩៩៦ ២០០៨ ២០២០ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សស្អាតគួរឲ្យទាក់ទាញ រួសរាយ និងងាយនឹងចុះចំណោមគេក្នុងសង្គម
- ជាបុគ្គលល្បីល្បាញបំផុត ហើយមានជំនាញខ្លាំងខាងធ្វើមុខជំនួញ
- ជាមនុស្សចូលចិត្តរិះគន់ និងឆាប់ខឹងផងដែរ
- ជាមនុស្សមានចំណេះដឹងច្រើនខាងស្វែងយល់ព័ត៌មាន គំនិត សំឡឹងឃើញឱកាសច្រើន
- ជាមនុស្សមានចិត្តសប្បុរស និងតណ្ហាស្នេហា ព្រោះពួកគេជាអ្នកធ្វើមុខជំនួញ
២) ឆ្នាំឆ្លូវ
សម្រាប់អ្នកកើតឆ្នាំ ១៩១៣ ១៩២៥ ១៩៣៧ ១៩៤៩ ១៩៦១ ១៩៧៣ ១៩៨៥ ១៩៩៧ ២០០៩ ២០១២ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សមានសមត្ថភាពប្រឈមមុខ និងទប់ទល់បានគ្រប់កាលៈទេសៈទាំងអស់ ដោយអាចដោះស្រាយបញ្ហាទំនួលខុសត្រូវរបស់ពួកគេ និងទទួលបានការគោរពច្រើនដោយ សារទំនុកចិត្ត និងសមត្ថភាពរបស់ពួកគេ
- ជាមនុស្សស្នេហាជាតិខ្លាំង ហើយក៏ជាមនុស្សទាមទារខ្លាំងដែរ
- ជាមនុស្សស្មោះត្រង់ចំពោះគ្រួសារ និងគូស្នេហ៍
៣) ឆ្នាំខាល
សម្រាប់អ្នកកើតឆ្នាំ ១៩១៤ ១៩២៦ ១៩៣៨ ១៩៥០ ១៩៦២ ១៩៧៤ ១៩៨៦ ១៩៩៨ ២០១០ ២០២២ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សមានតម្រូវការស្នេហាខ្លាំង មានតណ្ហា និងមិនបិទបាំងចំពោះរឿងស្នេហា តែទោះជាយ៉ាងណា ពួកគេក៏ចង់បានអ្វីតបស្នងមកវិញដូចគ្នាដែរ
- មនុស្សទាំងនេះមានទំនុកចិត្តខ្លាំង, តែពេលខ្លះពួកគេអាចនឹងមានការភ័យខ្លាច នៅពេលត្រូវគេស្តីបន្ទោសដាក់។ ពួកគេក៏អាចជាមនុស្សចូលចិត្តឡេះឡោះច្រើនផងដែរ
- ជាមនុស្សប្រឈមមុខនឹងបញ្ហាលំបាក តែមានកម្លាំងចិត្ត និងឲ្យតម្លៃជានិច្ច
៤) ឆ្នាំថោះ
សម្រាប់អ្នកកើតឆ្នាំ ១៩១៥ ១៩២៧ ១៩៣៩ ១៩៥១ ១៩៦៣ ១៩៧៥ ១៩៨៧ ១៩៩៩ ២០១១ ២០២៣ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សដែលគេស្រឡាញ់ចូលចិត្តច្រើន ដោយសារតែសេចក្តីស្រឡាញ់ ភាពរីករាយ និងចេះគួរសម មានច្រើនតែមានក្តីសុខ គ្មានទំនាស់ ឬជម្លោះតូចតាច
- ជាមនុស្សច្របូកច្របល់នឹងភាពសប្បាយរីករាយ។ បើទោះបីជាពួកគេចង់មានពេលវេលាសប្បាយៗក៏ដោយ តែពួកគេក៏ជាមនុស្សស្ងៀមស្ងាត់ អភិរក្សនិយម និងមានបញ្ញា
- ជាមនុស្សតែងតែស្វែងរកស្នេហាដែលមានភាពស្មោះត្រង់
៥) ឆ្នាំរោង
សម្រាប់អ្នកកើតឆ្នាំ ១៩១៦ ១៩២៨ ១៩៤០ ១៩៥២ ១៩៦៤ ១៩៧៦ ១៩៨៨ ២០០០ ២០១២ ២០២៤ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សមានមន្តស្នេហ៍ មានភាពស្មោះត្រង់ ហើយពោរពេញទៅដោយថាមពល
- ជាមនុស្សមានភាពឆ្លាតវៃ និងប៉ិនប្រសប់ គេអាចជាមនុស្សឡូឡា និយាយលឺៗ
- ជាមនុស្សធ្វើតាមគោលដៅផ្ទាល់ខ្លួន ដោយជឿថា គ្មានអ្វីអាចបញ្ឈប់ពួកគេបានឡើយ
- ជាមនុស្សរីករាយនឹងការប្រកួតប្រជែង ផ្តល់ឱកាសឲ្យពួកគេបានប្រើភាពប៉ិនប្រសប់ និងថាមពលពីកំណើត ហើយជាមនុស្សចូលចិត្តការផ្សងព្រេង និងធ្វើអ្វីជោគជ័យ
៦) ឆ្នាំម្សាញ់
សម្រាប់អ្នកកើតឆ្នាំ ១៩១៧ ១៩២៩ ១៩៤១ ១៩៥៣ ១៩៦៥ ១៩៧៧ ១៩៨៩ ២០០១ ២០១៣ ២០២៥ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សចេះគិតគូរបានជ្រៅជ្រះ ហើយមានប្រាជ្ញា ចេះឲ្យតម្លៃ និងចូលចិត្តភាពឯកោរ
- ជាមនុស្សរីករាយនឹងធ្វើការងារ ដើម្បីសម្រេចគោលដៅស្ងាត់ៗ ដោយគ្មានអ្នកណាម្នាក់បានដឹងមនុស្សដែលកើតឆ្នាំម្សាញ់ក៏ជាមនុស្សមានភាពទាក់ទាញខ្លាំង និងរ៉ូមែនទិច។ ជាធម្មតា ចង់បានគូស្នេហ៍ឆើតឆាយ មនុស្សទាំងនេះងាយនឹងប្រច័ណ្ឌ។
- ជាមនុស្សឯកោរ ហើយចូលចិត្តលាក់អារម្មណ៍
៧) ឆ្នាំមមី
សម្រាប់អ្នកកើតឆ្នាំ ១៩១៨ ១៩៣០ ១៩៤២ ១៩៥៤ ១៩៦៦ ១៩៧៨ ១៩៩០ ២០០២ ២០១៤ ២០២៦ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សប្រឹងប្រែងធ្វើការងារខ្លាំង ហើយឲ្យតែពួកគេមានការងារដែលនៅក្បែរខ្លួន ពួកគេពេញចិត្តនឹងប្រឹងប្រែងធ្វើការ និងទទួលបានជោគជ័យជាក់ជាមិនខាន
- ជាមនុស្សប្រកួតប្រជែងដោយប្រើអារម្មណ៍ខ្លួន ច្រើនតែផ្ទុះជម្លោះឡើងដោយសារតែកំហឹង និងខ្វះការគិតពិចារណា ជាពិសេសរឿងស្នេហា
- ជាមនុស្សចូលចិត្តការងារឯករាជ្យ និងមានអំនួ តែឆ្លាតវៃ និងជំនាញការនិយាយ
៨) ឆ្នាំមមែ
សម្រាប់អ្នកកើតឆ្នាំ ១៩១៩ ១៩៣១ ១៩៤៣ ១៩៥៥ ១៩៦៧ ១៩៧៩ ១៩៩១ ២០០៣ ២០១៥ ២០២៧ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សស្អាតគួរឲ្យទាក់ទាញ និងគេចូលចិត្តច្រើន តែស្ងៀមស្ងាត់
- ជាមនុស្សចិត្តល្អ ឆាប់រំជួលចិត្ត និងជាបុគ្គលចេះអាណិតអាសូរ តែស្នេហាស្មោះត្រង់
- ជាមនុស្សទាំងនេះចាប់អារម្មណ៍នឹងសិល្បៈ ធម្មជាតិ និងវប្បធម៌ ដូច្នេះពួកគេក៏មានជំនាញខាងផ្នែកសិល្បៈ ឬភាពច្នៃប្រឌិតពីកំណើត
- ជាមនុស្សទុទិដ្ឋិនិយម និងចូលចិត្តរអ៊ូរទាំច្រើន ភ័យខ្លាច និងគ្មានទំនុកចិត្តលើខ្លួនឯង
៩) ឆ្នាំវក
សម្រាប់អ្នកកើតឆ្នាំ ១៩២០ ១៩៣២ ១៩៤៤ ១៩៥៦ ១៩៦៨ ១៩៨០ ១៩៩២ ២០០៤ ២០១៦ ២០២៨ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សឆ្លាត និងមានភាពស្វាហាប់ពីកំណើត ទាក់ទាញ ដែលធ្វើឲ្យវ៉ូងមនុស្សចាប់អារម្មណ៍
- ជាមនុស្សគិតបានលឿន តែមានភាពប៉ិនប្រសព្វធ្វើឲ្យរាល់ស្ថានភាពគួរឲ្យចង់សើច
- ជាមនុស្សគួរឲ្យទុកចិត្ត មានភាពស្វាហាប់ច្រើន និងគ្មានពេលសម្រាក
- ជាមនុស្សជោគជ័យលើគ្រប់ភារកិច្ចការងារ រួមទាំងរឿងស្នេហាផងដែរ
១០) ឆ្នាំរកា
សម្រាប់អ្នកកើតឆ្នាំ ១៩២១ ១៩៣៣ ១៩៤៥ ១៩៥៧ ១៩៦៩ ១៩៨១ ១៩៩៣ ២០១៧ ២០២៩ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សឧស្សាហ៍ តែខ្នះខ្នាយនឹងការងារ ចង់ក្លាយជាមនុស្សតាំងចិត្តនៅកណ្តាល ពួកគេយកចិត្តទុកដាក់ទៅលើអ្វីដែលពួកគេចង់។ ជាមនុស្សឆាប់ខឹង មួម៉ៅ មនុស្សនេះមានមិត្តភក្តិច្រើន ងាយនឹងបង្ហាញអារម្មណ៍របស់ពួកគេលេចឡើង
- ជាមនុស្សសម្រេចបានជោគជ័យលើមុខរបរដែលពួកគេបានជ្រើសរើស
- ជាមនុស្សស្មោះត្រង់ និងស្រឡាញ់ពិតប្រាកដ
១១) ឆ្នាំច
សម្រាប់អ្នកកើតឆ្នាំ ១៩២២ ១៩៣៤ ១៩៤៦ ១៩៥៨ ១៩៧០ ១៩៨២ ១៩៩៤ ២០០៦ ២០១៨ ២០៣០ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សស្មោះត្រង់ចំពោះស្នេហា មិនថាវាជាចំណង់ចំណូលចិត្ត ឬមុខរបរទេ មនុស្សទាំងនេះបានដាក់ចិត្ត ដាក់បេះដូងទៅលើវាទាំងអស់
- ជាមនុស្សប្រកាន់ខ្ជាប់នឹងច្បាប់វិន័យ និងភាពយុត្តិធម៌ មានជំនាញដោះស្រាយបញ្ហា
- ជាមនុស្សត្រូវការភាពរិះគន់ និងត្រូវបានគេល្បីថា ជាមនុស្សអណ្តាតមុត
- ជាមនុស្សចង់បានស្នេហាល្អ គង់វង្សយូរអង្វែង ភាពស្មោះត្រង់
១២) ឆ្នាំកុរ
សម្រាប់អ្នកកើតឆ្នាំ ១៩២៣ ១៩៣៥ ១៩៤៧ ១៩៥៩ ១៩៧១ ១៩៨៣ ១៩៩៥ ២០០៧ ២០១៩ ២០៣១ មានអត្តចរិតដូចខាងក្រោម៖
- ជាមនុស្សចេះអធ្យាស្រ័យ ចិត្តល្អ ស្មោះស និងមានបញ្ញា
- ជាមនុស្សតែងតែប្រើភាពឆ្លាតវៃ បន្ទាប់ពីជោគជ័យលើការប្រកួតប្រជែង
- ជាមនុស្សព្យាយាមខំប្រឹងធ្វើអស់ពីសមត្ថភាព ដើម្បីរក្សាសន្តិភាពក្នុងសង្គម
- ជាមនុស្សដែលមានអារម្មណ៍ខឹង នៅពេលមនុស្សមិនបានផ្តល់សន្តានចិត្តល្អដូចដែលពួកគេបានផ្តល់ឲ្យអ្នកដទៃ៕
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ todaysharing
No comments:
Post a Comment