ស្រី : បងឈប់សិន!
ប្រុស : ហុី! ចុះអូនឯងមានការអីបានមករកបង
ដល់កន្លែងអ៊ីចឹង?
ស្រី : អូនមានរឿងមួយចង់ប្រាប់បង។
ប្រុស : រឿងអី?
ស្រី : អូនមកនេះចង់ប្រាប់បងថា...!
ប្រុស : ប្រាប់ថាម៉េច?
ស្រី : ម៉ែអូនឲ្យអូនរៀបការនិងអ្នកថ្មីហើយ។
ប្រុស : ម៉េចអ៊ីចឹង?
ស្រី : ព្រោះគាត់ថាបងក្រ ហើយបង
ធ្វើទាហានគ្មានពេលនៅក្បែរអូន។
ប្រុស : ហុឺ! គាត់និយាយត្រូវហើយ បងក្រ
ត្រឹមតែជាទាហានម្នាក់ គ្មានទ្រព្យសម្បត្តិ
សម្ភារៈនិយមដូចគេទេ បងក្រ បងគ្មាន
របស់ទំនើបៗឲ្យអូនដូចគេអ្នកមានទេ
បងមានតែកាំភ្លើងទំនើបៗ គ្រាប់បែក
ទំនើបៗ ទុកបាញ់ បំផ្ទុះ ថ្ងៃអូនចូលរោងការ
ដើម្បីធ្វើជាកម្រងផ្កាភ្លើង ជូនពរអូនថ្ងៃ
ចូលរោងការប៉ុណ្ណោះ។
ស្រី : អត់ទេ អូនស្រឡាញ់តែបង អូននិង
ប្រាប់គាត់ម្តងទៀតថា មិនយកនរណា
ក្រៅពីបងទេ អូនស្រឡាញ់បង។
ប្រុស : បងក៏ស្រឡាញ់អូនដែរ អូនពិតជា
គួរឲ្យស្រឡាញ់ខ្លាំងណាស់😊
ប្រភព៖ Facebook
No comments:
Post a Comment