Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Thursday, April 18, 2019

ជោគជតារាសីប្រចាំឆ្នាំ​ តាមអាយុ


- កាលបើអស់លោកមានអាយ ១៣, ២៥, ៣៧, ៤៩, ៦១, ៧៣, ៨៥,៩៧២ ទំនាយថា ឆ្នាំនេះរាសីមិនល្អ គឺត្រូវជួបប្រទះភ័យអន្តរាយជាញឹកញយ ប៉ុន្តែអស់លោកត្រូវតាំងចិត្តឱ្យធ្ងន់ តស៊ូពុះពារឧបសគ្គគ្រប់បែបយ៉ាង នោះលោកអ្នកនឹងបានជោគជ័យយ៉ាងប្រសើរ ។

- កាលបើអស់លោកមានអាយុ ១២, ២៤, ៣៦, ៤៨, ៦០, ៧២, ៨៤,៩៦, ទំនាយថាឆ្នាំនេះនឹងបានជួបលាភយ៉ាងល្អប្រសើរ តែមុននឹងបានលាភនេះ លោកអ្នកនឹងមានបាត់បង់ ទ្រព្យរបស់ខ្លួន បន្ទាប់ពីនោះ លោកអ្នកត្រូវបានមុខតំណែងថ្មី ឯលាភធំច្រើនបានមកពីឆ្ងាយ ។

- កាលបើលោកអ្នកមានអាយុ ១១, ២៣, ៣៥, ៤៧, ៥៩, ៧១, ៨៣, ៩៥, ទំនាយថានឹង ត្រូវឃ្លាតឆ្ងាយពីទីកន្លែង ឬមានការផ្លាស់ប្តូរកន្លែងថ្មី ចំណែកមុខរបររកស៊ី មានការលំបាកខ្លះ ដោយមានអ្នកច្រណែនឈ្នានិះ ឬមាន បាត់បង់ របស់ខ្លះដោយសារកូនឈ្នួល ចូរប្រយ័ត្នក្នុងឆ្នាំនេះ។

- កាលបើលោកអ្នកមានអាយុ ១០, ២២, ៣៤, ៤៦ ៥៨, ៧o, ៨២, ៩៤, ទំនាយទាយ ថា ជាឆ្នាំដែលលោកអ្នកមានរាសីខ្ពស់ នឹងត្រូវបានគេនាំយកមកនូវលាភដល់ទីកន្លែង បើអ្នកប៉ងប្រាថ្នាអ្វីនឹងបានសំរេចដូចសេចក្តីបំណង ។

- កាលបើលោកអ្នកមានអាយុ ៩, ២១, ៣៣, ៤៥, ៥៧, ៦៩, ៨១, ៩៣, ទំនាយទាយថា ឆ្នាំនេះអ្នកនឹងត្រូវមានមនុស្សឫស្យាច្រណែនឈ្នានិះ តែអ្នកកុំភ័យព្រួយ ព្រោះមានគេរង់ចាំជួយអ្នកជានិច្ច ចូរប្រយ័ត្នមនុស្សចំឡែកមកបញ្ចុះបញ្ចូលចិត្តអ្នក ចូរកុំរវីរវល់ឱ្យសោះ ព្រោះសុទ្ធតែជាកិច្ចការមិនល្អទាំងអស់ ។

- កាលបើអស់លោកអ្នកមានអាយុ ៨, ២០, ៣២, ៤៤,៥៦, ៦៤, ៨, ៩២, ទំនាយទាយថា ឆ្នាំនេះនឹងមានគ្រោះកាចយ៉ាងសាហាវ ដែលអ្នកគួរតែប្រយ័ត្នឱ្យបាន​ មុខរបរដែលអ្នកធ្លាប់រក នឹងមានការខាតបង់ដោយជៀសពុំបាន ឬនឹងត្រូវមានជម្ងឺដំកាត់ក្នុងក្រុមគ្រួសារ និងមានការឈ្លោះប្រកែកគ្នាខ្លះមិនខាន ។

- កាលបើលោកអ្នកមានអាយុ ៧, ១៩, ៣១, ៤៣, ៥៥, ៦៧, ៧៩, ៩១, ទំនាយទាយថា ឆ្នាំនេះគំរោងការអ្នកនឹងបានសំរេចដូចបំណង តែអ្នកនឹងមានការអន់ចិត្តបន្តិចបន្តួច រួចពីនេះទៅអ្នកនឹងបានឡើងទៅកាន់តំណែងខ្ពស់មិនខាន ។

- កាលបើលោកអ្នកមានអាយុ ៦, ១៨, ៣, ៤២, ៥៤, ៦៦, ៧៨, ៩០, ទំនាយទាយថា នឹងមានគ្រោះអាក្រក់ដល់កាយ ជោគជតារាសីត្រូវធ្លាក់ចុះ ចូរសង្កត់ចិត្តអត់ធ្មត់ទប់ទល់សត្រូវ។

- កាលបើលោកអ្នកមានអាយុ ៥, ១៧, ២៩, ៤១, ៥៣, ៦៥, ៧៧, ៨៩, ទំនាយទាយថា ឆ្នាំនេះជោគជតារាសីរបស់លោកអ្នកឡើងដល់កំពូលហើយ បើនឹងគិតកិច្ចការអ្វី ច្រើនបានសំរេច ដូចចិត្តប្រាថ្នា មានអ្នកធំជួយចាំទំនុកបំរុងលោកអ្នក តែចូរប្រយ័ត្នកំលូកលាន់ក្នុងរឿងអ្នកដទៃ ។

- កាលបើលោកអ្នកមានអាយុ ៤, ១៦, ២៨, ៤០, ៥២, ៦៤, ៧៦, ៨៨, ទំនាយទាយថា ឆ្នាំនេះនឹងបានសំរេចលាភផលយ៉ាងប្រសើរ ទោះជាមានសត្រូវប៉ុនប៉ងព្យាបាលយ៉ាងដូចម្តេចក៏ ដោយ ។

- កាលបើលោកអ្នកមានអាយុ ៣, ១៥, ២៧, ៣៩, ៥១, ៦៣, ៧៥, ៨៧, ៩៩, ទំនាយទាយថា ឆ្នាំនេះអ្នកនឹងមានទុក្ខព្រួយច្រើន ឬត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពិសេសអ្នកនឹងត្រូវបាត់បង់ផលប្រយោជន៍ខ្លះ តែទោះជាយ៉ាងណាក៏មានមិត្តភក្តិ ឬអ្នកដែលស្គាល់គ្នាជួយឈឺ ឆ្អាលយ៉ាងស្វិតស្វាញ ក្នុងឆ្នាំនេះអ្នកនឹងត្រូវផ្លាស់ប្តូរទីកន្លែង តែមិនជាសំខាន់អ្វីទេ ។

- កាលបើលោកអ្នកមានអាយុ ២, ១៤, ២៦, ៣៨,៥០,៦២, ៧៤,៨៦, ៩៨, ទំនាយទាយថា ឆ្នាំនេះលោកអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយឡើយ សូម្បីកិច្ចការរកស៊ីក៏គួរកុំធ្វើដំណើរឆ្ងាយឡើយ ដោយកុំធ្វេសប្រហែសដែរ ។

No comments:

Post a Comment

Adbox