Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Thursday, April 18, 2019

បុរស់គួតែស្វែងយល់អំពីបុគ្គលិលក្ខៈរបស់មនុស្សស្រី



មាឌ​ នឹងកំពស់

- មាឌតូចឬទាប  ស្ត្រីភេទដែលមានកំពស់មិនដល់ ១ ម៉ែត្រកន្លះ ទោះជាមានមាឌធំធាត់​ ឬស្គម​ ច្រើនតែជាមនុស្សកាចមានទោសៈមោហៈច្រើន មានចិត្តប្រែប្រួលមិនគោរពពាក្យសំដី ។ ប្រយោជន៍សួនតួ ហើយមិនសូវស្មោះត្រង់នឹងស្នេហាទេ ប្រសិនបើស្ត្រីជំពូកនេះមានរង្វង់ដោះតូចផងនោះបុរសជាប្តី មានការលំបាកក្នុងចិត្តយ៉ាងខ្លាំងក្នុងការផ្គាប់ចិត្តនាង ។

- មាឌធំល្មម  ស្ត្រីភេទដែលមានកំពស់ ( ១.៥០ ម ទៅ ១.៦៥ម) គេចាត់ទុកថាជាស្ត្រីដែលមានកំពស់មធ្យម ល្មម ស្ត្រីបែបនេះមានលក្ខណៈពេញលេញគ្រប់គ្រាន់ ។ នាងមិនច្រណែននឹងអ្នកដទៃ ព្រោះនាង មានមាឌសមរម្យល្អ ចរិយាសម្បត្តិរបស់នាងក៏មានលក្ខណៈ គួជាទីពេញចិត្ត ។

៣ - មាឌខ្ពស់ខុសខ្នាត  ស្ត្រីភេទដែលមានមាឌខ្ពស់លើពី ១.៦៦ម ឡើងទៅ ច្រើនតែមានថ្ពាល់រាងមូល ហើយប្រហមព្រឿងៗជានិច្ច។ រោមចិញ្ចើម និងរោមដៃទៀតដុះក្រាស់ ហើយសសៃធំៗ ខ្លួនឡើងក្តៅស្ទើរតែគ្រប់ពេល នារីជំពូកនេះមានកាមកិលេសច្រើនចូលចិត្តបណ្តែត​អារម្មណ៍ និងបណ្តោយខ្លួនទៅតាមបំណង ។

៤ - មាឌចំបងដូចបុរស  ស្ត្រីដែលមានមាឌដូចបុរស ច្រើនមានចរិយាមិនល្អ មិនសូវអៀនខ្មាស ចូលចិត្តតែសមាគម និង បុរស ឬ ស្ត្រីផងគ្នាដែលមានចរិយាថោកទាបដូចជាស្រីពេស្យាជា ដើម ។

បបូរមាត់

១ - បបូរមាត់ស្តើង  ស្ត្រីដែលមានបបូរមាត់ស្តើងរញាំរញវមានគំនិតគំគួន ចូលចិត្តដើរនិយាយដើមគេឯង និងត្មេះតេះដៀលគេឯងផង ។

២ - បបូរមាត់មធ្យម  ស្ត្រីណាដែលមានបបូរមាត់មធ្យម ជាមនុស្សចូលចិត្តនិយាយច្រើន និយមការស្និទស្នាល មានចរិយាជាទីរាប់អានរបស់សាធុជនទាំងពួង ។

៣ - បបូរមាត់ធំក្រាស់  ស្ត្រីណាដែលមានបបូរមាត់ធំ ក្រាស់ ជាមនុស្សចូលចិត្តការសប្បាយ បុរសត្រូវបំពេញការសប្បាយ​នេះឱ្យបានញឹកញាប់ទើបគាប់ចិត្តនាង ។

៤ - បបូរមាត់ធ្លាក់ចុះ  ស្ត្រដែលមានបបូរមាត់ធ្លាក់ចុះ ជាមនុស្សខ្លះសេចក្តីក្លាហាន ពុំសូវខ្វល់ខ្វាយនឹង ជីវភាពឡើយ ។

៥ - បបូរមាត់ញញឹមស្រស់  ស្ត្រីណាដែលមានបបូរមាត់ញញឹមស្រស់ គ្រប់ពេលវេលា ជាស្ត្រីមានចិត្តបរិសុទ្ធល្អ និងមានភក្តីភាពចំពោះស្វាមី ។

ថ្ពាល់

១ - ថ្ពាល់ឡើងចាំង  ស្ត្រីទាំងឡាយណាដែលមានថ្ពាល់ទាំងគូរធំហើយប៉ោង ព្រមទាំងមានពណ៌ក្រហមជានិច្ច ជាមនុស្សកាច រករឿងហេតុក្នុងគ្រួសារ ហើយនិងអ្នកជិតខាង ។

២ - ថ្ពាល់រាបស្មើ  ស្តីណាដែលមានថ្ពាល់រាបស្មើ ហើយមានពណ៌សម្លាំង ជាមនុស្សសុភាព ចូលចិត្តរាប់អានជាមួយអ្នកដទៃស្មោះ ស្រឡាញ់តែសន្តិភាព ។

ចិញ្ចឹម និងរោម

១ - ចិញ្ចឹមចិត  ស្ត្រីណាដែលមានចិញ្ចឹមជិតជួបគ្នាជាមនុស្សចូលចិត្តរករឿងឈ្លោះ ។ បុរសគួរកុំសេពគប់នឹងស្ត្រីជំពូកនេះ ។

២ - អាមច្រើន  ស្ត្រីណាដែលមានដុះរោមច្រើននៅផ្ទៃមុខ ឬយ៉ាងក្រាស់នៅសព្ទសារពាង្គកាយ ជាមនុស្សមានចរិយាអាក្រក់ ហើយសោះអង្គើយនឹងស្នេហា ។

សម្លេង

១ - សម្លេងទំហើយខ្លាំង  ស្ត្រីណាដែលមានសម្លេងធំហើយខ្លាំង ជាមនុស្សព្រងើយកន្តើយនឹងសេចក្តីស្នេហា ។

២ - សម្លេងល្មម  ស្តីណាដែលមានសម្លេងល្មម ( មិនខ្លាំងមិនតិច) ជាមនុស្សស្រឡាញ់ជីវភាព មានចរិយាល្អជាទីរាប់អានរបស់អ្នកដទៃ ។

No comments:

Post a Comment

Adbox