កូនស្រី : ម៉ាក់! គាត់ចង់រៀបការជាមួយកូន
ម្ដាយ : ហ្ចឹងកូនទៅញ៉ាំទឹកក្ដៅឱ្យអស់មួយប៉ាន់សិនទៅ
កូនស្រី: តែវាក្ដៅណាម៉ាក់
ម្ដាយ : កូនទៅញ៉ាំថ្នាំខ្មែរឱ្យអស់មួយឆ្នាំងសិនទៅ
កូនស្រី : តែវាល្វីងណាស់
ម្ដាយ : កូនទៅញ៉ាំខ្វិតខ្ចីឱ្យអស់មួយល្អីសិនទៅ
កូនស្រី : តែវាចត់ណាស់ម៉ាក់
ម្ដាយ : បន្ទាប់ពីរៀបការរួចមានគ្រួសារ កូនត្រូវភ្លក់រសជាតិអស់ទាំងនេះជាញឹកញាប់ ទោះកូនចង់ឬមិនចង់ ក៏កូនមិនអាចជៀសផុតបានឡើយ ព្រោះថាគ្មានជីវិតប្ដីប្រពន្ធណា ដែលផ្អែមល្ហែមគ្រប់ពេលវេលា រាល់ថ្ងៃនោះទេ ...
បើកូនមិនទាន់បានត្រៀមខ្លួនសម្រាប់ទទួលយករសជាតិនៃជីវិតគូនេះទេ នោះនៅពេលដែលកូនរៀបការហើយ ជីវិតគូនៃអាពាហ៍ពិពាហ៍របស់កូន ក៏មិនអាចគង់វង្សយូរអង្វែងបានឡើយ កូនត្រូវចាំថា បើចង់ឱ្យគ្រួសារមួយអាចរស់នៅជាមួយគ្នារហូតដល់ចាស់ស្លាប់រៀងខ្លួន គឺកូនត្រូវតែបង្រៀនខ្លួនឯងឱ្យចេះទទួលយកគ្រប់យ៉ាងនៃគ្នា ពេលខ្លះ កូនក៏ត្រូវតែធ្វើគ ធ្វើថ្លង់ ធ្វើខ្វាក់ ទើបអាចរក្សាគ្រួសាររបស់កូនបាន ...
#CopyPaste : Nisai
No comments:
Post a Comment