ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥ ម៉ោង ១៣:៤៣ខេត្តសៀមរាប ៖ ករណីឃាតកម្មទៅលើស្ត្រីម្ចាស់ចម្ការដំឡូងនៅស្រុកបន្ទាយស្រីនោះត្រូវបានសមត្ថកិច្ចតាមប្រមាញ់ស្រាវជ្រាវចាប់បានហើយ ខណៈជនសង្ស័យបានប្រឹងខំរត់ទៅពួននៅស្រុកជីក្រែង តែអកុសលព្រះមិនជួយ ដូចពាក្យចាស់តែងពោលថា «ឈាមស្រែកស្បែកហៅ»។ហេតុការណ៍ចាប់បានជនសង្ស័យនោះធ្វើឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២៩ មិថុនា ស្ថិតនៅចំណុចភូមិចែកខ្សាច់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ។លោកវរសេនីយ៍ទោតូច សាកល អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ មិថុនានេះថា ជនសង្ស័យដែលអារ.កស្ត្រីម្ចាស់ចម្ការដំឡូងនៅស្រុកបន្ទាយស្រី ត្រូវកម្លាំងនគរបាលតាមប្រមាញ់ស្រាវជ្រាវចាប់បានហើយ។លោកបន្តថា ជនសង្ស័យមានឈ្មោះ ភាក់ ភា អាយុ២១ឆ្នាំ មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបន្ថែមថា ជនសង្ស័យជាកម្មករយាមចម្ការឲ្យស្ត្រីរងគ្រោះនោះ លោកបានឲ្យកម្លាំងជំនាញបញ្ជូនជនសង្ស័យទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តនៅព្រឹកថ្ងៃទី៣០ មិថុនានេះដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។បច្ចុប្បន្នកម្លាំងនគរបាលជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។សូមរំលឹកថា ករណីឃាតកម្មខាងលើនោះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃ ទី២៣ មិថុនា នៅចំណុចអូរឫស្សី ភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ខណៈដែលស្ត្រីរងគ្រោះកំពុងចៀនត្រី ហើយក៏ឆ្លៀតឱកាសចាប់អារក.យកម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប1P2947ទៅបាត់ដោយសុវត្ថិភាព៕
Saturday, September 5, 2015
ករណីឃាតកម្មទៅលើស្ត្រីម្ចាស់ចម្ការដំឡូងនៅស្រុកបន្ទាយស្រី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment