មានប្ដីប្រពន្ធមួយគូ បានរៀបការច្រើនឆ្នាំហើយ តែគ្មានកូន
សោះ ពួកគេក៏ទិញឆ្កែយកមកចិញ្ចឹម ហើយស្រឡាញ់ទុក ដូចជាកូនប្រុសរបស់គេអញ្ចឹង លុះកូចសុនខធំឡើងក្លាយជា
សុនខពេញវ័យ មានរាងខ្ពស់ ស្រស់សង្ហារ។ គ្រប់ពេលវេលា គ្រប់ដង្ហើមចេញចូលរបស់វា វានឹងជួយថែរក្សាម្ចាស់វាដោយ
ភាពស្មោះត្រង់ ដើម្បីមិនឱ្យម្ចាស់ទទួលរងគ្រោះថ្នាក់ដោយ
ប្រការណាមួយឡើយ។ ៧ឆ្នាំកន្លងមក ប្ដីប្រពន្ធគូនោះ បាន
មានកូនមួយដូចដែលខ្លួនអន្ទះសារចង់បានជាយូរមកហើយ
គេទាំងពីរនាក់មានសេចក្ដីសុខយ៉ាងខ្លាំងជាមួយនិងកូនប្រុស
ថ្មីរបស់គេ និងបានកាត់បន្ថយការចាប់អារម្មណ៍ដែលធ្លាប់
មានចំពោះសុនខ ពិតប្រាកដណាស់សុនខមានអារម្មណ៍ថា
ត្រូវបានគេបោះបង់ចោល ចាប់ផ្ដើមមានអារម្មណ៍ច្រណែននឹង
ទារកថ្មីនោះ និងធ្វើឬកពារព្រូស ឬ ស្រែកថ្ងូរតិចៗ នៅពេល
ដែលបានឃើញម្ចាស់ទាំងពីរផ្ដល់ក្ដីស្រឡាញ់ចំពោះកូនតូច
មានថ្ងៃមួយនោះទាំងពីរនាក់ទុកកូនឱ្យដេកលក់ក្នុងអង្រឹងតែ
ម្នាក់ឯង ហើយដើរទៅរានហាលដើម្បីសំរាកលំហែរ តែបានឮ
សម្លេងគ្រហឹមគម្រាមព្រូសខ្លាំងៗ ដូចសម្លេងរបស់សុនខ
កំពុងតស៊ូជាមួយនិងអ្វីម្យ៉ាងដែលបានលាន់ឮចេញមកពី
បន្ទប់របស់កូនប្រុស ធ្វើឱ្យពួកគេប្រញាប់រត់ចូលទៅមើលក្នុង
បន្ទប់គេងរបស់កូនប្រុស អ្វីដែលពួកគេបានឃើញនោះគី សុនខនៅក្នុងបន្ទប់ធំមានមាត់ពោរ ពេញទៅដោយឈាម ឪពុកម្ដាយរបស់ក្មេងនោះខឹងខ្លាំងនិងខ្វះសតិផងនោះ បានទាញយកកាំបិតធ្វើ ម្ហូបដែលនៅជិតនោះទៅចាក់ឆ្កែរបស់ពួកគេតែម្ដង សុនខគ្មានវិធីតស៊ូរើបម្រះ ព្រោះវាមិនទាន់បាន តាំងជំហរ និងហត់នឿយពីការបានការពារជីវិតក្មេងតូច បន្ទាប់ពីសុនខដាច់ខ្យល់ទៅ ពួកគេបាន ប្រទះឃើញសាកសពសត្វពស់នៅក្នុងបន្ទប់ និងឃើញក្បាលពស់ដែលដាច់នៅជិតអង្រឹងកូនប្រុស របស់គេ គេទាំងពីរឧទានចេញមកដោយទឹកសម្លេងញ័រៗ ថាៈ យើងបានសម្លាប់សុនខដ៏ស្មោះត្រង់ របស់យើង!
‹កុំប្រើអារម្មណ៍របស់អ្នក កាត់ក្ដីជីវិតគេ កុំពិភាក្សាវែកញែករឿងណាដែលគេមិនទាន់បាន ពិសោធន៍ថាគេមិនបានខុសពិត› សូម Share រឿងនេះ
Friday, September 4, 2015
រឿងប្ដីប្រពន្ធមួយគូ និង ឆ្កែចឹញ្ចិម
Tags
# រឿងនិទាន

About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
រឿងនិទាន
Labels:
រឿងនិទាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment