យើងមិនអាចប្តូរ «សន្តាន» នរណាម្នាក់ បានទេ ប៉ុន្តែយើងអាចប្តូរ «របៀបដែលយើង ឆ្លើយតប»ទៅកាន់គេបាន
១.សន្តាន «ចិត្តទន់ ចិត្តល្អពីកំណើត» នេះគឺជាសន្តានដែល «ធ្វើបាបខ្លួនឯង» បំផុត ចរិតចូលចិត្ត ជួយគេណាស់មិនចាំមិនរៀង ឆាប់អាណិតគេ និងចិត្តទន់ឱ្យគេ ពឹងពាក់បានគ្រប់ពេល រហូតដល់ភ្លេចគិតពីសេចក្តីសុខខ្លួនឯង អស់អ្វីអស់ទៅ។ ចិត្តល្អត្រូវមាន «ដែនកំណត់» ការជួយគេរហូតខ្លួនឯងរងទុក្ខ មិនមែនជាបុណ្យទេ តែគឺជាការដាក់ទោសខ្លួនឯងវិញ (គួរ ចិត្តដាច់លះបង់ខ្លះ)។
២.សន្តាន «ទឹកពេញកែវ» (The Egoist)
មនុស្សប្រភេទនេះមានអំនួតខ្ពស់ អាងចេះ អាងដឹង អាង បទពិសោធន៍ រហូតដល់បិទត្រចៀកលែងទទួលយកមតិអ្នកដទៃ សម្រាប់គេ «ខ្លួនឯងត្រូវជានិច្ច» ហើយអ្នកដទៃសុទ្ធតែនៅ ស្ទើរ ទាំងអស់ មនុស្សទឹកពេញកែវ គឺជាមនុស្សដែលកំពុង ដើរថយក្រោយទាំងមិនដឹងខ្លួន។
ចូរកុំចំណាយពេលពន្យល់ហេតុផលដល់មនុស្សដែលបិទ ត្រចៀក។
៣.សន្តាន «ឆេវឆាវ អារម្មណ៍ដូចទឹកជំនន់» (The Unstable)
ក្នុងរយៈពេលតែ ៥ នាទី ចរិតគេអាចដូរជិត ១០០ ដង៖ តិច ខឹង តិចអន់ចិត្ត តិចផ្អែម តិចឌឺដង តិចស្លូត តិចសប្បាយទៅ គេប្រើ «អារម្មណ៍» ដឹកមុខ «ហេតុផល» ធ្វើឱ្យអ្នកជុំវិញខ្លួន ហត់នឿយខ្លាំងក្នុងការរស់នៅ ឬធ្វើការងារជាមួយ។
ប្រើ «ភាពស្ងប់ស្ងាត់» គឺល្អបំផុត កុំយកសម្តីគេមកដាក់ ក្នុងខ្លួន ដលរចេញកុំស្តាប់ ព្រោះសូម្បីតែខ្លួនគេ ក៏គេគ្រប់គ្រង មិនបានផងហ្នឹង។
៤.សន្តានមនុស្ស «ចាំតែចាប់កំហុស» (The Fault Finder) មនុស្សប្រភេទនេះចម្រាញ់យកតែចំណុចអវិជ្ជមាន យើង ប៉ុណ្ណោះ ទោះបីបងប្អូនធ្វើការបានល្អ ៩៩% ក៏គេនៅតែ សម្លឹងឃើញចំណុចខ្វះខាតតែ ១ ដែលសេសសល់ រួចយក
មកនិយាយបំបាក់ទឹកចិត្តគេដែរ ។ គេមិនដែលចេះសរសើរ ឬ លើកទឹកចិត្តអ្នកដទៃម្តងឡើយ តែផ្អែមតែពេលប្រើ។
កុំរំពឹងរកការសរសើរពីមនុស្សប្រភេទនេះឲ្យសោះ ត្រូវជឿជាក់ លើសមត្ថភាពខ្លួនឯង បើអ្នកដឹងថាអ្នកធ្វើល្អហើយ កុំឱ្យសម្តី របស់ «អ្នកចាំចាប់កំហុស» មកបំបាក់ទឹកចិត្តអ្នកឱ្យសោះ។
៥.សន្តាន «ច្រណែនឈ្នានីស» (The Envious)
ឃើញគេល្អជាងមិនបាន ឃើញគេជោគជ័យជាងមិន សប្បាយចិត្ត ទោះបីបងប្អូនល្អជាមួយគេប៉ុណ្ណា ក៏គេនៅតែរក វិធីបង្អាប់ ឬនិយាយដើមឱ្យបងប្អូនមើលទៅអាក្រក់ ដើម្បីឱ្យគេ មានអារម្មណ៍ថាខ្ពស់ជាងចិត្តច្រណែនគឺជា «មហារីកផ្លូវចិត្ត» ដែលគ្មានថ្នាំព្យាបាល ឡើយអូសទាញអ្នកដទៃមិនចូលចិត្ត មកច្រណែនយើងដែរកុំព្យាយាមបង្ហាញភាពល្អឱ្យគេយល់ ព្រោះគេនឹងរកឃើញ កំហុសក្នុងភាពល្អរបស់អ្នកជានិច្ច។
៦.សន្តាន «ត្រីមុខពីរ» (The Two-Faced)
នៅចំពោះមុខនិយាយផ្អែមដូចទឹកឃ្មុំ តែនៅពីក្រោយខ្នងត្រៀម ដាវចាំចាក់ មនុស្សប្រភេទនេះប្រើប្រាស់ «មិត្តភាព» ដើម្បី ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអាចក្បត់ទំនុកចិត្តបងប្អូនបាន គ្រប់ពេលឱ្យតែគេចំណេញ ដើម្បីផលប្រយោជន៏ ឆ្លាតចាក់ មនោគមន ផ្អែមមុត។
ចូររក្សាអាថ៌កំបាំងឱ្យជិត ហើយកុំទុកចិត្តមនុស្សប្រភេទនេះ ១០០% ទោះស្និទ្ធស្នាលប៉ុណ្ណាក៏ដោយ។
៧. សន្តានមនុស្ស «ចូលចិត្តរស់ក្នុងតួអង្គជនរងគ្រោះ» (The Perpetual Victim)
នេះគឺជាសន្តានដែលគួរឱ្យខ្លាចបំផុតក្នុងកន្លែងការងារ មិនថាមានរឿងអ្វីកើតឡើង គឺមិនមែនជាកំហុសរបស់គេ ឡើយ គេតែងតែរកលេសទម្លាក់កំហុសឱ្យអ្នកដទៃ ឬឱ្យ ព្រហ្មលិខិត។ គេចូលចិត្តនិយាយឱ្យគេអាណិត ដើម្បីគេចវេសពី ការទទួលខុសត្រូវទាំងនោះ..
ធ្វើការជាមួយមនុស្សប្រភេទនេះ ត្រូវមាន «ភស្តុតាង» ច្បាស់លាស់។ កុំអាណិតរហូតដល់ថ្នាក់រែកពុនកំហុសជំនួសគេ ព្រោះគេនឹងមិនដែលរៀនសូត្រពីកំហុសឡើយ។
ប្រភពពីៈ Mr Da TikTok




No comments:
Post a Comment