១)បញ្ហាខ្វះដើមទុនធ្វើអាជីវកម្មអាចកាត់បន្ថយបានជាងមុន
នៅពេលបច្ចុប្បន្ននេះកាតឥណទាន (Credit Card) អាចរួមចំណែកសំខាន់ធ្វើជាមូលនិធិសម្រាប់គ្រប់គ្រងអាជីវកម្មដែលអាចធ្វើឲ្យសហគ្រិនមួយចំនួននៅជុំវិញពិភពលោកក្លាយជាមហាសេដ្ឋីបាន។ វិស័យបច្ចេកវិទ្យា និង សេដ្ឋកិច្ចលូតលាស់អាចមានលទ្ធភាពគ្រប់គ្រាន់ដល់សហគ្រិនជំនាន់ក្រោយចាប់ផ្តើមធ្វើអាជីវកម្មលើវិស័យសេវាកម្ម លក់រាយ ឬ បង្កើតក្រុមហ៊ុន Software តាមលទ្ធភាពរបស់ខ្លួន។ ហេតុដូច្នេះចំណុចនេះអាចជួយដោះស្រាយដល់បុគ្គលមួយចំនួនប្រឡូកក្នុងអាជីវកម្មបានកាន់តែប្រសើរជាងមុន។
២)កសាងបណ្ដាញទំនាក់ទំនងគឺជាកូនសោរកលុយនៅក្នុងអាជីវកម្ម
តើបណ្ដាញទំនាក់ទំនងជះឥទ្ធិពលបែបណាខ្លះដល់អាជីវកម្មរបស់អ្នក? អត្ថប្រយោជន៍ជាច្រើនដែលគេរំពឹងថាដើម្បីវាយលុកទីផ្សារអាជីវកម្មបានកាន់តែទូលំទូលាយជាងមុននោះគឺការកសាងបណ្ដាញទំនាក់ទំនងកាន់តែរឹងមាំឡើងជាមួយអតិថិជន។បណ្ដាញសង្គមមានដូចជា LinkedIn LNDK, Twitter, Facebook,Google ។ល។គឺជាកូនសោបើកទ្វាអាជីវកម្មរបស់អ្នកយ៉ាងមានប្រសិទ្ធភាពបំផុតមួយចូលទៅក្នុងដែនអាជីវកម្មថ្មី។

៣)ពង្រឹងម៉ាកផលិតផលឬសេវាកម្មរបស់អ្នក
អ្វីដែលអាជីវកម្មរបស់អ្នកបានធ្វើ ដូចជាផលិតផល សេវាកម្មនឹងត្រូវបានកត់ត្រាទុកជាសាធារណៈ ឬទៅកាន់អតិថិជនតំណាងឲ្យអាជីវកម្មរបស់អ្នកទាំងមូល។ កាលពី ៤០ឆ្នាំមុនកុំព្យូទ័ររបស់ក្រុមហ៊ុន Apple មានពណ៌សខ្មៅនៅឡើយតែបច្ចុប្បន្ននេះវាបានប្តូររូបរាងមានសមត្ថភាពកាន់តែអស្ចារ្យជាងមុនហើយកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញឡើងដោយសារខ្លួនបានពង្រឹងម៉ាកផលិតផលរបស់ខ្លួនបានល្អវាយលុកកាន់តែជ្រៅចូលទៅកាន់ទីផ្សារពិភពលោក។នេះជាអ្វីដែលអ្នកត្រូវយកចិត្តទុកដាក់ដើម្បីបង្កើតក្រុមហ៊ុនមួយមានកេរ្តិ៍ឈ្មោះមិនត្រឹមតែ ៥ ឬ១០ឆ្នាំខាមុខនោះទេតែស្ថិតស្ថេរគង់វង្សយូរអង្វែងនៅពេលអនាគតផងដែរ។
៤)រាល់យុវជនជំនាន់ក្រោយទាំងអស់សុទ្ធតែមានសក្ដានុពលរៀងៗខ្លួន
នៅមុនពេលដែលអ្នកឈានជើងចូលធ្វើការជាលើកដំបូងអ្នកបានចំណាយពេលជាច្រើនដើម្បីស្វែងរកឱកាសការងារដ៏ល្អមួយ។ប៉ុន្តែនៅពេលដែលអ្នកមានការងារធ្វើសក្ដានុពលនៅក្នុងក្រុមហ៊ុនការងារគឺជាអ្វីដែលអ្នកត្រូវធ្វើ។ពីមួយឆ្នាំទៅមួយឆ្នាំអ្នកនឹងអាចបង្កើនបទពិសោធន៍របស់អ្នកបន្តិចម្តងៗប៉ុន្តែវាក៏នាំឲ្យមានទំនូលខុសត្រូវ និងបញ្ហាថ្មីៗកាន់តែច្រើនជាងមុនដែរនៅពេលដែលអ្វីៗទាំងអស់នោះមិនដំណើរការ។ សហគ្រិនថ្មីថ្មោងជាទូទៅមានកម្លាំងពលំខ្លាំងក្លាមានពេលវេលាច្រើន មានសុទិដ្ឋិនិយមចំពោះខ្លួនឯង និងមានបញ្ញាស្មារតីក៏ខ្ពស់ដែរ។ហេតុនេះវាជារឿងល្អដែលអ្នកត្រូវបង្កើតអាជីវកម្មនៅវ័យខ្ទង់២០។
៥)ស្វែងរកអ្នកដឹកនាំនៅក្នុងចំណោមបុគ្គលិកទាំងអស់
ប្រសិនបើអ្នកជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនមួយតើអ្នកត្រូវធ្វើអ្វីខ្លះ? ចម្លើយនោះគឺថាកិច្ចការនៅក្នុងក្រុមហ៊ុនមួយអ្នកមិនអាចធ្វើបានដោយម្នាក់ឯងបានទេម៉្លោះហើយអ្នកត្រូវតែរកបុគ្គលមានមានសមត្ថភាពក្នុងចំណោមបុគ្គលិករបស់អ្នកមកដឹកនាំការងារក្រុមហ៊ុនជំនួសអ្នក។
៦)ការគ្រប់គ្រងគួរតែបែងចែកដូចគ្រូបង្វឹកតែមួយ
តើយើងអាចសម្រេចសមិទ្ធផលរួមគ្នានៅក្នុងរយៈពេលពី១ទៅ៤ឆ្នាំទៀតដោយរបៀបណា? នៅក្នុងអាជីវកម្មការគ្រប់គ្រងគួរតែធ្វើឡើងដូចគ្រូបង្វឹកបាល់ទាត់ដែលគ្រប់គ្រងលើកូនក្រុមរបស់ខ្លួនដើម្បីសម្រេចមហិច្ឆតារួមគ្នាមួយគឺជ័យជំនះនៅពេលប្រកួតនេះឯង។ នេះហើយជាអ្វីដែលអ្នកត្រូវត្រួតពិនិត្យ តាមដាននិង ត្រៀមខ្លួនជួយពង្រឹងសកម្មភាពអនុវត្ត និងលទ្ធផលការងាររបស់ពួកគេ។
៧)យល់សុខទុក្ខនិងតម្រូវការរបស់បុគ្គលិក
លុយតែមួយមុខមិនអាចធ្វើឲ្យបុគ្គលិករបស់អ្នកអាចធ្វើការអស់ពីកាយពីចិត្តនោះឡើយត្បិតអីពួកគេត្រូវការអ្វីៗជាច្រើនទៀតក្រៅពីនេះ។លក្ខខណ្ឌការងារល្អ សុខភាព វប្បធម៌ចែករំលែក ការបណ្តុះបណ្តាលការលើកទឹកចិត្តជាពិសេសការធ្វើឲ្យពួកគេមានឱកាសកាន់តែល្អប្រសើរឡើងនៅពេលអនាគតគឺជាអ្វីដែលមានតម្លៃជាងប្រាក់ខែទៅទៀត។ អ្នកគ្រប់គ្រង ឬប្រធានក្រុមហ៊ុនដ៏ល្អគឺជាអ្នកដែលចេះយល់សុខទុក្ខនិងតម្រូវការរបស់បុគ្គលិក។

៨)ក្រុមការងារត្រូវចេះរៀបចំនិងគ្រប់គ្រងខ្លួនឯង
គេបានមើលឃើញថាគោលដៅរបស់ក្រុមហ៊ុនមួយអាចជោគជ័យបានដោយសារតែសំបូរទៅដោយមនុស្សខ្លាំងៗធ្វើការងារជាក្រុមកាន់តែច្រើនឡើង។ យ៉ាងណាមិញនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។បរិបទសាកលបានធ្វើឲ្យចរន្តការងារនៅពេលអនាគតមានការប្រកួតប្រជែងខ្ពស់ម្ល៉ោះហើយសមាជិកក្រុមការងារម្នាក់ៗត្រូវតែចេះរៀបចំ និងគ្រប់គ្រងគម្រោងការងារខ្លួនឯងឲ្យបានល្អ។ភាពម្ចាស់ការនិងទំនួលខុសត្រូវលើគម្រោងការងារនេះនឹងធ្វើឲ្យបុគ្គលិកម្នាក់ៗកាន់តែខិតជិតដល់គោលដៅហិរញ្ញវត្ថុខណៈដែលការប្ដេជ្ញាចិត្តនិងការចែករំលែកទៅកាន់ក្រុមការងារប្រសើរជាងការប្ដេជ្ញាចិត្តទៅកាន់ចៅហ្វាយឬអ្នកគ្រប់គ្រង។
៩)ក្រុមហ៊ុនត្រូវមានមាត្រដ្ឋានរបស់ខ្លួនត្រឹមត្រូវ
តើអ្នកអាចធ្វើការកាន់តែច្រើនជាងមុនជាមួយនឹងថាមពលតិចតួចបានដែរឬទេ? នេះជាសំនួរមួយដ៏សំខាន់ពីព្រោះថាបើអ្នកចង់ធ្វើឲ្យក្រុមហ៊ុនរបស់អ្នកជោគជ័យលុះត្រាតែអ្នកមានធនធានគ្រប់គ្រាន់ដូចជា ប្រព័ន្ធគ្រប់គ្រងល្អមានបុគ្គលិក ហិរញ្ញវត្ថុជាពិសេសគោលដៅ និង យុទ្ធសាស្ត្រ។ផ្អែកលើចំណុចទាំងនេះអ្នកមិនអាចគ្រប់គ្រងឲ្យហួសពីសមត្ថភាពជាក់ស្តែងបានទេតែអ្នកត្រូវផ្ដោតលើការទទួលខុសត្រូវវិញទើបជាការប្រសើរ។
១០)ពង្រឹងទំនាក់ទំនងតាមគ្រប់រូបភាព
ការពីប៉ុន្មានទសវត្សមុនអ្នកអាចសរសេរសំបុត្រផ្ញើរឲ្យគ្នាទៅវិញទៅមក ឬទំនាក់ទំនងទល់មុខគ្នាដើម។ប៉ុន្តែនៅពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបបានផ្លាស់ប្ដូរទម្លាប់ទាំងនេះអស់រលីងទៅហើយ។ យ៉ាងណាមិញ ស្របពេលដែលផលិតផល ឬសេវាកម្មក្រុមហ៊ុនរបស់អ្នកកាន់តែទទួលបានគាំទ្រកាន់តែច្រើនឡើងការទំនាក់ទំនងដោយទល់មុខគ្នាក្តីដោយប្រយោលក្តីតួយ៉ាងដូចជានៅតាមបណ្ដាញអ៊ីនធឺណិត និងបណ្ដាញសង្គមនានាត្រូវតែពង្រឹងឲ្យបានជាដាច់ខាតទើបអាជីវកម្មរបស់អ្នកអាចទទួលបានភាពជោគជ័យ៕

ប្រភព៖ The
Business News
No comments:
Post a Comment