សម្រាប់ប្រិយមិត្តដែលជាអ្នកជំនួញតែងតែប្រាថ្នាចង់បាននូវប្រាក់ចំណូលកើនជាលំដាប់
បើដូច្នោះ តើត្រូវធ្វើដូចម្តេច? ខាងក្រោមនេះ
ជាយុទ្ធសាស្ត្រមួយចំនួន ដើម្បីបង្កើន ប្រាក់ចំណូលទ្វេដង៖
១.ផ្តោតថាមពលលើកិច្ចការដែលផ្តល់គុណតម្លៃខ្ពស់
៖ ក្បួន 80/20 ចែងថាកិច្ចការដែលយើងធ្វើគឺមានតែ20% ប៉ុណ្ណោះដែលបង្កើតប្រាក់ចំណូលភាគច្រើនដល់យើង ចំណែកឯ 80% ទៀតបង្កើតប្រាក់ចំណូលបាន0%
ប៉ុណ្ណោះនៃប្រាក់ចំណូលសរុប។
ដូច្នេះដើម្បីបង្កើនប្រាក់ចំណូលឲ្យបានកាន់តែច្រើនឡើង
គេគួរយកចិត្តទុកដាក់ធ្វើកិច្ចការ 20%
ដែលផ្តល់គុណតម្លៃខ្ពស់នោះឲ្យបានកាន់តែច្រើនឡើងនិងមានប្រសិទ្ធភាពឡើង។
ចំណែកកិច្ចការ 80% ទៀត គេគួរកាត់បន្ថយ
ឬទម្លាក់ឲ្យថ្នាក់ក្រោមជួយធ្វើ ឬជៀសវាងកុំធ្វើ។
ចូរព្យាយាមធ្វើបែបនេះជាដរាប នោះចំណូលរបស់អ្នកមុខតែនឹងកើនទ្វេដង។
២.ខ្ចីកម្លាំងគេប្រើ ៖
មានន័យថាខ្ចីប្រាក់គេប្រើ ខ្ចីពេលវេលាគេប្រើ ខ្ចីចំណេះគេប្រើ
ឬខ្ចីបទពិសោធន៍អំពីជោគជ័យនិងបរាជ័យគេប្រើ
គឺចេះស្រូបទាញយកចំនុចសំខាន់ដែលមានគុណតម្លៃសម្រាប់កិច្ចការខ្លួនមកប្រើប្រាស់
បូកផ្សំនិងធនធានផ្ទាល់ខ្លួន ធ្វើឲ្យទទួលបានជោគជ័យកាន់តែធំធេងឡើង។
៣.បង្កើនល្បឿន ៖ គ្រប់កិច្ចការដែលអ្នកធ្វើ ចូរធ្វើវាឲ្យបានកាន់តែលឿនជាងមុនជាដរាប។
៤.បង្កើតក្រុមការងារ ៖
ដើម្បីបង្កើនថាមពលឆ្ពោះទៅរកគោលដៅ អ្នកត្រូវចេះចាត់ចែងចងក្រងក្រុមការងារ។
ថាមពលការងារជាក្រុមដែលបណ្តុំទៅដោយសមត្ថភាពនិងជំនាញផ្សេងៗគ្នា
គឺជាកម្លាំងដ៏សំខាន់នាំឆ្ពោះទៅរកជោគជ័យ។
រូបមន្តទាំងបួនខាងលើមានលក្ខណៈសាមញ្ញ ងាយ ស្រួលនិយាយ
តែអាចនឹងពិបាកអនុវត្តន៍។ ហេតុនេះ គេត្រូវតែមានសេចក្តីអំណត់
និតតាំងចិត្តអនុវត្តន៍ខ្ជាប់ខ្ជួនទើបទទួលបានផល៕
ប្រភព៖ navigation
No comments:
Post a Comment