អាថ៌កំបាំងនៃភាពជោគជ័យSecret Of Successសូក្រាត និងសិស្សកម្លោះ
សិស្សម្នាក់បានមកសួរសូក្រាត ពីគន្លឹះសម្ងាត់ដើម្បីជោគជ័យ ព្រោះវារៀនយូរឆ្នាំហើយ មិនទទួលបានលទ្ធផលសោះ ។ សូក្រាត ក៏បានប្រាប់ទៅវាឱ្យទៅជួបគ្នានៅមាត់ទន្លេនាពេលព្រឹកស្អែក ។ ពួកគេក៏បានទៅជួបគ្នាតាមការណាត់ ។ សូក្រាត បានប្រាប់ទៅក្មេងប្រុសនោះឱ្យដើរតាមគាត់ចុះទៅក្នុងទឹកទន្លេ រហូតដល់ទឹកជម្រៅត្រឹមក ។ ពេលនោះសូក្រាត បានចាប់ជ្រមុជក្មេងប្រុសនោះចូលទៅក្នុងទឹក ។
ក្មេងប្រុសខំប្រវេប្រវាដើម្បីងើបចេញពីទឹក ប៉ុន្តែដោយសារ សូក្រាតមានកម្លាំងខ្លាំងជាង គាត់ក៏ចាប់ក្មេងប្រុសជ្រមុជទៅក្នុងទឹកវិញ ។ ពេលដែលក្មេងប្រុសជិតដាច់ខ្យល់ វាបានប្រើកម្លាំងពេញទំហឹងប៉ើងខ្ទាត សូក្រាតចេញ...ហើយស្រែកខ្លាំងៗដាក់សូក្រាតថា ហេតុអ្វីបានជាលោកគ្រូធ្វើបែបនេះចំពោះខ្ញុំ? សូក្រាតសួរទៅវិញ ហេតុអី បានជាឯងរើបំរាស់នឹងលោកគ្រូ? ក្មេងប្រុសឆ្លើយ " ព្រោះខ្ញុុំត្រូវការដកដង្ហើម "។
សូក្រាតក៏បាននិយាយថា នេះហើយគឺជាគន្លឹះសម្ងាត់ក្នុងការទទួលជោគជ័យ។ ពេលណាឯងត្រូវការជោគជ័យខ្លាំងបំផុត ដូចដែលឯងត្រូវការខ្យល់សម្រាប់ដកដង្ហើម ពេលនោះឯងនឹងជោគជ័យ។ មូលហេតុដែលឯងបរាជ័យ ដោយសារឯងមិនទាន់ត្រូវការវាពិតប្រាកដ៕
Sunday, February 18, 2018
Home
/
ជីវិតប្រចាំថ្ងៃ
/
រឿងនិទាន
/
អាថ៌កំបាំងនៃភាពជោគជ័យ Secret Of Success" សូក្រាត និងសិស្សកម្លោះ "
អាថ៌កំបាំងនៃភាពជោគជ័យ Secret Of Success" សូក្រាត និងសិស្សកម្លោះ "

About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
រឿងនិទាន
Labels:
ជីវិតប្រចាំថ្ងៃ,
រឿងនិទាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment