ពី Facebook: ហួសចិត្ត! ខ្ចប់ប្រហុកដាក់កែវយ៉ាងស្អាតផ្ញើទៅឲ្យមិត្តភក្ដិនៅអាមេរិក តែបែរជាត្រូវបុគ្គលិកអាកាសចរណ៍រកឃើញ ហើយផ្ញើត្រឡប់មកវិញរួមជាមួយសារដ៏គួរឲ្យអស់សំណើចមួយ។
វាពិតជារឿងដែលគួរឲ្យអស់សំណើចមួយដែលជនជាតិថៃផ្ញើប្រហុកទៅឲ្យមិត្តភក្តិដែលរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែមិត្តភក្តិមិនទាន់បានទទួលផង ប្រហុកក៏ត្រូវបានហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាសបានផ្ញើត្រឡប់មកវិញព្រមទាំងភ្ជាប់ឯកសារប្រាប់ពីមូលហេតុដោយសរសេរថា៖ «ក្រុមហ៊ុនអាកាសចរណ៍របស់យើងខ្ញុំ សូមចូលរួមការសោកស្ដាយ ដែលសត្វចិញ្ចឹមរបស់អ្នកត្រូវបានស្លាប់បាត់បង់ជីវិតហើយ»។
នៅលើផេកបង្ហោះមិនទាន់បានប៉ុន្មានផង មានអ្នកលេងហ្វេកប៊ុកបានចូលទៅ Comment និងស៊ែរបន្ដគ្នាយ៉ាងច្រើន អ្នកខ្លះអស់សំណើរហួសចិត្ត នេះមិនមែនជាសត្វចិញ្ចឹមទេ ប៉ុន្ដែវាគឺជារបស់ឆ្ងាញ់ទេតើ អ្នកខ្លះទៀតនិយាយថា សំណាងល្អហើយដែលមិនបើកគម្របធ្វើការពិសោធន៍រកមូលហេតុនៃការស្លាប់ បើមិនអ៊ីចឹងទេក្រុមហ៊ុនអាកាសចរណ៍ប្រាកដជារត់ជាន់ជើងគ្នាហើយ !!!
ប្រភព :
http://www.khmers.news/article/archives/43327
Thursday, February 15, 2018
Home
/
Unlabelled
/
ហួសចិត្ត! ខ្ចប់ប្រហុកដាក់កែវយ៉ាងស្អាត ផ្ញើទៅឲ្យមិត្តភក្ដិនៅអាមេរិក តែបែរជាត្រូវបុគ្គលិកអាកាសចរណ៍រកឃើញ .......
ហួសចិត្ត! ខ្ចប់ប្រហុកដាក់កែវយ៉ាងស្អាត ផ្ញើទៅឲ្យមិត្តភក្ដិនៅអាមេរិក តែបែរជាត្រូវបុគ្គលិកអាកាសចរណ៍រកឃើញ .......

About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment