កាលពីយប់ថ្ងៃទី02/10/2017នៅវេលាម៉ោង 10 និង 8 នាទី មានការបាញប្រហាមួយនៅ Las Vegas ទៅលើមហោស្រពតន្ត្រីដ៏ធំមួយដែលកំពុងប្រគំុតន្ត្រី។ ភ្លាមនោះគេបានអោយដឹងថាអ្នកបាញ់កាំភ្លើងត្រូវបានគេស្គាល់ឈ្មោះថា Stephen Paddock អាយុ 64 ឆ្នាំបានបាញ់ទៅលើហ្វូងមនុស្សដោយប្រើកាំភ្លើងស្វ័យប្រវត្តិបាញពីបន្ទប់មួយនៅជាន់ទី 32 របស់គាត់នៅសណ្ឋាគារ Mandalay Bay ក្នុងអំឡុងពេលនៃការវាយប្រហារនេះមានមនុស្ស 50 នាក់ត្រូវបានសម្លាប់និង 406 នាក់ទៀតរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកឯអ្នកបាញ់ប្រហារបានសំលាប់ខ្លួនឯង នៅមុនពេលដែលក្រុមកងកំលាំងប៉ូលីស និងក្រុមយុទ្ធសាស្ត្រពិសេសបង្ក្រាបភារវកម្ជាច្រើនបានមកដល់សណ្ឋាគារខាងលើ ដើម្បីបញ្ចប់ការវាយប្រហាររបស់គាត់។ មូលហេតុក្នុងការបាញ់ប្រហារនេះមិនទានបានដឹងទេ ប៉ុន្តែអ្នកជនបង្កហេតុកាណ៏នេះត្រូវបានគេដឹងថាជាប៉ូលីស។
លោក Sheriff Lombardo បាននិយាយពីជនសង្ស័យថា "មកទលពេលនេះប៉ូលីសកំពុងស្រាវជ្រាវប្រវត្តិជនសង្ស័យ និងមូលហេតុនៃកាបាញប្រហារនេះហើយយើងមិនទានបានបញ្ចប់ផ្នែកស៊ើបអង្កេតនោះទេ" ។ "យើងបានរកឃើញកាំភ្លើងជាច្រើននៅក្នុងបន្ទប់ដែលជនសង្ស័យបានកាន់កាប់និងបាញប្រហារនោះ។ "
មើលវីឌីអូ
ចុចទីនេះ https://web.facebook.com/FUNKER530/videos/1625203157531314/
ប្រភព៖ FUNKER530
No comments:
Post a Comment