Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Thursday, August 10, 2017

រឿងនិទានខ្លី (កសិករ និងសត្វគោ)



កាលពីព្រេងនាយមានគ្រួសារកសិករមួយធ្វើស្រែដោយគ្មានសត្វពាហនៈ ឬក៏ឧបករណ៍កសិកម្មដទៃទៀតធ្វើជាជំនួយឡើយ ។ សម័យថ្ងៃមួយមានគ្រួសារកសិករដទៃទៀតមានគោប៉ុន្តែនៅកន្លែងដែលគាត់រស់នៅមិនសំបូរស្មៅ ពួគាត់ក៏សម្រេចយកសត្វគោទាំង២ទៅឲ្យគ្រួសារកសិករមួយទៀតប្រើប្រាស់ដោយមិនទាមទារយកអ្វីពីកសិករនោះឡើយ ។ចាប់តាំងពីបានសត្វពាហនៈដែលជាមធ្យោបាយអូសទាញមកឃើញថាជីវភាពគ្រួសារកសិករនេះមានការរីកចំរើនកាន់តែខ្លាំង។ដោយសារតែភាពមានបានកសិករបានប្រើប្រាស់សត្វពាហនៈទាំងនេះទាំងឈឺទាំងជាដោយមិនគិតពីទុក្ខលំបាករបស់សត្វឡើយធ្វើម៉េចឲ្យតែបំពេញសេចក្តីលោភលន់របស់ខ្លួន ។​ ហើយគិតថាខ្លួនគឺជាអ្នកមានគុណទៅលើសត្វពាហនៈទាំងនេះ ដោយមិនបានគិតថាខ្លួនមានបានក៏ដោយសារតែការចូលរួមរបស់សត្វគោទាំងពីរនេះដែរ គិតតែទារគុណសម្បត្តិក្នុងការយកសត្វគោទាំងពីរនេះមកប្រើក្រោមរូបភាពយកមកចិញ្ចឹមរហូតដល់សត្វគោទាំងពីរនេះឈឺស្លាប់ ៕ចប់


អត្ថន័យអប់រំៈ គ្រប់សមិទ្ធផលទាំងអស់ដែលអ្នកមានបានសុទ្ធតែ

មានការចូលរួមពីអ្នកដទៃ កុំគិតថាខ្លួនចិញ្ចឹមគេហើយមានគុណ

សម្បត្តិលប់ទៅលើការចូលរួមរបស់អ្នកដទៃ ។ សេចក្តីស្អប់មិន

អាចបំបាត់សេចក្តីស្អប់បានទេ មានតែសេចក្តីស្រឡាញ់ (Martin Luther King) ។


១០ ខែសីហា ២០១៧


ប្រភព៖​   មុនីធនិន ហេង

No comments:

Post a Comment

Adbox