ឆ្លៀតពេលអានបន្តិច ព្រោះនេះគឺជាសង្គមនៃយុគ្គសម័យនេះនារី...បង្ហាញដើមទ្រូង
បុរស...បង្ហាញរថយន្តអ្នកណា??? ទៅដឹង់ថា!!!ដើមទ្រូងហ្នឹង ពិតរឺក្លែងក្លាយរថយន្តហ្នឹង ជារបស់ខ្លួនឯង រឺ របស់អ្នកផ្សេងសត្វ... ចាប់ផ្តើមស្លៀកពាក់ដូចមនុស្ស
មនុស្ស... ចាប់ផ្តើមបង្ហាញសាច់ដូចសត្វ
ក្មេង...ធ្វើខ្លួនដូចមនុស្សចាស់មនុស្ស
ចាស់...ធ្វើខ្លួនដូចក្មេង
ស្រី...ចារឹកដូចប្រុស
ប្រុស...ចារឹកដូចស្រី
អ្នកមាន...ធ្វើឫកដូចអ្នកក្រ
អ្នកក្រ...ធ្វើឫកដូចសេដ្ឋី
ថៅកែ...ធ្វើខ្លួនដូចឈ្នួល
អ្នកបំរើ...ធ្វើខ្លួនដូចចៅហ្វាយ
ម្តាយឪពុក...ហៅកូនថាបង
កូន...ហៅខ្លួនឯងថាបង
អ្នកនៅលីវ...ធ្វើខ្លួនដូចមេផ្ទះ
មេផ្ទះ...ធ្វើខ្លួនដូចអ្នកនៅលីវ
ថ្ងៃមួយអ្នកនឹងយល់ថា!!!ពាក់នាឡិកាតំលៃ $10 រឺ $1000 មួយថ្ងៃគង់មានតែ24ម៉ោង
ផឹកស្រាមួយដបតំលៃ$1 រឺ $100 គង់តែស្រវឹងហើយក្អួតចោលដូចគ្នា
ជក់បារី មួយដើម 100រៀល រឺ មួយដើម 1000រៀល ក៏អាចកើតរោគមហារីកសួតដូចគ្នា
រស់នៅផ្ទះមានដី 10ម៉ែត្រ រឺ 1000ម៉ែត្រ ភាពសោកសៅនឹងភាពឯកោមានដូចគ្នា
ថ្ងៃមួយ.....អ្នកនឹងយល់ថា សេចក្តីសុខក្នុងចិត្ត ភាពស្ងប់ក្នុងចិត្ត មិនអាចរកបានពីវត្ថុខាងក្រៅ ហេតុដូច្នេះ ចូររស់នៅក្នុងភាពមិនអាត្មានិយម ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់ពាក្យថាគ្រប់គ្រាន់ ទើបមានសេចក្តីសុខ ....ប្រើជីវិតជាមួយមនុស្សម្នាក់ហ្នឹង... គឺសំខាន់បំផុត...អ្នកដែលរស់នៅជាមួយយើងម្នាក់ណឹងបានជារៀងរហូតពិតជាពិបាករកមនុស្សរស់នៅលើពិភពលោកនេះមានប្រមាណ7.2ពាន់លាននាក់ បានមករស់នៅរួមលោកជាមួយគ្នា បើមិនរក្សាសម្ព័ន្ធភាពជាមួយគ្នាពិតជាគួរអោយសោកស្តាយណាស់រក្សាសេចក្តីស្រឡាញ់នឹង មិត្តភាពអោយបានល្អ មុននឹងហួសពេលហើយកន្លងទៅដោយទទេ បានត្រឹមបន្សល់តែរឿងនិទានប្រភព FB: #thanwasinarongvit
No comments:
Post a Comment