" ខ្ញុំ គោរពមនុស្សពីរប្រភេទ គឺ
មនុស្សស្រីដែលនៅក្បែរមនុស្សប្រុសនៅក្នុងគ្រាលំបាក
មនុស្សប្រុសរស់នៅជាមនុស្សស្រីនៅពេល
មានទ្រព្យសម្បត្តិ " ។
" ខ្ញុំ គេចចេញឲ្យឆ្ងាយពីមនុស្សពីរប្រភេទ គឺ
ជួបរឿងល្អៗ ក៏បាតដៃខ្នងដៃ
ជួបបញ្ហា ក៏រត់គេចមុខចេញ " ។
" ខ្ញុំបារម្ភមនុស្សពីរប្រភេទ គឺ
មនុស្សដែលអត់ស៊ី អត់ឃ្លានជាមួយគ្នា
មិត្តដែលស្និទ្ធស្នាល ស្មោះត្រង់ដល់គ្នា ។
" ខ្ញុំ មិនសេពគប់មនុស្សពីរប្រភេទ គឺ
មនុស្សដែលធ្វើអ្វីមួយដោយមិនគិតគុណធម៌
មនុស្សដែលដោះស្រាយរឿងរ៉ាវដោយគ្មាន
ភាពសុចរិត " ។
" ខ្ញុំ ទទួលខុសត្រូវលើមនុស្សពីរប្រភេទ គឺ
មនុស្សដែលផ្តល់កំណើតដល់ខ្ញុំ
មនុស្សដែលខ្ញុំផ្តល់កំណើតដល់គាត់ " ។
" ខ្ញុំថែរក្សា ស្រឡាញ់មនុស្សពីរប្រភេទ គឺ
មនុស្សដែលនិយាយចេញ ផ្តល់ដំបូន្មានដាស់តឿនខ្ញុំ
មនុស្សដែលបារម្ភអំពីខ្ញុំដោយចិត្តស្មោះ " ។ ៚
ប្រភពFB
ប្រែសម្រួល: លឹម សុធី
No comments:
Post a Comment