Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Wednesday, January 20, 2021

អាយុចន្លោះ​ ២០​ -​ ៣០​ ឆ្នាំ​ អ្នកនឹងមានអារម្មណ៍បែប...



អាយុចន្លោះ​ ២០​ -​ ៣០​ ឆ្នាំ​ អ្នកនឹងមានអារម្មណ៍បែបនេះ៖​ 

* មនុស្សល្អនឹងយេីងសុខៗ​ ស្រាប់តែក្លាយជាអាក្រក់មួយរំពេច

* ពេលមានគេប្រាប់ថាស្រឡាញ់​ អារម្មណ៍របស់យេីងគឺរបៀបថា​ "Noted with Thanks" 

* បាត់បង់មនុស្សក្លាយជារឿងធម្មតា​ ប្រៀបដូចជាតួអង្គដេីរកាត់ឆាកជីវិតយេីងមួុយប្រាវ​

* អនាគតរបស់យេីង​ ភាគច្រេីនអាស្រ័យលេីអ្វីដែលយេីងកំពុងធ្វេីនៅវ័យនេះ

* ស្នេហ៍ដំបូងប្រៀបដូចជាបទពិសោធទុកញញឹម​ពេលចាស់ទៅ​ 

* សុខភាពសំខាន់ជាងលុយ​ តែបេីអត់លុយ​ អារម្មណ៍មិនស្រណុកធ្លាក់ខ្លួនឈឺ។  អ៊ីចឹងហេីយទេីបត្រូវរកលុយផង​ ដេីរលេងផង!  

* ផ្ទះ​ ដី​  ឡាន​ គឺជាទ្រព្យទូទៅដែលមនុស្សសម័យថ្មីត្រូវមាន​ (ផ្នែកមួយនៃជីវិត)

* ពួកម៉ាកចាប់ផ្ដេីមជ្រុះតាមផ្លូវរពុយៗ

*  រកស៊ីជាមួយពួកម៉ាក​ បេីជៀសបានជៀសទៅ​ ព្រោះថាបេីជោគជ័យ​ មិត្តភាពកាន់តែស្អិតរមួត​ តែបេីបរាជ័យ​ លុយក៏ខាត​ មិត្តភាពក៏បាត់បង់​ 

* លុយអត់សំខាន់ទេ​ តែសាកធ្វេីខ្លួនឱ្យក្រ​ ហេីយចូលចំណោមគេសិនទៅ​ ដឹងហេីយថាយេីងបាន​ reaction ពីអ្នកជុំវិញខ្លួនបែបណា​ 

* Single ឬ​ Taken ទុក្ខមានម្យ៉ាងម្នាក់!  មិនបាច់ផ្ចាញ់ផ្ចាលគ្នាទេ​ 

* ជួបជុំពួកម៉ាករម្លឹករឿងចាស់​ ស្រាប់តែភ្ញាក់ខ្លួនថា​ "អូ! អញជិតចូលក្បាលបីហេីយ!"

* ញ៉ាំបាយជុំគ្រួសារ​ គឺជាវិធីសាស្ត្រចម្បងតែមួយគត់​ ដែលជួយរឹតចំណងគ្រួសារ​

* "វាមិនដែលក្រព្រោះស៊ីទេ"​ ត្រូវ!​ វាមិនក្រទេ​ គ្រាន់តែមិនសល់អី! 

* ឃេីញក្មេងៗងប់ងល់នឹងរឿងអ្វីមួយ​ ក្នុងចិត្តគិតថា​ "អាយុប៉ិនអញ​ អ្ហែងដឹងហេីយអានាង!"​ 

នៅមានអីទៀតដែលអ្នកធ្លាប់ជួប?  ចែករំលែកម្នាក់មួយម៉ាត់ផង! ☺

Credit FB

No comments:

Post a Comment

Adbox