ប្រយ័ត្នចិញ្ចឹមចោរទាំង ១០ ដែលតែងតែលួចប្លន់សេចក្តីសុខយើង ពីខាងក្រៅ មាន៥ គឺ÷
👂១• ចោរនៅទ្វារត្រចៀក÷ តែងលួចយកសំឡេងមកគិតផ្តេសផ្តាស វាលួចយកក្តីសុខដោយសារតែពិចារណាសំឡេង ថា គេជេរដៀលអញ គេមើលងាយអញ គេនិយាយអាក្រក់ពីអញ មិនគោរពអញ ...។
👃២• ចោរនៅទ្វាររន្ធច្រមុះ÷ វាតែងទទួលក្លិនស្រើបស្រាល និងក្លិនធុញទ្រាន់ ប្រកបដោយលោភ: និងទោស: វាលួចសេចក្តីសុខព្រោះតែការពេញចិត្តនិងការមិនពេញចិត្ត។
👅៣• ចោរនៅទ្វារមាត់គឺអណ្តាត÷ វាលួចសេចក្តីសុខរបស់យើង វាទាមទារ រសជាតិឆ្ងាញ់ ទើបកើតចិត្តទៅសម្លាប់គេ បំផ្លាញជីវិតគេ ដើម្បីបំពេញចំណង់ខ្លួនឯង .....។
👁៤• ចោរនៅទ្វារភ្នែក ÷ អញអន់ ,ឃើញគេសុខ អញមិនសុខ ,ឃើញគេមានអញក្រ,ឃើញគេជួបគ្នា អញព្រាត់គ្នា, ឃើញពណ៌សម្បុរគេល្អសស្អាត អញខ្មៅមិនល្អមិនខ្ពស់.....។
👫៥• ចោរនៅទ្វារកាយស្បែក÷ គេមានអ្នកថ្នាក់ថ្នមអោបថើបលួងលោម អញរកអ្នកអោបកើយស្មាមិនបាន ,គេមានគ្នាផ្តល់ភាពកក់ក្តៅ អញរកគ្នាមិនបាន អញមានដែរតែមិនដែលទទួលភាពកក់ក្តៅ មានដូចជាអត់...។
*** រីឯចោរខាងក្នុងមាន៥គឺ(នីវរណធម៌)៖
១- កាមច្ឆន្ទៈ (Kāmacchanda) : សេចក្តីប្រាថ្នា ឬ ការពេញចិត្តចំពោះកាម។
២- ព្យាបាទៈ (Byāpāda, Vyāpāda) : គំនុំ ឬ សេចក្តីគុំកួនធ្វើឲ្យអ្នកដទៃវិនាស។
៣- ថីនមិទ្ធៈ (Thīna-middha) : ការច្រអូសធុញទ្រាន់និងការងងុយដេក (sloth-torpor);
៤- ឧទ្ធច្ចកុក្កុច្ចៈ (Uddhacca-kukkucca) : សេចក្តីរាយមាយ និង សេចក្តីរសាប់រសល់ឬក្តៅក្រហាយក្នុងចិត្ត;
៥- វិចិកិច្ឆា (Vicikicchā) : សេចក្តីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត ។
✍🏾ដើម្បីការពារចោរទាំងនេះត្រូវ បង្វឹកនាយប៉ូលីសឲ្យថ្នឹក កុំឲ្យឃុបឃិតគ្នាជាមួយចោរ គឺត្រូវមានសតិតាមដាន ប្រកបដោយបញ្ញា តាមចាប់ចោរគ្រប់ខណ: កុំធ្វេសប្រហែស🧘🧘♀️
បើប្រហែសអ្នកនឹងបាត់សេចក្តីសុខជាមិនខាន។ ......
No comments:
Post a Comment