Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Tuesday, March 27, 2018

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជោញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជោញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU )ចំនួន ២,១២៥នាក់ នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០១៨នេះ ។



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានជោគជ័យនាពេលនេះ។ សម្តេចតេជោ បានជូនពរឲ្យដល់ជ័យលាភីទាំងអស់ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។ សម្តេចតេជោ ក៏បានអរគុណដល់សាកលវិទ្យាល័យដែលបានផ្តល់អាហារូបករណ៍ដល់សម្តេចដើម្បីបានផ្តល់ជូននិស្សិតក្រីក្រជាបន្តទៀត។ ក្រៅពីនោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតក៏បានឧបត្ថម្ភជាអង្កជាង២តោនក្នុង១ខែ និងថវិកាជាង ៦០ លានរៀលក្នុង១ឆ្នាំជូនដល់សាកលវិទ្យាល័យផងដែរ។










No comments:

Post a Comment

Adbox