មានពស់មួយក្បាលត្រូវឡានកិនធ្វើអោយរងរបួសធ្ងន់។ បុរសម្នាក់បានរើសពស់នោះយកមកចិញ្ចឹមដោយព្យាបាលនឹងថ្នាំល្អៗហើយបំប៉នអាហាររហូតទាល់តែពស់នោះមានសុខភាពធម្មតាពេញលេញឡើងវិញ។ ប៉ុន្តែក្រោយមកពស់នោះបានចឹកបុរសដែលជួយខ្លួន ដោយធ្វើឱ្យពិសរបស់ខ្លួនបានជ្រៀបចូលរាងកាយរបស់បុរសនោះ។ បុរសអភ័ព្វបានសួរពស់នោះថា «ខ្ញុំបានធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីឯង ហេតុអ្វីបានជាឯងសងគុណដោយធ្វើទង្វើបែបនេះដាក់ខ្ញុំ?»។ ពស់នោះបានឆ្លើយថា «អ្នកបានដឹងរួចហើយនៅពេលដែលអ្នកបានរើសខ្ញុំមក ថាខ្ញុំជាពស់។ ដូច្នេះអ្នកមិនអាចបន្ទោសខ្ញុំបានទេ!»។
គំនិតអប់រំ៖ ចូរអ្នកចងចាំថា អ្នកមិនអាចផ្លាស់ប្តូរសារជាតិដើមរបស់បុគ្គលណាម្នាក់បាននោះទេ! គេអាចផ្លាស់ប្តូរអោយអ្នកឃើញតែមួយរយៈពេលខ្លីប៉ុណ្ណោះ ខណៈដែលគេកំពុងស្រលាញ់អ្នក ចង់បានអ្វីមួយពីអ្នក ឬមួយធ្វើអោយអ្នកទុកចិត្តនិងជឿជាក់លើគេ។ បន្ទាប់ពីនោះមក សារធាតុពិតនឹងផុសចេញពីចិត្តគំនិតនិងខួរក្បាលរបស់គេដែលធ្វើអោយអ្នកឃើញយ៉ាងច្បាស់។ ដូច្នេះ មុននឹងអ្នកយកនរណាម្នាក់មកនៅក្បែរខ្លួនអ្នក ចូរអ្នកពិនិត្យពូជពង្សផៅសន្តានរបស់គេថាជាមនុស្សប្រភេទណា ដើម្បីកុំអោយមានទុក្ខទោសដល់ខ្លួននៅពេលក្រោយ។ បើមិនបានសាច់ស៊ីទេ កុំយកឆ្អឹងមកព្យួរក!
សុំទោសផងម្ចាស់ដើមដែលខ្ញុំយកមកផុសព្រោះឃើញនូវគំនិតល្អៗ។
Thursday, January 18, 2018
រឿង បុរសចិត្តល្អនឹងពស់
Tags
# រឿងនិទាន

About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
រឿងនិទាន
Labels:
រឿងនិទាន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment