"សុភាសិតកូរ៉េ" ៧ឃ្លាដែលយើងអាចយកមកពិចារណាជាប្រយោជន៍៖
១.ទោះបីអ្នកស្គាល់ផ្លូវនោះច្បាស់ប៉ុណ្ណាក្តី ចូរឆ្លៀតសួរគេម្តងទៀត
»អត្ថន័យ=កុំមានជំនឿជាក់ហួសហេតុពេក ចំពោះហេតុការណ៍រឿងរ៉ាវទាំងឡាយដែលអ្នកច្បាស់ ពីព្រោះអាចមានរឿងជាច្រើនដែលប្រែប្រួល និងមិនអាចរំពេងទុកមុនបាន។
២.រទេះទទេរមែងលាន់សម្លេងខ្លាំង
»អត្ថន័យ=មានន័យស្រដៀងគ្នាថា មេមាន់ដែលស្រែកតុកាតតខ្លាំង រមែងពងមិនច្រើនដូចមេមាន់ដែលសំងំក្រាបពងឡើយ។ វាមានអត្ថន័យដូចសុភាសិតខ្មែរយើងដែរ គឺ"ឆ្កែព្រុសមិនដែរខាំ" សម្រាប់មនុស្សវិញ មិនសំខាន់ថាអ្នកពូកែនិយាយប៉ុណ្ណាទេ សំខាន់ គឺលទ្ធផលដែលអ្នកធ្វើសម្រេចបាន។
៣.«ទីណាមានឆន្ទៈ ទីនោះមានផ្លូវ»
->អត្ថន័យ=ឲ្យតែមនុស្សមានឆន្ទៈ និងគោលបំណងច្បាស់លាស់ មុតមាំ នោះវានឹងអាចទៅរួច ឬមានវិធីសាស្ត្រដែលអាចធ្វើទៅបានហើយ។ បើមនុស្សមានឆន្ទៈក្នុងការសម្រេចអ្វីមួយ នោះគេនឹងរកវិធីសាស្ត្រធ្វើវាឲ្យបាន។
៤.«គ្រាប់សណ្តែករមែងដុះចេញ ពីកន្លែងដែលគេដាក់ដាំនោះ»
->អត្ថន័យ=ស្រដៀងគ្នានឹងសុភាសិតខ្មែរមួយ គឺ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ សម្រាប់ជីវិតរស់នៅវិញ គឺក្មេងៗតែងតែមើលអ្វីដែលឪពុកម្តាយ ឬសង្គមជិតខ្លួនគេ ហើយគេនឹងធ្វើតាមគំរូទាំងអស់នោះ។អ៊ីចឹងមានន័យថា ប្រសិនបើក្មេងនោះសម្តែងអកប្បកិរិយាបែប នោះឪពុកម្តាយរបស់គេក៏ប្រហែលមានអកប្បកិរិយាបែបនោះដែរ។
៥.«ឲ្យតែចាប់ផ្តើម គឺសម្រេចបានពាក់កណ្តាល»
->អត្ថន័យ=គ្រប់កិច្ចការទាំងឡាយ ការចាប់ផ្តើមគឺសំខាន់ណាស់ ពីព្រោះកិច្ចការទាំងឡាយមិនសម្រេចជាលទ្ធផល ដោយសារការមិនព្រមចាប់ផ្តើម។ ដូចនេះបើអ្នកព្រមចាប់ផ្តើម ទោះជាលទ្ធផលចុងក្រោយបែបណាក្តី ប៉ុន្តែមានន័យថា អ្នកបានសម្រេចលទ្ធផលបានពាក់កណ្តាលទៅហើយ។
៦.«កុំព្យាយាមបិទបាំងមេឃ ដោយម្រាមដៃ»
->អត្ថន័យ=អ្នកអាចបិទបាំងមេឃាបាន ដោយគ្រាន់តែយកដៃម្រាមដៃបិទកែវភ្នែកទាំងពីររបស់អ្នក ប៉ុន្តែមេឃនៅតែជាមេឃដដែល។ អ្នកមិនគួរព្យាយាមបិទបាំងការពិតដែលកើតឡើងចំពោះអ្នកឡើយ ពីព្រោះអ្នកដដែលគង់តែដឹងនៅថ្ងៃណាមួយមិនខាន។ សូមចងចាំថា៖ មានរបស់បីយ៉ាងដែលមិនអាចលាក់បានគឺ ព្រះអាទិត្យ ព្រះចន្ទ និងការពិត ដូចនេះ ចូរស្មោះត្រង់!
៧.«សត្វស្វា ក៏គង់នឹងធ្លាក់ពីដើមឈើ»
->អត្ថន័យ=ទោះបីអ្នកជំនាញយ៉ាងណាក៏ដោយ រមែងនឹងការធ្វេសប្រហែស ឬបង្កើតកំហុសណាមួយមិនខាន ចូរប្រុងប្រយ័ត្ន!
No comments:
Post a Comment