Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Saturday, June 25, 2016

៥ គន្លឹះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​មាន​ក្តី​សុបិន្ដ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​អ្នក​អនុវត្ត​ក្តី​សុបិន្ដ​នោះ​បាន​ទៀត​ផង​


              ក្នុង​មួយ​ឆាកជីវិត​​របស់​ខ្លួនមាន​មនុស្ស​មិន​តិច​​ទេ​នៅ​លើ​ពិភពលោក​​ដែល​​​​មាន​ក្តី​សុបិន្ដ​ជា​ច្រើន​ដែល​ខ្លួន​ចង់​សម្រេច​បានតែ​គួរ​​ឲ្យ​ស្តាយ​​​ពួកគេ​​​​មិន​អាច​ធ្វើ​​ឲ្យ​ក្តី​សុបិន្ដ​ទាំង​នោះ​ផុស​ចេញ​ជា​រូបរាង​ឡើង​បាន​​។ ​ចុះ​ប្រិយមិត្ត​វិញតើ​លោក​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ទាំង​នេះ​ដែរ​ឬ​ទេ? តើ​​លោកអ្នក​មាន​​ក្តី​សុបិន្ដ​ពី​​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ​ឬ​នៅ? បើ​មាន ធ្វើ​នៅ​ពេល​ណា? ចំណាយ​ពេល​ប៉ុន្មាន? បើ​គ្មាន​ហេតុ​អ្វី​បាន​ជា​លោក​អ្នក​មិន​ព្រម​បង្កើត​វា​ឡើង និង​​អនុវត្ត​វា​ឲ្យ​ក្លាយ​ជា​ការពិត​បាន? បើ​សំនួរ​នេះ​ក្លាយ​ជា​រឿង​លំបាក​សម្រាប់​លោក​អ្នក​មែន​នោះលោក​អ្នក​អាច​ស្វែង​យល់​គន្លឹះ​ចំនួន ៥ខាងក្រោម​នេះ​ដើម្បី​ធ្វើ​ឲ្យ​​សុបិន្ដ​​ដែល​លោក​អ្នក​បង្កើត​ឡើង​​មិន​បាត់​បង់​ទៅ​វិញ​ឥតប្រយោជន៍។
​​​
១)ដាក់​គោលដៅ​មួយនិងកំណត់​ពេល​សម្រេច​គោលដៅ​នោះ
                 អ្នក​ជំនួញ វិស្វករ គ្រូពេទ្យ មេធាវី ប៉ូលិស ជា​ដើមក្នុង​ចំណោម​ការងារ​ទាំង​នេះ​អាច​មាន​ការងារ​មួយ​ដែល​​​អ្នក​​យល់​ថា​ជា​ជម្រើស​​របស់​​អ្នក​សម្រាប់​ធ្វើ​​ជា​អាជីព​ចិញ្ចឹម​ជិវិត​​​នៅ​ពេល​អនាគត។ ប៉ុន្តែ​សំនួរ​សួរ​ថាតើ​អ្នក​ត្រូវ​ការ​ពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ទទួល​បាន​ការងារ​នេះ? តើ​ជា​រៀង​រាល់​ថ្ងៃ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បុក​ឆ្ពោះ​ទៅ​កាន់​​គោលដៅ​នោះ? វា​ជា​រៀង​ប្រសើរ​បើ​ការ​ដាក់​គោលដៅ និងពេលវេលា​ជាក់លាក់​សម្រេច​គោលដៅ​របស់​អ្នក​ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​យកចិត្ត​ទុកដាក់ ព្រម​ទាំង​តាមដាន​ដោយ​ការ​គ្រប់​ពេលវេលា​ទាំង​អស់​។ ​​​

២)ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​អ្វី​ដែល​​អ្នក​ចង់​បាននិងតម្រូវ​ការ​របស់​អ្នក​
             ជា​រៀងរាល់​ពេល​អ្នក​បាន​សម្រេចចិត្ត​ចង់​ធ្វើ​អ្វី​មួយហើយ​ចាប់​ផ្តើម​​​អនុវត្ត​តាម​ជំហាន​ដែល​អ្នក​បាន​គូសវាស​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការងារ​នោះ​ផុស​ចេញ​ជា​រូបរាង​ឡើង ។ នេះ​មាន​ដូច​ជាសន្សំ​ប្រាក់​ទុក​សម្រាប់​ត្រៀម​រៀបចំ​កម្មវិធី​រៀបអាពាហ៍ពិពាហ៍​ដ៏​ពិសេស​របស់​អ្នក។ ឧទាហរណ៍​ថា បើ​អ្នក​ត្រូវ​ការ​សន្សំ​ប្រាក់​ ៥ ០០០​ដុល្លារតើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​​ខ្លះ​ដើម្បី​សន្សំ​ប្រាក់​បាន? កាត់​បន្ថយ​ការ​ចំណាយ? រក​ចំណូល​បន្ថែម ឬ ធ្វើ​ការងារ​ក្រៅ​ម៉ោង​ជា​ដើម? ក្នុង​ន័យ​នេះ បើ​អ្នក​មាន​បំណង​ចង់​បាន​អ្វី​មួយអ្នក​ត្រូវ​កំណត់​ពី​តម្រូវ​ការ​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​បំណង​របស់​អ្នក​ក្លាយ​ជា​ការពិត​។

៣)​ទំនាក់ទំនង​ជា​មួយ​បុគ្គល​​​ពូកែ​ធ្វើ
               នៅ​ជុំវិញ​ខ្លួន​អ្នកអ្នក​នឹង​សង្កេត​ឃើញ​ថា​មាន​បុគ្គល​មួយ​ចំនួន​ពូកែ​តែ​​ទ្រឹស្ដី តែ​មិន​ពូកែ​អនុវត្ត​នោះ​​ឡើយ​។នេះ​វា​មិន​ខុស​អី​មាន​តែ​ក្តី​ស្រមៃ តែ​គ្មាន​ការ​អនុវត្ត និងសមត្ថភាព​ធ្វើ​ឲ្យ​ក្តី​ស្រមៃ​នោះ​ក្លាយ​ជា​ការពិត​បាន​។ មិត្តភក្ដិ​ក៏ដោយអ្នកដទៃ​ក៏ដោយ ឬ បុគ្គល​ណា​ក៏ដោយ​ដែល​អ្នក​មើល​ឃើញ​ថា ជា​មនុស្ស​ជោគជ័យ​​ពូកែ​ទាំង​ទ្រឹស្ដី ពូកែ​ទាំង​អនុវត្តអ្នក​គួរតែ​ឈរ​ឲ្យ​កៀក​នឹង​បុគ្គល​ទាំង​នេះ​ដើម្បី​ទុក​ធ្វើ​ជា​គំរូ​ជួយ​លើកទឹកចិត្ត​ឲ្យ​អ្នក​មាន​ការ​ខិតខំ​ប្រឹងប្រែង​កាន់តែ​ប្រសើរ​ឡើង។តែ​បើ​នេះ​នៅ​តែ​ជា​ឧបសគ្គអ្នក​​គួរ​សម្លឹង​មើល​បុគ្គល​ល្បីៗ​ជា​ច្រើន​​ទៀត ដូច​ជាមហាសេដ្ឋី​​នៅ​ជុំវិញ​ពិភពលោកក៏​អាច​ជួយ​ធ្វើ​ជា​ប្រទីប​បង្ហាញ​ផ្លូវ​អ្នក​បាន​ដែរ។​​​​

៤)ឈប់​ធ្វើ​អ្វី​ដែល​មិន​អាច​ដំណើរ​ការ​ទៅ​បាន​
              នេះ​ជា​ចំណុច​មួយ​ទៀត​ដែល​អ្នក​គួរ​ដឹង​នៅ​ពេល​នេះ​ព្រោះ​ថាការងារ​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នក​ទទួល​ផល​ងើប​មិន​រួច​ ឬនូវ​អ្វី​ដែល​គេ​យល់​ថា ធ្វើ​ខុស​ទិសដៅ និង ខាត​តែ​ពេល​ឥតប្រយោជន៍​។តើ​អ្នក​អាច​យក​ចប​ទៅ​ជីក​គាស់​រំលំ​​ភ្នំ​ចេញ​ពី​របាំង​ផ្លូវ​អ្នក​បាន​ដែរ​ឬទេ? ចម្លើយ​​នោះ​គឺ មិន​អាច​ទៅ​រួច។​​បើ​អ្នក​មាន​ក្តី​សុបិន្ដ​មួយ​​ប៉ុន្តែ​ការ​ព្យាយាម​របស់​អ្នក​មិន​បាន​ចេញ​ជា​​លទ្ធផល​វិជ្ជមានវា​ជា​ពេល​ដែល​​អ្នក​ត្រូវ​បញ្ឈប់​វា រក​ហេតុផល​ឲ្យ​បាន​ត្រឹមត្រូវស្វែង​រក​អ្វី​ដែល​​ជា​កំហុស​ខុសឆ្គង និង​ធ្វើ​ឲ្យ​វា​ល្អ​ប្រសើរ​ឡើង​វិញ​​ស្រប​តាម​យុទ្ធសាស្ត្រ​ថ្មី​ដែល​សមស្រប​។ ​​

៥)​ថ្លឹងថ្លែង​សមត្ថភាព​របស់​ខ្លួន​ទៅ​នឹង​​ក្តី​សុបិន្ដ​ដែល​មាន​

               អ្វី​ដែល​គេ​មើល​ឃើញ​ថាជា​កំហុស​ខុសឆ្គង​មួយ​ទៀត​ដែល​មនុស្ស​ភាគ​ច្រើន​​មាន​នោះ​គឺ​គិត​ថាក្តី​សុបិន្ត​នោះ​អាច​ធ្វើ​ដោយ​ងាយ ចំណាយ​ពេល​តិច មិន​ចំណាយ​ប្រាក់​ច្រើននិង ជោគជ័យ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន។ផ្ទុយ​ទៅវិញ​នេះ​​វា​គ្រាន់តែ​ជា​ក្តី​ស្រមៃ​តែ​ប៉ុណ្ណោះតែ​លទ្ធផល​ជាក់ស្តែង​ការងារ​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់ និងពេលវេលា​ច្រើន​ជាង​មុន ហួស​ពី​អ្វី​ដែល​អ្នក​រំពឹង​ទុក​​ទៀតផង​។នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ត្រៀម​ខ្លួន​ជា​មុន​ដើម្បី​​អនុវត្ត​កិច្ចការ​នោះ​​ដូច​ជា​ ​ថ្លឹងថ្លែង​ពី​សមត្ថភាព​ គម្រោង​យុទ្ធសាស្ត្រមធ្យោបាយ ធនធានជា​ច្រើន​ទៀត​​​ក្នុង​ការ​​កែប្រែ​ក្តី​ស្រមៃ​របស់អ្នកក្លាយ​ជា​ការពិត​បាន៕
                                                                                 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                                                              ប្រភពៈ​ The Bnews

No comments:

Post a Comment

Adbox