តើលោកអ្នកដឹងទេថាការពាក់ចិញ្ចៀនមានឥទ្ធិពលដ៏មិនគួរឱ្យជឿលើហិរញ្ញវត្ថុ សេចក្ដីស្រឡាញ់ និង សំណាង ព្រមទាំងរឿងរ៉ាវជាច្រើនទៀតដែលអាចកើតឡើងពាក់ព័ន្ធជាមួយនឹងការពាក់ចិញ្ចៀន? ពាក់ចិញ្ចៀនត្រូវម្រាមដៃនឹងនាំមកនូវសំណាង ដែលលោកអ្នកខ្លួនឯងផ្ទាល់សឹងមិនជឿរឿងនេះឡើយ ប្រសិនបើមិនបានសាកល្បងដោយផ្ទាល់។
- ប្រសិនបើលោកអ្នកចង់បានស្នេហាមានស្ថេរភាព សូមពាក់ចិញ្ចៀននៅលើ "ម្រាមដៃនាងខាងឆ្វេង"។
- ប្រសិនបើលោកអ្នកចង់មានសំណាងទទួលបានសេចក្តីស្នេហាក្នុងឆាកជីវិត សូមពាក់ចិញ្ចៀននៅ "កូនដៃខាងឆ្វេង"។
- ប្រសិនបើលោកអ្នកចង់ឱ្យនរណាម្នាក់ចាប់អារម្មណ៍និងចូលចិត្តអាណិតស្រឡាញ់ សូមពាក់ចិញ្ចៀននៅ "ម្រាមដៃចង្អុលខាងឆ្វេង"។
- ប្រសិនបើលោកអ្នកចង់មានសំណាងល្អ និងចង់ឱ្យការងារនិងការរកស៊ីដំណើរការរលូន សូមពាក់ចិញ្ចៀននៅ "ម្រាមដៃនាងខាងស្តាំ"។
- ប្រសិនបើលោកអ្នកចង់មានសេចក្តីសុខសុវត្ថិភាពក្នុងជីវិត សូមពាក់ចិញ្ចៀននៅ "ម្រាមដៃកណ្តាលខាងឆ្វេងក៏បាន ឬស្តាំក៏បាន"។
- ប្រសិនបើលោកអ្នកចង់មានទ្រព្យសម្បត្តិច្រើន ត្រូវពាក់ចិញ្ចៀនមាស ឬប្រាក់សុទ្ធនៅ "ម្រាមដៃកណ្តាលខាងស្តាំ"៕
No comments:
Post a Comment