Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Tuesday, January 12, 2016

គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់‬

ឡានកម្មករបុកឡានកម្មករស្លាប់និងរបួសច្រេីននាក់នៅកំពង់ស្ពឺ
‪#‎បន្ថែមព័ត៌មាន‬(8:40):តាមរបាយការណ៏ជាក់លាក់ពីសមត្ថកិច្ច អ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុមាន៤នាក់ និងរបួសធ្ងន់ស្រាល៣០នាក់ទាំង២ឡានដែលដឹកកម្មករស្ថិតនៅភូមិជៃតាកូន ឃុំរការកោង ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ។អ្នករបួសធ្ងន់អាចនឹងមានគ្រោះថ្នាក់ដល់ជីវិតបន្ថែមទៀត ។អ្នកស្លាប់ទាំងអស់៤នាក់ជាស្ត្រីទាំងអស់ដែលមានឈ្មោះ
1.ងៀវស្រីមុំ អាយុ៣២ឆ្នាំ ស្រុកបរសេដ្ឋ កំពង់ស្ពឺ
2.សឹមខុម អាយុ៣៣ រសនៅស្រុកគងពិសី
3.ណុបលីម អាយុ៣៩ឆ្នាំ
4.ស្រីមិច
ដែលជងរងគ្រោះរស់នៅស្រុកបរសេដ្ឋនិងស្រុកគងពិសីខេត្តកំពង់ស្ពឺ។:កម្មករដែលរងគ្រោះភាគច្រេីនជាស្ត្រីដែលរបួសច្រេីនក្រោយឡានកូរ៉េដឹកកម្មករមួយឡានៗមានកម្មករជាង60នាក់ដែលឡានវ៉ាគ្នាហេីយគេចជាមួយម៉ូតូដែលជិះបញ្ជ្រាសទិសគ្នារ៉េចង្កូតបុកគ្នាក្រឡាប់ចាក់កម្មករទៅថ្នល់ស្ថិតនៅជិតវត្តស្រះស្រង់ ភូមិជៃតាកូន ឃុំរការកោង ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ មានរបួសធ្ងន់ច្រេីននាក់ ខ្លះបាក់ជេីង បែកក្បាល និងខ្លះទៀតនៅជាប់ក្រោមឡានរបួសធ្ងន់ខ្លាំង។ ឡានកូរ៉េដឹកកម្មករ PP2R0120ដែលក្រឡាប់ផ្ងាជេីងឡេីងលេី និងឡានកូរ៉េមួយគ្រឿងមានស្លាកលេខPP2AD6890។ សូមស្តាប់ABC107.5fmបន្ត
ម៉ោង7:16នាទី (12/01/2016)
Breaking : ព័ត៌មានទេីបទទួលបានជាបឋមមានមនុស្ស4ទៅ5នាក់ស្លាប់និងរបួសជិត60នាក់ខណៈពេលឡានកម្មករបុកឡានកម្មករនៅជិតវត្តស្រះស្រង់ ភូមិជៃតាកូន ឃុំរការកោង ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ផ្លូវជាតិ41។ កម្មកររោងចក្រភាគច្រេីនជាកម្មករធ្វេីការនៅរោងចក្រកាត់ដេវត្តត្នោត ។ បន្ថែមព័ត៌មានជូនបន្ត 

No comments:

Post a Comment

Adbox