ដោយហេតុកន្លែងធ្វើការនៅឆ្ងាយពីផ្ទះជួលខ្ញុំតែងតែក្រោកពីព្រលិមរៀបចំហូបបាយព្រិកដើម្បីទៅធ្វើការអោយទាន់ពេលនៅម៉ោង
៦:០០ ។ នៅថ្ងៃមួយវេលាព្រលិមម៉ោងប្រមាន ៥:៣០ខ្ញុំបានជិះកង់ទៅធ្វើការជាធម្មតាដូចសព្វដង
បានចំងាយប្រហែល ១កីឡូម៉ែត្រ ពីផ្ទះស្រាប់តែកង់ខូចដុំមិនអាចមិនអាចជិះកើត
ហើយក៏ចុះបណ្តើរ។ ស៊ូយអីវាជាពេលមួយដែលពុំទាន់មានជាងបើកទ្វារកស៊ីមួយឡើយ។
ខ្ញុំចុះបណ្ដើរបានចំងាយប្រមាណ ១០០ម៉ែត្រ ដល់មុខតូបមួយដែលកំពុងរៀបចំបើកកន្លែងជួស់ជល់
ហើយខ្ញុំបានសួរគាត់ថា” បងៗកង់ខ្ញុំខូចតើបងអាចធ្វើបានដែរឬទេ ” ជាងមើលហើយនិយាយថា” ធ្វើមិនកើតទេ ” ខ្ញុំនិយាយ”
ហេតុអី” ជាងថា” មិនចេះធ្វើទេទៅរកកន្លែងផ្សេងទៅ ” ពេលនោះខ្ញុំបានបាណ្ដើរកង់ទៅមុខទៀតពោពេញដោយសេចក្ដីអស់សង្ឃឹមនិងតូចចំពោះខ្លួនថាហេតុអីខ្ញុំជាមនុស្សដូចច្នេះ។
ប្រមាណ ២០០ម៉ែត្រ បានដល់កន្លែងមួយទៀត តែពុំទាន់បើកទេ
ខ្ញុំបានឈប់ហើយអង្គុយនៅទីនោះរហូតដល់ម៉ោង ៧ ជាង ពេលនោះជាងបានជិះម៉ូតូមកដល់
ហើយសួរខ្ញុំថា” កង់កើតអីណឹង “ ខ្ញុំបាននិយាយប្រាប់
ជាងថា” ធ្វើមិនកើតទេព្រោះគ្មានគ្រឿងផ្លាស់ ”។ ខ្ញុំបានបណ្ដើរកង់មកដល់ផ្ទះវិញព្រោះគ្រាប់ជាងមិនចេះធ្វើទេ។
ពេលនេះទើបខ្ញុំដឹងថា ជីវិតកូនអ្នកស្រែក្នុងទីក្រុងភ្នំពេញគឺលំបាកបែបណា
ដល់ពេលបង់លុយថ្លៃសាលារៀនហើយ ឯកង់ក៏ខូចមិនឈប់ ហើយលុយនៅនឹងខ្លួនក៏គ្មាន។
បើកាងារជាអ្នករតតុក្នុងភោជ្ជនីដ្ធាន ធ្វើមួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះ។
តើបានលុយមកពីណា? អោយខ្ញុំធ្វើយ៉ាងណា? ហេតុអ្វីជីវិតខ្ញុំអន់បែបនេះ?
No comments:
Post a Comment