Facebook

facebook

ពត៌មានថ្មីៗ

LightBlog

Thursday, March 17, 2022

អត្ថន័យនៅក្នុងពិធីរៀបការ

 





   អត្ថន័យនៅក្នុងពិធីអាពាហ៍ពិពាហ៍ !

- ចិញ្ចៀនអាពាហ៍ពិពាហ៍ គេពាក់នៅម្រាមឆ្វេង "ព្រោះវាតភ្ជាប់ផ្ទាល់ ទៅនឹងបេះដូង"។

- គេឱ្យក្រាបក្បាលផ្ទឹម ព្រោះ "គេចង់ប្រាប់ថា ទាំងពីរនាក់ ត្រូវចូលនឹម បរលើផ្លូវជីវិត ហើយរទេះក្រឡាប់ ឬលឿនទៅមុខ វាអាស្រ័យលើអ្នកទាំងពីរ ជាអ្នកជួយមើលខុសត្រូវគ្នា"។

- គេបាចផ្កាស្លាលើ ចង់បញ្ជាក់ថា "ភាពរុងរឿងក្នុងគ្រួសារ គឺអាស្រ័យលើអ្នកទាំងពីរ ពូកែថែទាំ ភ្លើងក្នុង ភ្លើងក្រៅ"។

- គេកាត់សក់ ចង់បញ្ជាក់ថា "ត្រូវចេះតំរឹមស្តង់ដារ ដាក់ចូលគ្នា  ផ្នែកដែលលើស ត្រូវកាត់ចេញ ផ្នែកដែលខ្វះ ត្រូវខំបំពេញ ចិត្តអាក្រក់ទាំងអស់ ដាច់ខាត ត្រូវតែកាត់ចោលឱ្យអស់ ! នៅខាងក្រៅប្រើវិន័យ នៅក្នុងគ្រួសារប្រើមេត្តា"។

- គេឱ្យនៅកណ្តាលភ្លើង បង្វិលពពិលគឺ "ចង់ប្រាប់ថា ពន្លឺជីវិតឋិតនៅលើការអត់ធន់ និងការព្យាយាម"។

🙏 អាចារ្យមិនដឹងរឿង គិតតែពីអួត ហៅព្រះឥន្ទ ហៅទេវតា មកផ្ទះលោកមហាសេដ្ឋី រៀបការកូនជួយឱ្យពរជ័យ មិនប្រាប់ខ្លឹមធម៌សំខាន់ៗ ដែលជីវិតក្មេងខ្ចីទាំងពីរ ត្រូវជួបនៅថ្ងៃខាងមុខទេ ! ទីបំផុតមិនបានមួយខែផង ឈ្លោះគ្នាវៃគ្នា ហើមមុខ ហើមមាត់ ឡើងតុលាការ លែងលះគ្នាអស់ ! គួរឱ្យអាសូរ....!! 

#ប្រភព : Thong Nidamony

#ចែករំលែកនិងប្រែសម្រួល : កូនទន្សាយស

No comments:

Post a Comment

Adbox